នគរបាលបានឲ្យដឹងកាលពីម្សិលមិញនេះថា ក្មេងចំនួនបួននាក់បានលង់ទឹកស្លាប់កាលពីថ្ងៃសុក្រ និងថ្ងៃអាទិត្យ ក្នុងករណីដោយឡែកពីគ្នានៅក្នុងខេត្តកំពង់ចាម និងខេត្តកណ្តាល។
លោក ឆាយ វុឌ្ឍី អធិការនគរបាលស្រុកបានមានប្រសាសន៍ថា នៅក្នុងខេត្តកំពង់ចាមកាលពីថ្ងៃអាទិត្យ សាកសពក្មេងស្រីពីរនាក់ ឈ្មោះ ម៉េត សុឡា អាយុ១០ឆ្នាំ និងឈ្មោះ ណាត និមល អាយុ៩ឆ្នាំត្រូវបានគេប្រទះឃើញនៅក្នុងស្រះមួយកន្លែងរយៈពេលប្រហែលជាពីរម៉ោងបន្ទាប់ពីពួកគេចេញទៅចាប់ត្រី។
អ្នកស្រុកត្រូវបានជូនដំណឹងពីការបាត់ខ្លួនក្មេងស្រីរូបនេះ បន្ទាប់ពីអ្នកក្បែរខាងម្នាក់បានប្រទះឃើញស្បែកជើងផ្ទាត់របស់ពួកគេនៅមាត់ស្រះនោះ។
ក្នុងករណីដោយឡែកមួយទៀត នៅក្នុងទីក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃសុក្រ ក្មេងប្រុសពីរនាក់ឈ្មោះ អារុណ ផាតរ៉ូ អាយុ១៣ឆ្នាំ និងឈ្មោះ ហ៊ាន ព្រហស្បតិ ៍បញ្ញា អាយុ១០ឆ្នាំបានលង់ទឹកស្លាប់នៅក្នុងស្រះមួយ ខណៈដែលមិត្តពីរនាក់ក្នុងចំណោមមិត្តជាច្រើនរបស់ខ្លួន ដែលពួកគេហែលទឹកជាមួយនោះ បានព្យាយាមជួយសង្គ្រោះពួកគេនេះបើយោងតាមលោក យាវ ឡេង ចៅសង្កាត់កំពង់សំណាញ់។
លោកយាវ ឡេង បានមានប្រសាសន៍ថា “ ពួកគេមិនអាចជួយសង្គ្រោះក្មេងប្រុសទាំងពីរនាក់បានទេ ពីព្រោះស្រះនេះមានជម្រៅជាង១០ម៉ែត្រ”។
លោក យាវ ឡេង បានមានប្រសាសន៍បន្ថែមទៀតថា របាំងត្រូវបានដាក់នៅជុំវិញស្រះ ហើយក្មេងៗពេលនេះត្រូវបានហាមប្រាមមិនឲ្យពួកគេចូលហែលនៅក្នុងនោះឡើយ៕ ប៊ុននី