25.9 C
Phnom Penh

ជនបរទេសធ្វើបាតុកម្មឲ្យសកម្មជនខ្មែរ នៃអង្គការ មាតាធម្មជាតិប្រាំនាក់ នៅក្រុងប៉ារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនបរទេសមិនដល់១០នាក់ បានព្យាយាមបង្ហាញមុខតវ៉ាជំនួសសហគមន៍ខ្មែរនៅប្រទេសបារាំង ទាមទារឲ្យដោះលែងសកម្មជននៃ ចលនាមាតាធម្មជាតិ៥នាក់ ដែលរដ្ឋអំណាចក្រុងភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារ។

ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៦ ខែកក្កដា តំណាង មូលនិធិ Bruno Manser Fonds និង អង្គការ មាតា ធម្មជាតិ បណ្ឌិត Lukas Straumann និង លោក Alejandro Gonzales Davidson យកញត្តិទៅតវ៉ានៅមុខទីស្នាក់ ការ អង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង Organisation international de la Francophonie (OIF) នៅក្រុងប៉ារីស ហើយសុំជួបនឹងអគ្គលេខាធិការិនី អ្នកស្រី Louise Mushikiwabo ប៉ុន្តែ ឆ្មាំយាមមិនឲ្យអនុ ញ្ញាតឲ្យជួប។ បាតុករបានលើកបដារូបយុវសកម្មជនខ្មែរ៥នាក់ នៃចលនាមាតាធម្មជាតិ−កម្ពុជា ជំនួសមុខ ឲ្យអង្គការអន្តរជាតិក្រៅរដ្ឋាភិបាលចំនួន៧៤ ដោយផ្ញើលិខិតចំហរទៅនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និង មេដឹកនាំប្រទេសនិយាយភាសាបារាំង មាន កាណាដា ស្វីស និង ប្រទេសជាច្រើនទៀត ដែលគ្រោងនឹងជួបជុំគ្នានៅក្រុងភ្នំពេញ ពីថ្ងៃទី១៥−១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។

សារព័ត៌មាន The Cambodia Daily បានសួរលោក Phil Robertson នាយក អង្គការ សិទ្ធិមនុស្ស និង ទ្រទ្រង់ ពលកម្មអាស៊ី (Director, Asia Human Rights and Labor Advocates = AHRLA) ដែលបានជួយចែកចាយ

ព័ត៌មានអំពីការតវ៉ានោះ នៅតំបន់អាស៊ី និង អាមេរិកខាងជើង ថាហេតុអ្វីបានជាមិនឃើញមានពលរដ្ឋខ្មែរ ក្រៅស្រុកចូលរួម។ លោកឆ្លើយតាម អ៊ីម៉ែល ថា នេះជាការភ័យខ្លាចពីការសងសឹកយ៉ាងពិតប្រាកដ។ ប៉ុន្តែ សមាជិកក្នុងសហគមន៍ខ្មែរនៅក្រុងប៉ារីស ក៏បានជួបផ្តល់ព័ត៌មានអំពីការព្រួយបារម្ភរបស់គេ ក្នុងជំនួប

តាមពិធីខ្លះៗ ពេលជួបជាមួយប្រធានាធិបតីបារាំង Emmanuel Macron។ ចំពោះខ្មែរមួយចំនួនទៀតវិញ ឮតែនិយាយថា គេមិនសូវចង់យកចិត្តទុកដាក់ មិនសូវដឹងថាធ្វើដូចម្តេច ឬមិនសូវហ៊ានចេញមុខស្រុះគ្នាចំពោះរឿង រាជរដ្ឋាភិបាលខ្មែររំលោភសិទ្ធិមនុស្ស រំលោភរដ្ឋធម្មនុញ្ញជាតិប៉ុន្មានទេ ពីព្រោះខ្លាចគេធ្វើបាបបង−ប្អូន ឬ ខ្លាចមិនបានទៅលេងស្រុកកំណើត៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស