28.2 C
Phnom Penh

អាជ្ញាធរ​កូរ៉េខាងត្បូង កំពុង​ស៊ើបអង្កេត​រឿង​ពុករលួយ​ក្នុង​ព្រះវិហារ​គ្រិស្ត​មួយ​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទាក់ទិន​រឿង​ពុករលួយ បិទ​បាំង​ការពារ​បក្ខពួក​រួម​ប្រយោជន៍​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​កូរ៉េខាងត្បូង កំពុង​ស៊ើបអង្កេត គឺ​រឿង​បង្វិល​បង្វែរ​ប្រើ​ទុន​ពី​ព្រះវិហារ​គ្រិស្តសាសនា ព្រះវិហារ​បង្រួបបង្រួម (Unification Church) ចូល​ហ៊ុន​ក្នុង​បនល្បែង​ចិន Oriental Pearl Casino នៅ​ខេត្ត​ព្រះសីហនុ។

សារព័ត៌មាន​កូរ៉េខាងត្បូង Korea JoongAng Daily ផ្សាយ​អត្ថបទ​មួយ​នៅ​ថ្ងៃទី​១៣ ខែ​មករា នេះ ដោយ​រាយការណ៍​ថា ករណី​ពុករលួយ​នៅ​ស្រុក​ខ្មែរ​ទាក់ទង​នឹង​លោក យុន យ៉ុងហូ អតីត​នាយក​គ្រប់គ្រង​ទីស្នាក់ការ​ព្រះវិហារ​ទូទាំង​ពិភពលោក​ដែល​បាន​ថតរូប​ជាមួយ​លោក ហ៊ុន សែន នៅ​ឆ្នាំ​២០២២។ គេ​ដឹង​ថា លោក យុន កាន់​លិខិត​ឆ្លងដែន​សញ្ជាតិ​ខ្មែរ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​សេអ៊ូល ចោទប្រកាន់ និង​ឃាត់​ខ្លួន​កាលពី​ឆ្នាំ​២០២៥ អំពី​បទ​សូកប៉ាន់ បញ្ចុះបញ្ចូល​មនុស្ស​ខុស​ច្បាប់ និង​លួច​ប្រើប្រាស់​ថវិកា​ព្រះវិហារ។

ដោយ​សំអាង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អតីត​ប្រធានាធិបតី Yoon Suk Yeol និង​ភរិយា គីម គឹនហ៊ី (Kim Keon Hee) នៅ​ឆ្នាំ​២០២១ លោក យុន ផ្តើម​គំនិត​ស្ថាបនា​ទីស្នាក់ការ​ព្រះវិហារ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លើ​កោះ​មួយ​ក្នុង​ទន្លេមេគង្គ ឲ្យ​ឈ្មោះ​ថា «មេគង្គ​រមណីយដ្ឋាន​សន្តិភាព» ដោយ​មាន​សិទ្ធិ​គ្រប់គ្រង​ដីធ្លី។

សាក្សី​ក្នុង​សំណុំរឿង ប្រាប់​តុលាការ​ថា លោក ហ៊ុន សែន បាន​ស្នើ​ព្រះមហាក្សត្រ និង​ក្រសួង​ការបរទេស ប្រគល់​ដី​ឲ្យ​លោក យុន ផ្ទាល់​តែម្តង។ តាម​ការ​អះអាង​ពី​សាក្សី អ្នក​រត់ការ​ខាង​ខ្មែរ​ធានា​ផ្តល់​សិទ្ធិ​កាន់កាប់​ដី និង​កាស៊ីណូ ៩០​ឆ្នាំ បើ​លោក យុន បរិច្ចាគ​ថវិកា ១​លាន​ដុល្លារ​ដល់​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៣ ដែល​លោក ហ៊ុន សែន ឈ្នះ​ជិត ១០០%៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស