39 C
Phnom Penh

ការតវា៉របស់​សហគមន៍​បឹងកក់នៅ​ក្រៅ​រដ្ឋសភា​​ ដើម្បី​ទាមទារ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​សម្រាប់​៩០​គ្រួសារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ អ្នករស់នៅ​សហគមន៍​​បឹងកក់ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​៣០០​នាក់​ ដែល​កំពុង​​ទាមទារ​ប័ណ្ណ​​កម្មសិទ្ធិដី​ សម្រាប់​​​ប្រជាជន​​៩០​គ្រួសារ​​នោះ បាន​ធ្វើ​ការ​តវា៉​យ៉ាង​យូរ​នៅរដ្ឋសភា ដែល​នៅ​ទីនោះ ស្ត្រី​មួយចំនួន​បាន​​ដោះ​សម្លៀក​បំពាក់​​បង្ហាញ​ខោស្ល៊ីបនិង​អាវ​ទ្រនាប់​ទើប​តែ​បោះ​ពុម្ព​ថ្មីៗ​សម្រាប់​ឱកាស​នេះ ​​និង​​​មាន​សរសេរ​ពាក្យ​​ថា “សាក្សី​គ្មានសម្លៀក​បំពាក់” នៅ​ខាង​ក្រោយ​ខ្នង​របស់ខ្លួន។

ប្រជាជន​ទាំង​​៩០​គ្រួសារ​នេះ​​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​គម្រោង​​មួយ ដែល​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន បាន​អនុម័ត​​យល់​ព្រម​​កាល​ពីឆ្នាំមុន​ ដើម្បី​​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​លំនៅ​ដ្ឋាន​ដល់​ប្រជាជន​​នៅ​សហ​គមន៍​បឹងកក់​។ នៅ​ថ្ងៃ​ទី​ពីរ​នៃ​ការ​ដើរ​ក្បួន​របស់​ពួកគេ ក្រុម​អ្នក​តវ៉ា​ទាំងនោះ​ត្រូវ​បាន​នគរ​បាល​រារាំង​ម្តង​ទៀត​មិនឲ្យ​ដាក់​ញត្តិ​របស់​ខ្លួន​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ។​​នៅ​​ពេល​ទៅដល់​រដ្ឋសភា ស្ត្រី​ប្រាំ​នាក់​ដែល​បាន​ដាក់​ច្រវាក់​ដៃ​ជាប់គ្នានោះ បាន​ស្នើ​​​សំុ​ចូល​ទៅ​ក្នុង​ដើម្បី​ប្រគល់​​ញត្តិរបស់​ខ្លួន។

ប៉ុន្តែ​នៅ​ពេល​ដែល​សន្តិសុខ​ បាន​ទទូច​សំុ​ឲ្យ​អ្នក​តវា៉​ទាំង​នេះ ដោះ​ច្រវាក់​ចេញ​ពី​ដៃ​របស់​ខ្លួន​ជាមុនសិន​នោះ ស្ត្រី​ទាំងនោះ​បាន​សម្រេចនៅ​ខាង​ក្រៅវិញ​។ ​ត្រង់​ចំណុច​នេះ​ហើយ​​ ដែល​ធ្វើ​ឲ្យ​ស្ត្រីបី​នាក់​ក្នុង​ចំណោម​ស្រ្តី​ទាំង​នោះ​​ស្រាត​សារុង​របស់​​ខ្លួន​ដើម្បី​បង្ហាញ​ខោស្ល៊ីប ​និង​អាវ​ទ្រនាប់​ដែល​មាន

សរសេរ​ក្រវេម​ក្រវាម​ថា​ “សាក្សីគ្មាន​សម្លៀក​​បំពាក់​”​ទាំង​ភាសា​​អង់គ្លេស​និងភាសា​​ខ្មែរ នៅ​លើ​កំប៉េះគូថ​​របស់ខ្លួន។  អ្នក​ស្រី​​ ហេង​ ស្រីមំុ ​ក្នុងចំណោម​អ្នក​

​ដែល​ត្រូវ​បាន​បដិសេធ​មិនផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​នោះ បាន​និយាយ​ថា “ពួកយើង​ចង់​ចូល​ទៅខាង​ក្នុង​ទាំង​​ច្រវាក់​ចាក់​ជាប់​​ដៃ ​ពីព្រោះ​យើង​​​ចង់​បង្ហាញ​សមាជិកសភាទាំង​អស់​ថា​យើង​កំពុង​រស់នៅ​ក្រោមការ​គាប​សង្កត់​ពី​​អាជ្ញាធរ”៕ប្រែសម្រួលដោយ អូន ភាព

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស