27.9 C
Phnom Penh

តៃវ៉ាន់​ប្រាប់​ពលរដ្ឋ​ខ្លួន​ថា​ប្រទេស​៥ នៅ​អាស៊ីអាគ្នេយ៍ ធ្វើ​ដំណើរ​ទេសចរណ៍​ប្រថុយ​គ្រោះថ្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ​នៃ​រដ្ឋអំណាច​កោះ​តៃវ៉ាន់ បាន​ចេញ​សេចក្តី​ប្រកាស​ជូនដំណឹង​ដល់​ពលរដ្ឋ​តៃវ៉ាន់ អំពី​ការ​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃឡង់ដ៍ យៀកណាម ភូមា កម្ពុជា និង​លាវ។

សេចក្តី​ជូនដំណឹង​ដល់​ពលរដ្ឋ​តៃវ៉ាន់ កាលពី​ថ្ងៃ​សុក្រ ទី​១៤ ខែ​កុម្ភៈ ដែល​ផ្សាយ​នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ ដោយ​សារព័ត៌មាន Taiwan News និង Asia News Network បញ្ជាក់​ថា អ្នក​ដំណើរ​អាច​នឹង​ឃើញ​ការ​ព្រមាន​នោះ​នៅ​លើ​សំបុត្រ​យន្តហោះ​របស់​គេ​នៅ​ពេល​យក​ចេញ​ពី​កុំព្យូទ័រ។

អាជ្ញាធរ​តៃវ៉ាន់ បាន​តាមដាន​ព្រឹត្តិការណ៍​ក្នុង​ប្រទេស​ទាំង ៥ ហើយ​រក​ឃើញ​ថា​ប៉ុន្មាន​ឆ្នាំ​មុន ជនជាតិ​ចិនតៃវ៉ាន់ ត្រូវ​បាន​ឧក្រិដ្ឋជន​បោក​យក​ទៅ​ធ្វើការ​ក្នុង​ពួក​បោកប្រាស់​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ភូមា។

ក្នុង​សប្តាហ៍​ដើម​ខែ​កុម្ភៈ ជនបរទេស ២៦០​នាក់ ក្នុង​នោះ​មាន​ពលរដ្ឋ​តៃវ៉ាន់ ៧​នាក់ ត្រូវ​រំដោះ​ចេញពី​បណ្ដាញ​ឆបោក​អនឡាញ (online) នៅ​ប្រទេស​ភូមា។

ក្រសួង​មហាផ្ទៃ​តៃវ៉ាន់ បញ្ជាក់​ថា ចាប់ពី​ពេលនេះ​ទៅ ភ្នាក់ងារ​អន្តោប្រវេសន៍​ជាតិ និង​ការិយាល័យ​ប៉ូលិស​អាកាសចរណ៍ នឹង​ត្រួតពិនិត្យ ហើយ​ឃាត់​អ្នក​ដំណើរ​ជា​ពលរដ្ឋ​តៃវ៉ាន់ មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស ៥ នោះ​ឡើយ។

សារព័ត៌មាន The Sun ផ្សាយ​កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២៥ ថា ប្រទេស​ក្នុង​សហគមន៍​អាស៊ាន​ដែល​មាន​ទេសចរ​ទៅ​ដើរ​លេង​កម្សាន្ត​ច្រើន​ជាងគេ​ក្នុង​ឆ្នាំ​២០២៤ គឺ៖

  • ប្រទេស​ម៉ាឡេស៊ី ដែល​មាន​ចំនួន ៣៨​លាន​នាក់;
  • ប្រទេស​ថៃឡង់ដ៍ ជិត ៣៦​លាន​នាក់;
  • យៀកណាម ១៧​លាន ៥​សែន​នាក់;
  • សិង្ហបុរី ១៥​លាន ៣​សែន​នាក់;
  • ឥណ្ឌូនេស៊ី ជិត ១៣​លាន​នាក់;
  • កម្ពុជា ជិត ៧​លាន​នាក់;
  • ហ្វីលីពីន ជាង ៥​លាន​នាក់;
  • លាវ ៥​លាន​នាក់
  • និង​ភូមា ជិត ១​លាន​នាក់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស