40 C
Phnom Penh

ព្រះ​​អង្គ​ម្ចាស់​ ​នរោត្តម រណ​ឫទ្ធិ នឹ​ង​​​ចូ​ល​​ប្រឡូកក្នុង​ឆាក​​នយោ​បា​យ​​​​វិញ​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ប្រធាន​ខុទ្ទកាល័យ​របស់​ព្រះ​អង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ បាន​ឲ្យ​ដឹង​ថា ព្រះ​​​​​​​អង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ ដែល​ធ្លាប់​ជា​នាយក​​​​​​រដ្ឋមន្ត្រី​ទី​១​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បន្ទាប់​​​​ពីមាន​ការ​បោះ​ឆ្នោត​គាំទ្រ​ដោយ​​អង្គ​ការ​សហ​​​​​​​ប្រជាជាតិ​ក្នុងឆ្នាំ​១៩៩៣​នោះ​ នឹង​បង្កើត​គណ​​​​​​​បក្ស​ថ្មី​មួយ​ និង​ចូល​ប្រឡូក​ក្នុង​ឆាក​នយោ​​​​​​​បាយ​វិញ​។

លោក នរ៉ាណឫទ្ធិ អានន្ទដាយ៉ាត​ ប្រធាន​ខុទ្ទកាល័យ​របស់​ព្រះ​អង្គម្ចាស់​ រណឫទ្ធិ​ បាន​មាន​ប្រសាសន៍​ថា “ព្រះ​អង្គគ្រោង​នឹង​​​បង្កើត​​ គណបក្ស​ថ្មី​មួយ​”។

លោកបាន​ឲ្យ​ដឹង​ថា គណបក្ស​នេះ​នឹង​មាន​ឈ្មោះ​ថា សហ​គមន៍​នៃ​គណបក្ស​អ្នក​រាជា​និយម​។ លោក​បន្ថែម​ថា ព្រះ​អង្គម្ចាស់ រណឫទ្ធិ​ ព្រះ​ជន្ម​៧០​វស្សា មាន​បំណង​ចូល​ប្រឡូក​ក្នុង​នយោបាយ​វិញ​ ដោយ​សារ​ “បញ្ហា​​​​ជា​ច្រើន​” រវាង​គណ​បក្ស​​ប្រជាជន​កម្ពុជា​ដែ​ល​កំពុង​កាន់​អំណាច​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​តាំង​ពីការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាលពី​ក្នុង​ខែ​កក្កដា។

​លោក នរ៉ាណឫទ្ធិ អានន្ទដាយ៉ាត​ បាន​មាន​ប្រសាសន៍​ថា “[ព្រះ​អង្គម្ចាស់ នរោត្តម​ រណឫទ្ធិ] មាន​មូលហេតុ​ច្រើន​ណាស់​ដែល​ជំរុញ​ឲ្យ​ព្រះ​អង្គ​បង្កើត​គណបក្ស​នេះ​”។

បន្ទាប់​ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​១​កាលពី​ឆ្នាំ​១៩៩៧​ អំឡុង​​​​​​​ការវាយ​ប្រហារ​គ្នា​ជាមួយ​កង​កម្លាំង​ដែល​ស្មោះ​​​​​​​ស្ម័គ្រ​នឹង​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ព្រះ​អង្គ​​​ម្ចាស់ នរោត្តម​ រណ​ឫទ្ធិ​ បាន​ជួប​ការ​លំបាក​ក្នុង​​​​​​​ការ​រក្សា​កម្លាំង​នយោបាយ​របស់​ព្រះ​អង្គ​។

ព្រះ​បាន​ចាក​ចេញ​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច កាលពី​ឆ្នាំ​២០០៦ ហើយ​បាន​បន្ត​បង្កើត​គណបក្ស​នរោត្តម រណឫទ្ធិ ដែល​ទទួល​បាន​ពីរ​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​អំឡុង​ព្រឹតិ្តការណ៍​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ឆ្នាំ​២០០៨។

គណបក្ស​ នរោត្តម រណឫទ្ធិ បាន​ឈប់​ធ្វើ​សកម្មភាព​មុន​ព្រឹតិ្តការណ៍​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​លើក​ចុង​ក្រោយ​។​ ព្រះ​អង្គម្ចាស់ នរោត្តម រណឫទ្ធិ បច្ចុប្បន្ន​កំពុង​បំពេញ​តួនាទី​ជា​ទីប្រឹក្សារបស់​ព្រះ​មហាក្ស​ត្រ​ នរោត្តម សីហមុនី នៃព្រះរាជា​​ណា​ចក្រ​កម្ពុជា៕ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស