35.5 C
Phnom Penh

TAG

topstory

ការធ្វើកូដកម្ម​​​ធ្វើ​​​ឲ្យ​​​ឧស្សាហកម្មកាត់​​​ដេរ​​​ខាត​​​បង់​​​​​​​​​ជាង​​​២០០លាន​​​ដុល្លារ​​​

សមាគម​​​រោងចក្រកាត់ដេរ​​​នៅ​​​កម្ពុជា​​​ហៅ​​​កាត់​​​​​​ថា GMAC បាន​​​ឲ្យ​​​ដឹង​​​កាលពីម្សិលមិញ​​​ថា ចលាចល​​​ការងារ​​​រយៈពេលជា​​​ច្រើន​​​សប្តាហ៍​​​នេះ បាន​​​ធ្វើ​​​ឲ្យ​​​វិស័យ​​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​ខាត​​​បង់​​​ប្រាក់​​​២០០លានដុល្លារ​​​ ហើយ​​​អ្នក​​​ទិញ​​​អន្តរ​​​ជាតិ​​​ទំនង​​​ជា​​​កាត់​​​បន្ថយ​​​ការ​​​បញ្ជា​​​ទិញ​​​សម្លៀក​​​បំពាក់​​​ប្រមាណ​​​៣០​​​ភាគ​​​រយ​​​នៅ​​​ឆ្នាំ​​​នេះ ខណៈដែល​​​ការ​​​សម្លាប់​​​​​​កូដករ​​​ប្រាំ​​​នាក់ដែលត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា ជា  “កាខូច​​​ខាត​​​បណ្តាល​​​មក​​​ពី​​​ចលាចល​​​” ។ ដោយមិន​​​សប្បាយ​​​ចិត្ត​​​ចំពោះ​​​កូដកម្ម​​​និង​​​ការ​​​តវ៉ា​​​រយៈពេល​​​មួយ​​​សប្តាហ៍​​​ដោយ​​​កម្មករ​​​កាត់​​​ដេរ​​​ដែល​​​ទាម​​​ទារ​​​ប្រាក់​​​ឈ្នួល​​​អប្បបរមា​​​ប្រចាំ​​​ខែ​​​ក្នុង​​​វិស័យ​​​នេះ​​​ដល់ទៅ​​​១៦០ដុល្លារ​​​នោះ កង​​​រាជអាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​សម្លាប់​​​កម្មករ​​​​​​កាត់​​​ដេរ​​​ចំនួនប្រាំ​​​នាក់ និង​​​ធ្វើឲ្យ​​​របួស​​​ជាង​​​២០នាក់​​​នៅ​​​ក្រៅ​​​រោង​​​ចក្រ​​​មួយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញកាលពីថ្ងៃ​​​សុក្រ​​​។ ដោយសារ​​​អង្គការ​​​សិទ្ធិមនុស្ស​​​​​​ អង្គការ​​​សហប្រជាជាតិ​​​ និ​​​ង​​​រដ្ឋាភិបាល​​​បរទេសនានា​​​ ថ្កោល​​​ទោស​​​ លោក កែន លូ អគ្គលេខា​​​ធិការ​​​របស់​​​ GMAC បានលើក​​​ឡើង​​​កាលពី​​​ថ្ងៃ​​​អាទិត្យ​​​ថា ការ​​​តប​​​ត​​​របស់​​​កង​​​រាជអាវុធ​​​ហត្ថ​​​ទៅ​​​នឹង​​​ក្រុម​​​អ្នក​​​ចោល​​​ដុំ​​​ថ្ម​​​ គឺ​​​សម​​​ហេតុ​​​សម​​​ផល​​​ “បំផុត​​​”...

អង្គការ​​​ជាតិ​​​និង​​​អន្តរជាតិ​​​ថ្កោល​​​ទោស​​​រដ្ឋាភិបាល​​​ចំពោះ​​​​​​​​​អំពើ​​​ហិង្សា​​​នៅ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ

អង្គការ​​​សហប្រជាជាតិ​​​​​​ និ​​​ង​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​​​​បាន​​​ថ្កោល​​​ទោស​​​រដ្ឋាភិបាល​​​ចំពោះ​​​​​​​​​ការ​​​​ប្រើ​​​អំពើ​​​ហិង្សា​​​​​​​​បណ្ដេញ​​​​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចេញ​​​ពី​​​​​​ទីលាន​​​ប្រជា​ធិប​តេយ្យ​​​ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ព្រម​​​ទាំង​​​ការ​​​ហាម​​​ឃាត់​​​មិន​​​ឲ្យ​​​​​​មាន​​​ការ​​​តវ៉ា​​​ជា​​​សាធារណៈ​​​នៅ​​​ក្នុង​​​រាជធានី​​​។ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​កោះ​​​ហៅ​​​លោក​​​ សម រង្ស៊ី និង​​​លោក​​​ កឹម សុខា ឲ្យ​​​ចូល​​​ខ្លួន​​​ទៅ​​​តុលាការ​​​នៅ​​​ថ្ងៃ​​​ទី​​​១៤ ខែ​​​មករា​​​ ពាក់ព័ន្ធ​​​នឹង​​​ការ​​​​ប្រើ​​​អំពើ​​​ហិង្សា​​​​​​​​​​​រវាង​​​​​​កង​​​រាជអាវុធ​​​ហត្ថ​​​ និង​​​កម្ម​​​ករ​​​រោងចក្រ​​​កាត់​​​ដេរ​​​ដែល​​​ធ្វើការ​​​តវ៉ា​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដែល​​​បាន​​​​​​ធ្វើ​​​ឲ្យ​​​​​​បាតុករ​​​ប្រាំ​​​នាក់​​​ស្លាប់​​​ និង​​​ជាង​​​២០​​​នាក់​​​ទៀត​​​រង​​​របួស​​​ដោយ​​​សារ​​​​​​គ្រាប់​​​កាំ​​​ភ្លើង​​​របស់​​​កង​​​រាជអាវុធ​​​ហត្ថ​​​។ លោក​​​ យឹម​​​ សុវណ្ណ អ្នក​​​នាំពាក្យ​​​គណបក​​្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​សម រង្ស៊ី និង​​​លោក​​​ កឹម​​​ សុខា...

GMAC និយាយការ​ពារកងកម្លំាងប្រដាប់អាវុធ​ដែល​សម្លាប់​កម្មករ​

កាលពីម្សិលមិញ សមាជិក​ជាន់​ខ្ពស់​ម្នាក់​នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​​កាត់​ថា GMAC បាន​​សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​ប្រើ​​អំពើ​ហិង្សា​បណ្ដាល​​ឲ្យមាន​មនុស្ស​ស្លាប់​ពីសំណាក់​កង​រាជអាវុធ​ហត្ថ​លើ​កម្មករ​កម្មការិនី​ធ្វើកូដកម្ម​ដែល​អំឡុង​ពេល​នោះ មនុស្ស​ប្រាំនាក់​បា​ន​បាត់​បង់ជីវិត​ ហើយ​ជាង​២០​នាក់​បាន​របួស​ដោយ​សារ​គ្រាប់​កាំភ្លើង​​។ គួររ​ំឭក​ថា កង​រាជ​អាវុធ​ហត្ថ​បាន​ធ្វើការ​បាញ់​រះ​ពេល​មាន​ការ​គប់​ដុំថ្ម​ពីសំណាក់​ក្រុម​អ្នក​តវ៉ា​ជា​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​រាប់​រយ​នាក់​នៅ​លើ​ផ្លូវ​វ៉េង​ស្រេង ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ ដែល​ជា​កម្មករ​កម្មការិនី​រាប់​ពាន់​នាក់​ធ្វើ​កូដកម្ម​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​​​ប្រាក់​ខែ​អប្បបរមា​។ ក្រុម​អ្ន​ក​តវ៉ា​បាន​ដាក់​របាំង​នៅ​លើ​ផ្លូវ​ ​និង​​បាន​នាំគ្នា​​ប្រើ​ដប​សាំង​ជា​អាវុធ​។ ខណៈ​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​មួយ​បាន​ហៅ​ការ​សម្លាប់​មនុស្ស​នេះ​ថា ជា​ករណី​​​អាក្រក់​បំផុត​នៃ​ការ​ប្រើ​អំពើ​ហិង្សា​លើ​ជន​ស៊ីវិល​ពីសំណាក់​រដ្ឋាភិបាល​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​នោះ លោក កែន លូ អគ្គលេខាធិការ​សមាគម GMAC បាន​លើក​ឡើង​កាលពីម្សិល​មិញ​ថា អាជ្ញាធរ​បាន​ឆ្លើយ​តប​ចំពោះការ​តវ៉ា​យ៉ាង​ស​ម​ស្រប។ លោក​បាន​និយាយ​ថា “GMAC ថ្កោល​ទោស​ការ​ប្រើ​អំពើ​ហិង្សា​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា នគរ​បាល​ត្រូវ​បំបែក​ក្រុម​កុបករ​ ហើយ​ណា​មួយ​ក្រុម​កុបករ​មិន​បាន​ស្ដាប់​ការ​ព្រមាន​ដោយ​ផ្ទាល់​មាត់​ទេ”។ លោក​ កែន លូ បាន​លើក​ឡើង​ថា ការ​​បាញ់​​​​លើ​ក្រុម​អ្នក​តវ៉ា​ពី​សំណាក់​កង​រាជ​អាវុធ​ហត្ថ​គឺ​ជា​រឿង​ត្រឹម​ត្រូវ​។ លោក​និយាយ​ថា “បាទ​ ប្រាកដ​ណាស់​។ ពួក​គេ​  បានគប់​ដុំថ្ម​ និង​របស់​របរ​ផ្សេង​ៗ​ទៀតមុន​​ តើ​ចង់​ឲ្យ​ពួកគាត់​  ឆ្លើយ​តប​យ៉ាង​ម៉េច​វិញ​”។ មុន​ពេល​មាន​ការ​ប៉ះទង្គិច​គ្នា​បណ្ដាល​​ឲ្យ​មាន​មនុស្ស​ស្លាប់​កាលពីថ្ងៃ​សុក្រ​ GMAC បាន​ជំរុញ​ឲ្យ​អាជ្ញា​ធរ​ចាត់​វិធានការ​តឹង​រ៉ឹង​ជាង​មុន​ លើ​សហជីព​ចំនួន​ប្រាំមួយ​ដែល​គេ​ដឹង​ថា សុទ្ធ​​​តែ​មាន​ភាព​ឯក​រាជ្យ​​ មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន និង​លើ​សកម្មភាព​ធ្វើកូដកម្ម​របស់​សមាជិក​សហ​​​ជីព​ទាំង​ប្រាំមួយនាក់​ដែល​បាន​ជាប់​ពាក់​ព័ន្ធ​រួច​​​ទៅហើយ​ក្នុង​ការ​ធ្វើ​ឲ្យ​ខូ​ច​ខាត​ទ្រព្យ​សម្បត្តិ​រោងចក្រ​ទ្រង់ទ្រាយ​តូច​ និង​​​លើ​ការ​គំរាម​កម្ម​ករ​​​កម្មការិនី​​ដែល​មិន​ចង់​ធ្វើ​កូដកម្ម​។ គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ សហជីព​ទាំង​ប្រាំ​មួយ​​​នៅ​មិន​ទាន់​​សម្រេច​ចិត្ត​ថា តើ​នឹង​បន្ត​ការ​តវ៉ា​របស់​ខ្លួន​ ឬអត់ទេ​។ អ្នកស្រី​ ឆេង ឡាង អនុ​ប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​វាយនភ័​ណ្ឌ​កាត់​ដេរ​​កម្ពុជា​ ហៅ​កាត់​ថា NIFTUC ​មាន​ប្រសាសន៍​ថា “យើង​អាច​នឹង​ប្ដូរ​ផែនការ​ធ្វើការ​តវ៉ា​នៅ​ថ្ងៃ​ច័ន្ទ ​ព្រោះ​យើង​មិន​ចង់​ឲ្យ​មាន​កម្មករ​កម្មការិនី​បាត់​បង់​ជីវិត​ដោយ​សារ​ការ​ធ្វើ​បាតុ​កម្ម​ទៀត​ទេ”។ អ្នកស្រី​ ឡាង បាន​ឲ្យ​ដឹង​ថា សហជីព​ទាំង​ប្រាំបី​មិន​ទាន់​មាន​ឱកាស​ព្រម​ព្រៀង​គ្នា​លើ​ជំហរ​រួម​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​កូដកម្ម​​បន្ត​ទេ បន្ទាប់ពីមាន​ការ​សម្លាប់​​កម្មករ​ និង​ការ​ប្រើ​អំពើ​ហិង្សា​កាលពីថ្ងៃ​សុក្រ​នោះ​។ អ្នក​ស្រី​​ ឡាង​ បាន​និយាយ​ថា ថ្នាក់​ដឹកនាំ​សហ​​ជីព​​ទាំង​នោះ​​​​មាន​កា​រ​ភ័យ​ខ្លាច​ណាស់​មិន​ទាន់​ហ៊ាន​ជួប​ប្រជុំ​គ្នា​ទេ​​ ហើយណាមួយ​​កម្មករ​កម្ម​ការិនី​កាត់​ដេរ​ជាច្រើន​បាន​គេច​ខ្លួន​ទៅ​​ផ្ទះ​សំបែង​តាម​បណ្ដា​ខេត្ត​នានា​ផង​ ដោយ​លោក​បាន​​បន្ថែម​ថា លោក រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ ក៏​កំពុង​​លាក់​ខ្លួន​ផង​ដែរ​ បន្ទាប់​ពី​បាន​ទទួល​ដីកា​កោះ​ហៅ​​ទៅ​សាកសួរ​ពី​សាលា​ដំបូង​​រាជធានីភ្នំពេញ​។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “ថ្នាក់​ដឹក​នាំ​សហជីព​កំពុង​ព្រួយ​បារម្ភ​​ពី​សុវត្ថិភាព​​របស់​​ខ្លួន​​បន្ទាប់ពី​មេដឹកនាំ​សហជីព​ម្នាក់​បាន​ទទួល​ដីកា​​​ពី​តុលាការ​។ ឥឡូវ​នេះ​​​សហជីព​ផ្សេង​ៗ​ទៀត​កំពុ​ង​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ចាប់​ខ្លួន​។ គួរ​រំឭក​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សហ​ជីព​​ទាំង​ប្រាំ​មួយ​បាន​ព្រម​ព្រៀង​គ្នា​​បង្កើន​​ការ​តវ៉ា​​​ទាម​ទារ​ប្រាក់​ខែ​អប្បបរមា​​១៦០​ដុល្លារ​​នៅ​ទូទាំង​ប្រទេស​លើក​លែង​តែ​រដ្ឋា​ភិបាល​​និង​រោងចក្រ​នានា​​ព្រម​បន្ដ​ការ​ចរចា​អំពី​រឿង​ប្រាក់​ខែ​នេះ​ឲ្យ​បាន​មុន​​ ឬ​ត្រឹម​ថ្ងៃ​សៅរ៍​។ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​​និង​ក្រសួង​ការ​ងារ​មិន​បាន​ទាក់​ទង​គ្នា​ទេ ចាប់​តាំង​ពីមាន​ការ​បង្ហូរឈាម​​នៅ​ថ្ងៃ​សុក្រមក​។​ លោក ហ៊ាង សុភក្ត្រ​ ព្រះរាជអាជ្ញារង​​អម​​​សាលា​ដំបូង​​រាជធានីភ្នំពេញ បាន​បញ្ជាក់​ថា លោក រ៉ុង ឈុន ត្រូវ​បាន​កោះ​ហៅ​​សម្រាប់​ការ​សាក​សួរ​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា អំពីការ​ពាក់​ព័ន្ធ​របស់​លោក​ក្នុង​អំពើ​ហិង្សា​អំឡុ​ង​ការ​តវ៉ា​​អំពី​ប្រាក់​ខែ​អប្បបរមា​កន្លង​មក​ បន្ទាប់ពី​មាន​ពាក្យ​បណ្ដឹង​ពី GMAC ។ លោក សុភក្ត្រ បាន​ថ្លែង​ថា “យើង​គ្រាន់​តែ​កោះ​ហៅ​គាត់​មក​សាក​សួរ​ប៉ុណ្ណោះ ព្រោះ​  បាន​ចោទ​គាត់​ពីបទ​ញុះញង់​​ ​​អំពើ​ហិង្សា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្ដិ​សុខ​សង្គម​។ ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​គឺ​លោក​ សម រង្ស៊ី និង​លោក​ កឹម​ សុខា ក៏​ត្រូវ​បាន​កោះ​ហៅ​នៅ​ថ្ងៃ​តែ​មួយ​​ឲ្យ​​ឆ្លើយ​សំណួរ​​​​ពាក់ព័ន្ធ​នឹង​​ការ​ញុះញង់​ឲ្យ​មាន​​អំពើ​ហិង្សា​​ផង​ដែរ​។ លោក គង់ អាទិត្យ អនុ​ប្រធាន​សម្ព័ន្ធ​សហ​​ជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​​ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា មេដឹកនាំ​សហជីព​ទាំង​ប្រាំមួយ​ដែល​រួម​មាន​ទាំង​សហជីព​របស់​លោក​ផង​ដែរ​នោះ មិនទាន់​មាន​ឱកាស​ជួប​ពិភាក្សា​គ្នា​អំពី​អនាគត​របស់​ខ្លួនទេ​។ ហើយ​ថ្នាក់​ដឹកនាំ​សហជីព​ទំាងនោះ​កំពុង​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ចាប់​ខ្លួន​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ចង់​ឲ្យ​មាន​ការ​ចរចា​ជាមួយ​ក្រសួង​កា​រ​ងារ​ និយោ​​​ជក និង​ GMAC ដើម្បីពិភាក្សា​អំពីការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ ប៉ុន្តែ​ពួកគេ​មិន​ទាន់​បាន​ជូន​ដំណឹង​មក​យើង​​ថា តើ​កិច្ច​ប្រជុំ​បន្ទាប់​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណាទេ​”។ លោក ប្រាក់ ចាន់​ធឿន ប្រធាន​នាយ​ក​ដ្ឋានវិវាទ​​ការ​ងារ​នៅ​ក្រសួង​​ការងារ​​បាន​ឲ្យ​ដឹង​ថា ក្រសួង​នេះ​បាន​ផ្ញើ​លិខិត​អញ្ជើញ​ទៅ​​សហជីព​ទាំង​ប្រាំមួយ​ឲ្យ​មក​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ពុធ ដែល​នៅ​ពេល​នោះ​សហជីព​ទាំ​ង​​​នេះ​​ឲ្យ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម បើ​មិន​ដូច្នេះ​ទេ ត្រូវ​ប្រឈម​នឹង​វិធានការ​តាម​ផ្លូវ​ច្បាប់​។ លោក​បាន​មាន​ប្រសាសន៍​ថា យើង​បា​ន​កំណត់ពេ​ល​ជួប​ប្រជុំ​ជាមួយ​​​ថ្នាក់​ដឹក​នាំ​​សហ​ជីព​​ទាំង​នោះ​ ដើម្បីប្រាប់​ពួកគេ​កុំ​​ឲ្យ​បង្ក​​បញ្ហា​​ដែលអាច​បង្ក​ឲ្យ​មាន​ភាព​ចលាចល​​នៅ​តាម​រោងចក្រ​នានា​ទៀត​”។ យើងមិន​​មាន​គម្រោង​​​​​ពិភាក្សាពី​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​អំឡុង​​​កិច្ច​ប្រជុំ​នោះ​ទេ​​ ប៉ុន្តែ​យើង​នឹង​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​សហជីព​ទាំង​នោះ​ឈប់​រំខាន​កម្មករ​កម្មការិនី​ពេល​ពួកគេ​វិល​ត្រឡប់​ទៅធ្វើការ​វិញ​ បើមិន​ដូច្នោះ​ទេ យើង​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​”។ លោក កែន លូ អគ្គលេខាធិការ​ GMAC បានអះអាង​ថា លោ​ក​មិន​ដឹង​ថា តើ​មាន​កម្ម​ករ​កម្មការិនី​កាត់​ដេរ​ប៉ុន្មាន​នាក់​នៅ​រាជ​ធានី​ភ្នំពេញ ចូល​ធ្វើការ​វិញ​ទេ​ ប៉ុន្តែ​បាន​បន្ថែម​ថា រោងចក្រ​ភាគ​ច្រើន​នឹង​ព្យាយាម​បើក​ទ្វារ​វិញ​នៅ​ថ្ងៃ​នេះ​។ លោក​បាន​លើក​ឡើង​ថា វិស័យ​កាត់​ដេរ​ដែល​បាន​ផ្ដល់​ប្រាក់​ចំណូល​ជាង​៥.០០០​លាន​​​ដុល្លារ​កាលពីឆ្នាំមុន​នេះ​ នឹង​រើប​ឡើង​វិញ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រាកដ​ណាស់​ថា មាន​ការ​ខូច​ខាត​...ប៉ុន្តែ​ខ្ញុំ​មិនគិត​ថា វា​មិន​អាច​ប៉ះប៉ូវ​វិញ​បាន​ទេ​”។ លោក កែន លូ​ បាន​អះអាង​ថា ការ​ប្រើ​អំពើ​ហិង្សា​លើ​កម្មករ​កម្មការិនី​ធ្វើកូដកម្ម​ពី​សំណាក់​រដ្ឋាភិបាល​នេះ​នឹង​មិនធ្វើ​ឲ្យ​ប៉ះ​ពាល់​​​ដល់​វិស័យ​នេះទេ​ ផ្ទុយ​ទៅ​វិញ​វា​នឹង​ធ្វើ​ឲ្យ​វិនិយោគិន​កាន់​តែ​មាន​ទំនុក​ចិត្ត​មិន​ចាក​ចេញ​​ពីកម្ពុជា​​ទៅ​ប្រទេស​ដទៃ​។ លោក​ កែន លូ ​បាន​មាន​ប្រសាសន៍​ថា “អាជ្ញាធរ​បាន​បង្ក្រាប​ក្រុមអ្នក​តវ៉ា​ វា​គឺ​ជា​ការ​បោះ​ជំហានមួយ​ក្នុង​ផ្លូវ​ត្រូវ​”៕ សេរីវុធ​

កង​រាជអាវុធ​ហត្ថ​បាញ់​មនុស្ស​ស្លាប់​​​ប្រាំ​នាក់​អំឡុង​ការ​​ប៉ះ​​ទង្គិចគ្នា​​​ជាមួយ​​​នឹង​ក្រុម​បាតុករ​

មនុស្ស​​​​​​ប្រាំនាក់​​​ត្រូវ​​​បាន​​​បាញ់​​​ស្លាប់​​​ ហើយ​​​ជាង​​​២០នាក់ទៀត​​​បាន​​​រង​​​របួស​​​ ភាគ​​​ច្រើន​​​គឺ​​​ដោយសារ​​​គ្រាប់​​​កាំភ្លើង ​​​ពេល​​​មន្ត្រី​​​កង​​​រាជ​​​អាវុធហត្ថ​​​បាញ់កាំភ្លើង​​​ AK អំឡុងការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ជាមួយក្រុម​​​អ្នក​​​តវ៉ា ដែល​​​ប្រដាប់​​​ដោយដុំ​​​ថ្ម​​​ ដំបង​​​ និង​​​ដបសាំង​​​​​​នៅលើ​​​ផ្លូវ​​​វេង​​​ស្រេង​​​ ​​​ក្នុង​​​តំបន់​​​រោងចក្រកាត់​​​ដេរ​​​នៅខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ រាជធានីភ្នំពេញ​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ ម្សិលមិញ​​​នេះ​​​។ អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ​​​​​​បាន​​​​​​លើក​​​ឡើង​​​ថា ការ​​​បាញ់​​​សម្លាប់​​​នេះ​​​ជា​​​អំពើ​​​ហិង្សា​​​អាក្រក់​​​បំផុត​​​ដែល​​​រដ្ឋបាន​​​ប្រើ​​​លើ​​​ជន​​​សីុ​​​វិល​​​​​​​នៅក្នុង​​​រយៈពេល​​​១៥​​​ឆ្នាំ​​​នេះ​​​ និងជា​​​ហេតុ​​​ការណ៍​​​អកុសល​​​បំផុត​​​​​​​​ក្នុ​​​ង​​​វិស័យកាត់​​​ដេរ​​​ដ៏​​​សំខាន់​​​ដែល​​​មាន​​​កម្មករកម្ម​​​ការិនី​​​បម្រើការ​​​ងារ​​​​​​​​​ប្រហែល​​​៦០មឺុននាក់​​​តាម​​​រោង​​​ចក្រ​​​រាប់​​​រយ​​​ដែល​​​ភាគច្រើនស្ថិត​​​នៅ​​​ក្រោម​​​ាករ​​​​​​កាន់​​​ កាប់​​​របស់​​​ជន​​​បរទេស​​​។ ការស្លាប់​​​ និង​​​រងរបួស​​​នេះ​​​គឺជាលទ្ធផល​​​នៃ​​​ការ​​​តវា៉ា​​​ដោយ​​​សន្តិវិធី​​​រយៈពេល​​​ជាង​​​មួយ​​​សប្តាហ៍​​​ដែល​​​កម្មករកម្មការិនី​​​រោង​​​ចក្រកាត់​​​ដេរ​​​​​​រាប់ម៉ឺុននាក់​​​បាន​​​ធ្វើ​​​កូដកម្ម​​​ទាម​​​ទារ​​​ប្រាក់​​​ខែ​​​១៦០​​​ដុល្លារ​​​ក្នុងមួយ​​​ខែ​​​។ អំពើ​​​ហិង្សា​​​នៅ​​​តំបន់​​​ផ្លូវ​​​វេង​​​ស្រេង​​​នេះ​​​​​​បាន​​​ផ្ទុះឡើង​​​កាល​​​ពីយប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ពេល​​​យុវជន​​​បិទ​ផ្លូវ​​​ និង​​​ដុត​​​កង់​​​ឡាន​​​ជាការ​​​ឆ្លើយ​​​​​​តប​​​ចំពោះ​​​ការ​​​វាយ​​​ដំ​​​ និងឃុំខ្លួន​​​កូដករ​​​ មេដឹក​​​នាំ​​​សហ​​​ជីព​​​ និង​​​ព្រះសង្ឃ​​​ពីសំណាក់​​​​​​ទាហាន​​​​​​អង្គ​​​ភាព​​​ឆត្រយោង​​​លេខ​​​៩១១នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ យ៉ាក​​​ជីន ដែល​​​ស្ថិត​​​នៅក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ដែរ​​​។ នគរបាល​​​និង​​​កង​​​រាជអាវុធ​​​ហត្ថ​​​រាប់​​​រយ​​​នាក់​​​បាន​​​ព្យាយាម​​​បង្ក្រាប​​​ការតវ៉ា​​​នេះ​​​នៅ​​​វេលាម៉ោង​​​២​​​រំលង​​​អធ្រាត្រ​​​ឈាន​​​ចូល​​​ព្រឹក​​​ថ្ងៃ​​​សុក្រ...

ទាហាន​ឆត្រ​យោង​បង្ក្រាប​​កម្ម​ករ​​និង​ព្រះ​សង្ឃ​តវ៉ា​ វាយឲ្យ​​​រង​របួស​​និងបាន​ឃាត់​ខ្លួន​​ជាច្រើននាក់

ព្រះ​សង្ឃ​ កម្មករ​រោងចក្រ​កាត់​ដេរ​ដែល​ធ្វើ​កូដកម្ម​ និង​អ្នកកាសែត សរុប​​ជា​ង​១០​នាក់​ ត្រូវ​បាន​ទាហាន​ឆត្រ​យោង​អង្គភាព​លេខ​​៩១១​វាយ​នឹង​ដំបង​ឆក់​ ដែក​បំពង់​ទីប​​ ​ព្រម​ទាំង​បាញ់​នឹង​ចំពាម​នៅពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ខាង​ក្រៅ​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដែល​នៅ​ទីនោះ​អ្នក​តវ៉ា​រាប់​រយ​នាក់​បាន​ជួប​ជុំគ្នា​ដើម្បី​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​។ អង្គការ​សិទ្ធិមនុស្ស​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ព្រះ​សង្ឃ​៤​អង្គ​ និង​អ្នក​តវ៉ា​១០​នាក់​ទៀត​​ដែល​ត្រូវ​​បាន​ឃាត់​ខ្លួន​នៅ​​កន្លែង​កើត​ហេតុ​កំពុង​ត្រូវ​បានឃុំខ្លួន​ដោយ​អង្គភាព​នោះ​​​នៅ​ឡើយ​រហូត​មក​ទល់​ល្ងាច​ម្សិល​មិញ។ ព្រះ​សង្ឃ​មួយ​អង្គ​ទៀត​ និង​ស្ត្រី​ម្នាក់​កំពុង​សម្រាក​ព្យាបាល​របួស​នៅមន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត។ អំពើ​ហិង្សា​កាលពីម្សិលមិញ​នេះ បាន​ផ្ទុះ​ឡើង​បន្ទាប់ពីអ្នក​តវ៉ា​បាន​ទៅ​ដល់​ខ្លោង​ទ្វារ​រោងចក្រ​យ៉ាកជីន នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤​ ដើម្បី​បញ្ចុះ​បញ្ចូល​កម្មករ​នៅ​ខាង​ក្នុង​ឲ្យ​ចូល​​រួមធ្វើ​បាតុកម្ម​ជាមួយ​ពួកគេ​ដើម្បី​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៦០​ដុល្លារ​សម្រាប់​កម្មករ​រោងចក្រ​កាត់​ដេរ​។ យោង​តាម​ការ​រៀប​រាប់​របស់​សាក្សី​ ការ​ប៉ះទង្គិច​គ្នា​នេះ​បាន​ចាប់​ផ្ដើម​នៅ​​ពេល​ដែល​ទាហានមួយ​ក្រុម​មក​ពី​អង្គភាព​ឆត្រ​យោង​​លេខ​៩១១​​នៅ​ក្បែ​រ​នោះ ដែលបាន​ទៅ​​ឈរ​ជើ​ង​នៅ​ខា​ង​​​ក្រៅ​រោង​ចក្រ​​នេះ​បាន​គប់​ដប​ទឹក​សុទ្ធ​ទៅ​លើ​​ព្រះសង្ឃ​​ដែល​​គង់​នៅ​ជាមួយ​អ្នក​តវ៉ា​។ បន្ទាប់ពី​មាន​កំហឹង​ចំពោះ​កាយ​វិការ​ឈ្លើយ​បែប​នេះ​ អ្នក​តវ៉ា​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​គប់​ដុំថ្ម​ដាក់ទាហាន​ទាំង​នោះ ហើយ​ទាហាន​ទាំង​នោះ​តប​ត​វិញ​ដោយ​ការ​វាយ​អ្នក​តវ៉ា​ ព្រះ​សង្ឃ និង​អ្នក​ថត​រូប​នឹង​ដំបង​ឆក់​ និង​​​ដែក​បំពង់​ទីប។ សេង ហ៊ាង ជា​កម្មករ​រោងចក្រ​យ៉ាក​ជីន ដែល​បាន​ចូល​រួម​ការ​តវ៉ា​នេះ​បាន​និយាយ​ថា “ ទាហាន​បាន​វាយ​ព្រះ​សង្ឃ​ និង​កម្ម​ករ​ឃោរ​ឃៅ​ណាស់​។ ទាហាន​ត្រូវ​ការ​ពារ​ប្រទេស​ជាតិ មិនមែន​មក​វាយ​កម្មករ​នោះ​ទេ”។ កម្មករ​រោងចក្រ​កាត់​ដេរ​រាប់​ម៉ឺន​នាក់​បាន​និង​កំពុង​​តវ៉ា​ និង​ធ្វើ​កូដកម្ម​អស់​រយៈពេល​មួយ​សប្ដាហ៍​មក​ហើយ ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋា​ភិបាល​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ខែ​របស់​ខ្លួន​ដល់​១៦០​ដុល្លារ​។ ការ​ព្រម​ព្រៀង​​​​​​​ពីក្រសួង​ការ​ងារ​ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​នេះ​ដល់​១០០​ដុល្លារ ​ត្រូវ​បាន​ច្រាន​ចោល​ព្រោះ​វា​តិ​ច​ពេក​។ ការ​ប៉ះទង្គិច​គ្នាកាលពីម្សិលមិញ​នេះ គឺ​ជា​ការ​ប៉ះទង្គិច​គ្នា​ដ៏ធ្ងន់​ធ្ងរ​បំផុត​ចាប់​តាំង​ពីកូដកម្ម​បាន​ចាប់​ផ្ដើម​ឡើង​រហូត​មក​ទល់​ពេល​នេះ​។ នៅពេល​សួរ​ពីមូល​ហេតុ​ដែល​ប្រើ​កង​កម្លាំង​ពិសេស​ដែល​អ្ន​ក​ខ្លះ​មាន​កាន់​កំាភ្លើង​ដើម្បីចាត់​វិធានការ​ខុស​ប្លែក​ពីធម្មតា​ការ​ពារ​រោងចក្រ​​កូរ៉េ​នេះ លោក​វរសេនីយ៍​ទោ​​ ចាប សុភ័ណ ដែល​គេ​មើល​​ឃើញ​បញ្ជា​​ទាហាន​ឆត្រ​យោង​ទាំង​​នេះ​នៅកន្លែង​កើត​ហេតុ​បាន​ឆ្លើយ​ថា “ ខ្ញុំ​​ធ្វើ​តាម​​បទ​បញ្ជា”។ លោក ចាប សុភ័ណ គឺ​ជា​បង​ប្អូន​របស់​លោក​ ចាប ភក្ដី មេ​បញ្ជាការ​​អង្គភាពទ័ព​​ឆត្រ​​យោង​លេខ​៩១១ដែល​​មិន​អាច​ទាក់​ទង​សុំការ​អត្ថា​ធិប្បាយ​អំពី​​ការ​ប្រើ​ប្រាស់​អង្គ​ភាព​របស់​លោក​បាន។ ឧត្តម​សេនីយ៍​ត្រី ស៊ុំ សំណាង មេបញ្ជា​ការ​រង​​អង្គភាព​ភាព​ទ័ព​​ឆត្រ​យោង​លេខ​៩១១​ក៏​បាន​បដិសេធ​​មិននិយាយ​ពីមូល​ហេតុ​ដែល​​​កង​ទ័ព​ឆត្រ​យោង​របស់​លោក​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បីការ​ពារ​រោងចក្រ​ឯក​ជន​នេះ​ដែរ។ ទោះ​ជា​យ៉ាង​ណា​ លោក​បាន​និយាយ​ថា ទាហាន​របស់​លោក​គ្រាន់​តែ​ប្រើ​កម្លាំង​ទប់​ទល់​នឹង​អ្នក​តវ៉ា​​ប្រើ​ហិង្សា​ប៉ុណ្ណោះ​។ លោក​បានមាន​ប្រសាសន៍​ថា “ មនុស្ស​មួយ​ក្រុម​ក្នុង​ចំណោម​មនុស្ស​ទាំង​នោះ​បាន​សម្រុក​ចូល​រោងចក្រ​នេះ​។ ខ្ញុំ​មិន​ដឹង​ថា ពួក​គេ​ជា​នរណា​ទេ​”។ ឧត្តម​សេនីយ៍​ត្រី ស៊ុំ សំណាង បាន​មាន​ប្រសាសន៍​ថា លោក​មិន​​ដឹង​ថា  មាន​មនុស្ស​​​ប៉ុន្មា​ន​នាក់​បាន​រង​របួស​ ឬ​ត្រូវ​បាន​កង​ទ័ព​របស់​លោក​ឃាត់​ខ្លួន​នោះទេ​ ប៉ុន្តែ​លោក​បាន​​មាន​ប្រសាសន៍​ថា ពួក​គេ​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ឆត្រ​យោង​ក្រោម​ការ​គ្រប់​គ្រង​របស់​កង​រាជអាវុធ​ហត្ថ​​។ អង្គការ​សិទ្ធិមនុស្ស​បាន​ថ្កោល​ទោស​អំពើ​​ហិង្សានេះ​ ជា​ពិសេស​ការ​​ប្រើ​ប្រាស់​ទាហាន​​​ឲ្យ​​ទប់​ទល់​នឹង​អ្នក​តវ៉ា​។ អង្គការ​លីកាដូ និង​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​​សម្រាប់​សហគមន៍​បាន​លើក​ឡើង​​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​រួម​មួយ​ថា “ ការ​ប្រើ​ប្រាស់​អង្គភាព​​បញ្ជាការ​ពិសេស​លេខ​៩១១​​ឲ្យ​​បង្ក្រាប​បាតុកម្ម​នៅជិត​រោងចក្រ​យ៉ាក​ជីន នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ក្នុង​ទីក្រុង​ភ្នំពេញ​នេះ​​មិនធ្លាប់​មាន​ទេ​ និង​បង្ហាញ​ពី​វិធី​សាស្ត្រ​​ថ្មី​របស​់​អាជ្ញាធរ​​​ក្នុង​ការ​ទប់​ស្កាត់​ការ​តវ៉ា​អហិង្សា​​ធំៗ​”​។ ពួកគេ​បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែងជា​បន្ទាន់​​នូវ​​​​មនុស្ស​​ដែល​ពួកគេ​បាន​ឃាត់​ខ្លួន​កាលពី​ម្សិលមិញចំពោះការ​រៀប​ចំ​ ឬ​ចូល​រួម​នៅ​ក្នុង​ការ​តវ៉ា​​​ ឬ​ចោទ​ប្រកាន់​ជន​ណា​​ដែល​សង្ស័យ​ថា បាន​ប្រព្រឹត្ត​បទល្មើស​​ដោយ​គ្មាន​​ការ​ពន្យារពេល​។ លោក មឿន តុលា ប្រធាន​កម្មវិធី​ការ​ងារ​នៅ​មជ្ឈមណ្ឌល​អប់​រំច្បាប់​សម្រាប់​សហ​គមន៍​​​បាន​មាន​ប្រសាសន៍​ថា “យើង​ជំរុញ​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​ការ​តវ៉ា​ និង​ជម្លោះការ​ងារ​ និង​អាជ្ញាធរ​គោរព​ច្បាប់​ អត់​ធ្មត់​ និងរក្សា​ភាព​​អហិង្សា។ ត្រូវ​តែ​​បញ្ចប់​អំពើ​​ហិង្សា​ ឈប់​ចាប់​ខ្លួន​ និង​រើស​អើង​ចំពោះ​អ្នក​ព្យាយាម​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ និង​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​”។ អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ទាំង​អស់ដោយ​គ្មាន​លក្ខខណ្ឌ​ ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្ដន្ទាទោស​អាជ្ញាធរ​ចំពោះ​ការ​ជាប់​​​ពាក់​ព័ន្ធ​នៅ​ក្នុងការ​ប៉ះទង្គិច​គ្នា​នេះ​។ លោក ប៊ុន វណ្ណ ប្រធាន​​សម្ព័ន្ធ​សហជីព​​​​ប្រជា​​​ធិបតេយ្យ​​​កម្មករ​កាត់​ដេរ​កម្ពុជា​ មាន​ប្រសាសន៍​ថា នៅ​​សួន​ឧស្សាហ​​​កម្ម​​​កាណា​​​ឌីយ៉ា ដែល​ស្ថិត​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​​​ជ័យ​​​ដែរ​នោះ​ ក៏មាន​ការ​ប៉ះទង្គិច​គ្នា​ដែរ​ ហើយ​កង​រាជ​អាវុធ​ហត្ថ​បាន​​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​កម្មករ​តវ៉ា​រាប់​ពាន់​នាក់​នៅពេ​ល​រសៀល​។ លោក​ ប៊ុន វណ្ណ បានមាន​ប្រសាសន៍​ថា “កង​រាជអាវុធ​ហត្ថ​ជាង​២០០​នាក់​ប្រដាប់​ដោយ​ដំបង​ និង​ខែល​គ្រប់​ដៃ​​ និង​កំាភ្លើង​ដែរ​​​នោះ ត្រូ​វ​បាន​ដឹក​ទៅទីនោះ​តាម​រថយន្ត​តូ​ច​ៗ​​​ប្រហែល​២០​គ្រឿង​​ ហើយ​ពួកគេ​បាន​វាយ​កម្មករ​ប្រហែល​១០​នាក់​នឹង​ដំបង​។ ខ្ញុំ​បញ្ជា​កម្មករ​តាម​ឧបករណ៍​បំពង​សំឡេង​ឲ្យ​ដក​ថយ​ពីព្រោះខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​កង​រាជ​អាវុធ​​ហត្ថ​បាញ់​កម្មករ​”។ លោកឧត្តម​សេនីយ៍​ត្រី ខេង ទីតូ​ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​ត្រូវតែ​អន្តរា​​​គមន៍​ដើម្បី​ការពារ​​សួ​ន​ឧស្សាហកម្ម​នេះ​ពី​កម្មករ​។លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ត្រូវ​តែចាត់​វិធានការ​ ពីព្រោះពួកគេ​ប៉ុន​ប៉ង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ​។ ស្ថាន​ភាព​អាច​ធ្ងន់​ធ្ងរ​ប្រសិន​បើ​យើង​មិន​បាន​ចាត់​វិធាន​ការ​ទេ​នោះ​”។ លោក​បានមាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ថា មនុស្ស​ប៉ុន្មាន​នាក់​បាន​រង​របួស​ ឬ​ត្រូវ​បានឃាត់​ខ្លួន​នៅ​កន្លែង​នោះ​ ឬ​ថាតើ​​មនុស្ស​​ដែ​ល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​នឹង​​ត្រូវ​ដោះ​លែង​នៅពេល​ណាទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “លោក​អាច​​​មក​មើល​ដោយ​ខ្លួនឯង​បាន​”។ លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ក៏​បាននិយាយ​ការពា​រ​​ទាហាន​​ដែល​បាន​បង្ក្រាប​អ្នក​តវ៉ា​នៅ​រោងចក្រ​យ៉ាក​ជីន និង​​កង​រាជអាវុធហត្ថ​​នៅ​សួន​ឧស្សា​ហ​កម្ម​កា​ណាឌីយ៉ា​នេះដែរ​​។ លោក​បាន​មាន​ប្រសាសន៍​ថា “អ្នក​តវ៉ា​មួយ​ចំនួន​មិន​គោរព​ច្បាប​់ទេ ព្រម​ទាំង​បំភិត​បំភ័យ​យើង​ទៀត ហើយ​យើង​បាន​ទទួល​​បណ្តឹង​ពី​​ស្ថានទូត​ជប៉ុន​នៅ​រសៀល​នេះ​។ ពួក​គេ​​​បាន​ធ្វើ​​ពាក្យ​បណ្តឹង​ជា​ផ្លូវ​ការ​អំពី​អ្នក​តវ៉ា​ជ្រុល​និយម​។ ពួកគេ​បាន​ប្រើ​ប្រាស់​ពាក្យ​ធ្ងន់​ៗ​​​ដើម្បី​បំភិត​បំភ័យ​យើង​។ លោក​បាន​បន្ថែម​ថា “លោក​អា​ច​មើ​ល​ឃើញ​អ្វីដែល​បាន​កើត​ឡើង​នៅ​សួន​ឧស្សា​ហកម្ម​កាណាឌីយ៉ា។ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​ហ៊ុ​ន​មួយ​ដែល​នាំ​ចេញ​សម្លៀក​បំពាក់​ការ​​ពា​រ​​ដែល​គេ​យក​ទៅ​ការ​ពារ​វិទ្យុ​សកម្ម​ ​របស់​រោងចក្រ​នុយ​ក្លេអ៊ែ​នៅ​​ហ្វូគូស៊ីម៉ា”។ លោក តាកាយ៉ូស៊ិ គូរ៉ីមីយ៉ា (Takayoshi Kuromiya) លេខា​​​ទី​​​២​ប្រចាំ​​​នៅ​​​ស្ថានទូត​​​ជប៉ុន​​​​​​​​បាន​​​បដិសេធ​​​ថា ​​​ស្ថានទូត​​​​​​​​​នេះ​​​​​​គ្មាន​​​ទំនាក់​​​ទំនង​​​​​​​​​ណាមួយ​​​ជាមួយ​​​កង​​​កម្លាំង​​​សន្ដិសុខ​​​របស់​​​ប្រទេស​​កម្ពុជា​​​​​​​ទេ​​​កាលពី​​​ម្សិលមិញ​​​ ហើយ​​​ក៏​​​មិន​​​បាន​​​អំពាវនាវ​​​ឲ្យ​​​មាន​​​ការ​​​បង្ក្រាប​​​លើ​​​កូដ​​​ករ​​​បះបោរ​​​ដែរ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “ទេ​​​​​​ថ្ងៃ​​​នេះ​​​យើង​​​មិន​​​បាន​​​ធ្វើ​​​​​​អ្វី​​​ទេ​​​ យើង​​​​​​បិទ​​​ទ្វា​​​រ​​​​​​”។ កាលពី​​​ព្រឹកម្សិលមិញ​​​ កម្មករ​​​​​​រោងចក្រ​​​​​​មួយ​​​ក្រុម​​​ទៀត​​​​​​ មាន​​​គ្នា​​​ជាង​​​២០០​​​នាក់​​​​​​ ដែល​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ ​​​​​​បាន​​​​​​បិទ​​​ចរា​​​ចរណ៍​​​​​​​​​លើ​​​កំណាត់​​​ផ្លូវ​​​​​​ជាតិ​​​លេខ​​​​​​២ក្នុង​​​ខណ្ឌ​​​មានជ័យ​​​នៅ​​​ភាគ​​​ខាង​​​ត្បូង​​​រាជធានី​​​ភ្នំពេញ​​​អស់​​​​​​​​​​​​​​​រយៈ​​​​​​ពេល​​​​​​ជាង​​​២​​​ម៉ោង​​​។ ទោះ​​បី​​​ជា​​​មាន​​​ការ​​​បិទ​​​ចរាចរណ៍​​​​​​លើ​​​កំណាត់​​​ផ្លូវ​​​ប្រវែង​​ពីរ​​​បី​​​រយម៉ែត្រ​​​​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ដំណើរ​​​​​​តាម​​​យានយន្ត​​​​​​​​​រាប់រយ​​​នាក់​​​​​​ជាប់​​​​​​ទៅ​​​​​​ណា​​​មិន​​​រួច​​​ក៏​​​ដោយ​​​ ក៏​​​នគរបាល​​​មិន​​​បាន​​​​​​តប​​​ត​​​ទៅ​​​វិញ​​​ទេ​​​។​​​ មុន​​​ពេល​​​​​​​​​ផ្អាក​​​ការ​​​បិទ​​​ផ្លូវ​​​នេះ​​​​​​...

គណបក្ស​ប្រឆាំង​​លុប​ចោល​ការ​ចរចា​​បន្ទាប់ពី​ទាហាន​ឆត្រយោង​បង្ក្រាប​ការ​តវ៉ា

កាល​ពី​ម្សិល​មិញ គណបក្ស​សង្គ្រោះ​ជាតិ​បាន​លុប​ចោល​ការ​ជួប​ប្រជុំ​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែលបាន​គ្រោង​ធ្វើ​​នៅ​ថ្ងៃ​​​នេះបន្ទាប់ពី​អង្គភាពទាហាន​ឆត្រ​យោងបាន​បង្ក្រាប​ការ​តវ៉ា​ដ៏​ហិង្សា​របស់​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ដែលបាន​ធ្វើ​កូដកម្ម​។ គម្រោង​ជួប ​ប្រជុំ​ ដែល​គ្រោង​ធ្វើ​នៅ​ម៉ោង​៩ព្រឹក​នៅ​អគារ​​ព្រឹទ្ធ​សភា​នេះ​​ គឺដើម្បី​​កំណត់​លក្ខខណ្ឌ​សម្រាប់​ការ​ចរចា​បន្ថែម​រវាង​មេ​ដឹក​នាំ​គណ​បក្ស​ទាំង​ពីរ​ជុំវិញ​​ជម្លោះ​ក្រោយ​ការ​បោះ​ឆ្នោត​​​នេះ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​​​​ជាតិ​បាន​ប្រកាស​ពី​ការ​លុប​ចោល​​ការ​ជួប​ប្រជុំនោះ​ដល់​ក្រុម​បាត​ុករ​កាល​​ពី​យប់មិញ​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​​។ លោក សម រង្ស៊ី បាន​និយាយ​ទៅកាន់​ក្រុម​មនុស្សទាំង​នោះ​ថា “ក្នុង​កាលៈ​ទេសៈ​នេះ​ យើង​មិន​អាច​ចរចា​ជាមួយ​អ្នក​​ធ្វើ​បាប​ប្រជា​ពល​រដ្ឋខ្មែរ​បាន​ឡើយ”​។ យ៉ាងហោច​ណាស់​អ្នក​ត​វ៉ា​១៥នាក់​ត្រូវ​បាន​ឃាត់ខ្លួនបន្ទាប់ពី​ទាហាន​ឆត្រ​យោង​បាន​ប្រើ​ដំបង​ឆក់ ដែក​បំពង់ទីប និង​ចំពាម​កៅ​​​ស៊ូ​​​ដើម្បីបង្ក្រាប​ការ​តវ៉ា​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ដែលបាន​ធ្វើ​កូដកម្ម​នៅ​ខាងក្រៅ​រោង​ចក្រយ៉ាកជីនក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជ​​​​​​​​​​ធានី​ភ្នំពេញ។ អ្នក​តវ៉ា​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ។ លោក សម រង្ស៊ី បាន​មាន​ប្រសា​សន៍​ថា​ “មិន​មាន​ការ​ចរចា​ទៀតទេ។ យើង​បាន​​លុប​​ចោល​ការ​ចរចា​ទាំង​នេះរហូត​ដល់​​​លែង​មាន​ការ​ធ្វើ​បាប ការ​វាយដំ  ការ​ចាប់ខ្លួន​ប្រជាពលរដ្ឋ ការ​បង្ក​បញ្ហា​និង​​ការ​ប្តឹង​ផ្តល់​ ”។ លោក សម រង្ស៊ី បាន​បន្ថែម​ថា ការ​តវ៉ា​​ជាប់ៗគ្នា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កាលពីថ្ងៃ​អាទិត្យ​មុន​មាន​អ្នក​ចូល​រួម​៥០.០០០​​​​​​​នាក់​ហែក្បួន​ក្នុង​រាជធានីភ្នំពេញ​នោះ​នឹង​បន្ត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដូច​ដែល​បាន​គ្រោង​ទុក​ ហើយជាថ្មី​ម្ត​ងទៀតនឹង​​ធ្វើ​កាន់​តែ​ធំនៅ​ទូទាំង​ប្រទេស​។ លោក យឹម...

សមាគម​​​គ្រូបង្រៀន​​​ឯករាជ្យ​​​កម្ពុជា​​​ត្រូវ​​​បានរងការ​​​គំរាម​​​​​​មិន​​​ឲ្យ​​​ធ្វើ​​​បាតុកម្ម​​​តាម​​​ការ​​​គ្រោង​​​ទុក​​​

កាល​​​ពីម្សិលមិញ​​​ ក្រសួង​​​មហា​​​ផ្ទៃ​​​​​​បាន​​​គំរាម​​​​​​​​​ដក​​​ហូត​​​អាជ្ញាប័ណ្ណ​​​​​​សមាគម​​​គ្រូ​​​បង្រៀន​​​​​​ឯករាជ្យ​​​កម្ពុជា  ​​​​​​ប្រសិន​​​បើ​​​សមាគម​​​​​​នេះ​​​​​​​​​ធ្វើ​​​បាតុ​​​​​​កម្ម​​​តាម​​​ការ​​​គ្រោង​​​ទុក​​​នៅ​​​​​​សប្ដាហ៍​​​ក្រោយ​​​ក្នុង​​​បំណង​​​ទាមទារ​​​​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ជាង​​​​​​មុន​​​សម្រាប់​​​គ្រូប​​​ង្រៀន​​​​​​នៅ​​​ទូទាំង​​​​​​ប្រទេស​​​។ មន្ត្រី​​​ម្នាក់​​​នៅ​​​ក្រសួង​​មហាផ្ទៃ​​​បាន​​​ឲ្យ​​​ដឹង​​​ថា  ការ​​​គំរាម​​​នេះ​​​គឺ​​​ជា​​​ការ​​​ឆ្លើយ​​​តប​​​​​​​​​ដោយ​​​ផ្ទាល់​​​ចំពោះ​​​ការ​​​​​​ជាប់​​​ពាក់ព័ន្ធ​​​​​​របស់​​​លោក​​​​​​ រ៉ុង ឈុន ប្រធាន​​​សមាគម​​​នេះ​​​ក្នុង​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​របស់​​​កម្មករ​​​កម្មការិនី​​​​​​រោងចក្រ​​​​​​កាត់​​​ដេរ​​​ទៅ​​​ទូទាំង​​​ប្រទេស​​​​​​ និង​​​ចំពោះ​​​ទំនាក់ទំនង​​​​​​របស់លោ​​​ក​​​​​​ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​។ សមាគម​​​គ្រូ​​​បង្រៀន​​​ឯករាជ្យ​​​កម្ពុជា​​​​​​ដែល​​​មាន​​​សមាជិក​​​ជាង​​​១០.០០០​​​នាក់​​​​​​នៅ​​​ទូទាំង​​​ប្រទេស​​​ បាន​​​សម្រេច​​​កាលពី​​​ថ្ងៃ​​​អង្គារ​​​ថា នឹង​​​ធ្វើ​​​បាតុកម្ម​​​រយៈពេល​​​មួយ​​​សប្ដាហ៍​នៅ​​​​​ទូទាំង​​​ប្រទេស​​​​​​ដោយ​​​ចាប់​​​ផ្ដើម​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​​​​​​​ ដើម្បី​​​អំពាវនាវ​​​ឲ្យ​​​មាន​​​ការ​​​​​​ផ្ដល់​​​ប្រាក់ខែ​​​​​​២៥០​​​ដុល្លារ​​​​​​ក្នុង​​​មួយ​​​​​​ខែ​​​​​​សម្រាប់​​​​​​គ្រូបង្រៀន​​​ដែលមាន​​​ប្រាក់​​​ខែ​​​ទាប។ សមាគម​​​នេះ​​​បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​​​​ជូន​​​រដ្ឋាភិបាល​​​ក្នុង​​​ថ្ងៃ​​​តែ​​​មួយ​​​ជាមួយ​​​នឹង​​​​​​សេចក្ដី​​​លម្អិត​​​ពី​​​​​​​​​ផែន​​​ការ​​​​​​នេះ​​​។ លោក​​​ ឌុច សន អគ្គ​​​នាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​រដ្ឋបាល​​​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “យើង​​​នឹង​​​ដក​​​ហូត​​​​​​អាជ្ញាប័ណ្ណ​​​ប្រសិន​​​បើ​​​គាត់​​​ ដឹកនាំ​​​​​​ការ​​​ធ្វើ​​​​​​បាតុ​​​កម្ម​​​​​​ដូ​​​ច​​​មាន​​​បញ្ជាក់​​​ក្នុង​​​លិខិត​​​គាត់​​​មែន​​​”។ លោក​​​ សន បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ ស ខេង​​​...

កម្មករ​នឹង​ធ្វើ​បាតុកម្ម​បន្ត​ទៀត​ បន្ទាប់​ពី​ឈប់​សម្រាកមួយ​ថ្ងៃ​

ទោះបី​ជាមាន​ការ​ព្រមានពី​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​ចំពោះ​ការ​ទាម​ទារ​​ដំឡើង​ប្រាក់​ខែ​អប្បបរមាក្នុង​វិស័យ​កាត់​ដេរ​​ត្រឹម​ថ្ងៃនេះ​ក៏​ដោយ​  ក៏​មេ​ដឹក​នាំ​សហ​ជីព​​​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា​ កម្មករ​កាត់​ដេរ​នឹង​បន្ត​ការ​ធ្វើ​ការ​បាតុកម្ម​ទូទាំង​ប្រទេស​បន្ត​ទៀត​បន្ទាប់​ពី​ឈប់​សម្រាក​អស់​មួយ​ថ្ងៃ​ដើម្បី​អបអរ​សាទរឆ្នាំ​ថ្មី​។ កូដកម្ម​នឹង​បាតុកម្ម​នៅ​តែ​បន្ត​ទោះ​បី​ជា​រដ្ឋា​​ភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​អប្ប​​បរមាដល់​៩៥ដុល្លារ​​ កាល​ពី​សប្តាហ៍​មុន​ក៏​​ដោយ  ប៉ុន្តែ​វា​នៅ​ទាប​ជាង​ការ​ទាម​ទារ​របស់​សហជីព​ដែលទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់ខែ​ដល់​១៦០​ដុល្លារ​ក្នុង​ខែ​នោះ​។ ការ​សម្រេច​​​​ដំឡើង​ប្រាក់​ខែ​៥​ដុលា្លរ បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ ប្រាក់​ខែ​អប្បបរមា របស់​កម្មកករ​កាត់​ដេរ​ឡើង​ដល់​១០០​ដុល្លាររបស់​លោក អ៊ីត​ សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​កាល​ពី​ថ្ងៃ​អង្គារ​ ត្រូវ​បាន​សម្ព័ន​សហជីព​មិន​មែន​រដ្ឋា​​ភិបាល​ច្រាន​ចោល​។ លោក​ស្រី ម៉ន ញឹម​ មេ​ដឹក​នាំ​ម្នាក់​ក្នុង​ចំណោម​​​មេ​ដឹក​នាំ​សហជីពទាំង​៦​នាក់​ដែល​​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​​ត្រូវ​ប្រឈមវិធាន​ការ​ផ្លូវ​ច្បាប់ ប្រសិន​បើ​បាតុ​​កម្ម​នៅ​តែ​បន្ត​ បាន​​​​លើក​ឡើង​ថា​ កម្មករ​កាត់​ដេរ​នឹង​ធ្វើ​បាតុកម្ម​បន្ត​ទៀត​នៅ​ថ្ងៃ​នេះ​នៅ​ឯ​រោង​ចក្រ​នីមួយៗ​ ដែល​កម្មករ​កាត់​ដេរ​បម្រើ​ការ​ឲ្យ​។​ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “កម្ម​ករ​កាត់​ដេរ​ភាគ​ច្រើន​បាន​សម្រាក​មួយ​ថ្ងៃ​ ដើម្បី​អបអរ​សាទរ​ឆ្នាំ​ថ្មី​ នៅ​ថ្ងៃ​នេះ​ ប៉ុន្តែ​ពួក​នឹង​បន្ត​ការ​តវ៉ា​បន្ត​ទៀត​នៅ​ថ្ងៃ​ស្អែក​នៅ​ឯ​រោង​ចក្រ​របស់​ពួក​គេ​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា”។ ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ទៅ​ក្រសួង​ការ​ងារ ដោយ​ស្នើ​ឲ្យ​ក្រសួង​ដក​អាជ្ញាប័ណ្ណ​របស់​សហ​ជីព​ណា​ដែល​បន្ត​ការ​តវ៉ា​ហើយ​លោក​បាន​ប្រាប់​កង​សន្តិសុខ​របស់​រដ្ឋាភិបាល​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ចាត់​វិធាន​ការ​ប្រឆាំងបាតុកម្ម​ខុស​ច្បាប់។ កាល​ពី​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​អង្គារ​ កម្មករ​កាត់​ដេរ​រាប់​ពាន់​នាក់​​ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​មហា​បាតុកម្ម​ នៅ​ខាង​មុខ​ក្រសួង​ការ​ងារ​។ ហើយកាល​ពី​សប្តាហ៍​មុន​មាន​មនុស្ស​រាប់​ពាន់​នាក់់​បាន​ចូល​រួម​ការ​ហែក្បូន​និង​ការ​ធ្វើ​បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​អំពាវ​នាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចុះ​ចេញ​ពី​តំណែង​។ លោក​ គង់​ អាទិត្យ អនុប្រធាន សម្ព័ន​សហ​​ជីព​​​​​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​បាតុកម្ម​បន្ត​ទៀត​នឹង​មាន​កម្ម​ករ​កាត់​ដេរ​ប្រមាណ​៣០០.០០០​នាក់់ចូល​រួម​ ពោល​គឺ​ស្មើ​នឹង​៦០​ភាគរយ​នៃ​កម្មករ​កាត់​ដេរ​នៅ​ទូទាំង​ប្រទេស​។ លោក​បាន​បន្ថែម​ថា មេ​ដឹក​នាំ​សហ​ជីព​ទាំង​៦​ ដែល​ជាប់​ពាក់​​ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​រាជធានី​ភ្នំ​ពេញ​នៅ​ថ្ងៃ​ស្អែក ដើម្បី​ពិភាក្សា​ពី​​ផែនការ​ទៅ​ថ្ងៃ​អនាគត​​​បន្ត​ទៀត​។ លោក​ កេន​ លូ​ (Ken Loo) អគ្គលេខា​ធិកា​​​​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សមាជិក​រោង​ចក្រកាត់​ដេរ​មួយ​ចំនួន​ក្នុង​ចំណោម​សមាជិក​កាត់​ដេរ​​​ទាំងអស់​របស់​ខ្លួន​ប្រហែល​នឹង​បើក​រោង​ចក្រ​របស់​ខ្លួន​នៅ​ថ្ងៃ​ស្អែក​ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា​ សមាគម​របស់​លោក​ នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​អំពើ​ហិង្សា​ដែល​អាច​កើត​មាន​  ប្រសិន​បើ​រោង​ចក្រ​មួយ​ចំនួន​​ចាប់​ផ្តើម​ប្រតិបត្តិ​ការណ៍​ឡើង​វិញ​ អំឡុង​ការ​តវ៉ាទាម​ទារ​ដំឡើង​ប្រាក់​ខែ​នៅ​តែ​បន្ត​នោះ​។ លោក​បាន​មាន​ប្រសាសន៍​ថា​ “ខ្ញុំ​គិត​ថា អ្វី​ដែល​យើងនឹង​ឃើញ​នោះគឺ​​រោង​ចក្រ​មួយ​ចំនួន​នឹង​បើក​នៅ​ថ្ងៃ​ស្អែក​ ហើយ​បន្ទាប់​មក​ប្រសិន​បើ​រោង​ចក្រ​ទាំង​នេះ​មាន​បញ្ហា​​​ ពួក​គេ​ប្រហែល​នឹង​បិទ​រោង​ចក្រ​របស់​ខ្លួន​ភ្លាមៗ។  រោង​ចក្រ​ខ្លះ​ប្រហែល​ជា​មិន​ចង់​ប្រថុយ​ប្រថាន​ឡើយ​”។ លោក​ លូ​ បាន​បន្ថែម​ថា សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​នឹង​អំពាវ​នាវ​ឲ្យ​រដា្ឋ​​​​ភិបាល​ជួយ​សម្រួល​ដល់​ការ​នាំ​ចេញ​វត្ថុ​ធាតុ​ដើម​សារជា​ថ្មី​ ព្រោះ​រោង​ចក្រ​មិន​អាច​ផលិត​​​សម្លៀក​បំពាក់​​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​ខ្លួន​បាន​ឡើយ ដោយ​សារ​តែ​ការ​ធ្វើ​បាតុកម្ម​។ លោក​បាន​ប្រសាសន៍​ថា​ “ក្នុង​គំនិត​របស់​យើង​គឺ​យើង​ចាំបាច់​ត្រូវ​តែ​ប្តូរ​រោង​ចក្រ​របស់​យើង​ទៅ​ប្រទេស​ផ្សេង​ ហើយ​ដឹក​ជញ្ជូន​វត្ថុ​​ធាតុ​ដើម​ដែល​យើង​មាន​ចេញ​ពី​ប្រទេស​កម្ពុជា​”៕ ស៊ុយឈាង (រាយ​ការណ៍​បន្ថែម​ដោយ​ Colin Meyn)

នៅ​​​ពេល​​​កម្មករ​​​កំពុង​​​​​​ធ្វើ​​​កូដកម្ម​​​​​​រដ្ឋាភិបាល​​​​​​​​​ដំឡើង​​​​​​ប្រាក់​​​ឈ្នួល​​​​​​ប្រាំ​​​​​​ដុល្លារ​​​បន្ថែមទៀត​​​​​​ដល់​​​​​​១០០ដុល្លារ​​​

រយៈ​​​ពេល​​​មួយ​​​សប្ដាហ៍​​​​​​បន្ទាប់​​​ពី​​​​​​កម្មករ​​​​​​បាន​​​ចាប់​​​ផ្ដើម​​​​​​ធ្វើកូដកម្ម​​​ទូទាំង​​​ប្រទេស​​​ ដើម្បី​​​ប្រឆាំង​​​​​​សេចក្ដី​​​សម្រេច​​​របស់​​​រដ្ឋាភិបាល​​​​​​​​​ថា ដំឡើង​​​​​​ប្រាក់​​​ឈ្នួល​​​អប្បរមា​​​​​​​​​​​​ចំនួន​​​១៥ដុល្លារ​​​ដល់​​​​​​៩៥​​​ដុល្លារ​​​​​​សម្រាប់​​​វិស័យ​​​កាត់​​​ដេរនោះ​​​​​​ កាលពី​​​ម្សិលមិញ​​​​​​ ក្រសួង​​​ការ​​​ងារ​​​​​​ និង​​​បណ្ដុះ​​​បណ្ដាល​​​វិជ្ជាជីវៈ​​​​​​បាន​​​ប្រកាស​​​ថា ​​​ឥឡូវ​​​នេះ​​​ខ្លួន​​​​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​ប្រចាំ​​​ខែ​​​នេះ​​​​​​​​​ចំនួន​​​ប្រាំ​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​​​​ ពោល​​​គឺ​​​​​​ដំឡើង​​​​​​ឲ្យ​​​ដល់​​​១០០ដុល្លារ​​​​​​។ ទោះ​​​ជាយ៉ាង​​នេះ​​​ក៏​​​ដោយ​​​​​​ មេដឹកនាំ​​​សហ​​​​​​ជីព​​​​​​​​​ប្រាំ​​​មួយ​​​​​​​​​ដែល​​​​​​​​​មិន​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​រដ្ឋាភិបាល​​​​​​ និង​​​បាន​​​ដឹកនាំ​​​កម្មករ​​​​​​រោងចក្រ​​​កាត់​​​​​​ដេរ​​​ជា​​​ច្រើន​​​ពាន់​​​នាក់​​​​​​​​​ក្នុង​​​សកម្ម​​​ភាព​​​បាតុ​​​កម្ម​​​ក្នុង​​​សប្ដាហ៍​​​នេះ​​​ ដើម្បី​​​ទាម​​​ទារ​​​ប្រាក់​​​​​​ឈ្នួល​​​​​​​​​​​​អប្បបរមា​​​១៦០​​​ដុល្លារ​​​ ច្រាន​​​ចោល​​​​​​ប្រាក់​​​ឈ្នួល​​​​​​​​​​​​ថ្មី​​​១០០​​​ដុល្លារ​​​នេះ​​​។ នៅ​​​ក្នុង​​​សេចក្ដី​​​ប្រកាស​​​​​​ដែលចុះ​​​ហត្ថលេខា​​​​​​​​​ដោយ​​​លោក​​​ អ៊ិត​​​ សំហេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការងារ​​​​​​ និង​​​បណ្ដុះ​​​បណ្ដាល​​​វិជ្ជាជីវៈ​​​ រដ្ឋាភិ​​​​​​បាល​​​ក៏​​​បាន​​​ប្រកាស​​​ផង​​​ដែរ​​​​​​ថា ចំនួន​​​ប្រាក់​​​ឈ្នួល​​​​​​ថ្មី​​​​​​ចំនួន​​​​​​១០០​​​ដុល្លារ​​​​​​សម្រាប់​​​កម្មករ​​​​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​​នេះ​​​ ត្រូវ​​​តែ​​​អនុវត្ត​​​ដោយ​​​ចាប់​​​ផ្ដើម​​​​​​ក្នុង​​​ខែ​​​កុម្ភៈ​​​ មិនមែន​​​​​​ខែ​​​មេសា​​​ ដូចផែន​​​ការ​​​​​​កាល​​​ពី​​​ដំបូង​​​​​​ដែល​​​មាន​​​​​​ការ​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​​​​​​​១៥​​​ដុល្លារ​​​នោះ​​​ទេ​​​។ ក្នុង​​​រយៈ​​​ពេល​​​ប្រាំបួន​​​ខែ​​​កន្លង​​​មក​​​នេះ​​​ រដ្ឋាភិបាល​​​​​​​​​​​បាន​​​​​​​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​​​​អប្បបរមា​​​​​​ក្នុង​​​វិស័យ​​​​​​កាត់​​​ដេរ​​​​​​៦៤​​​ភាគ​​​រយ​​​ ពី​​​​​​៦១​​​ដុល្លារ​​​​​​។ លោក​​​...

​ប្អូន​ស្រី​លោក ​​ ហ៊ុន សែន ប្រៀប​ធៀប​លោក​ សម រង្ស៊ី ​ទៅ​នឹង​ប៉ុល ពត

អ្នកស្រី ហ៊ុន ស៊ីណាត ត្រូវជាប្អូន​ស្រីពៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ កាលពីថ្ងៃ​ច័ន្ទបាន​ក្លាយ​ជា​មន្ត្រី​រដ្ឋាភិបាល​ចុង​ក្រោយ​​ម្នាក់​ដែល​ប៉ុន​ប៉ង​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​មួយ​រូប​លែង​ជឿទុក​ចិត្ត​ចំពោះកា​រ​បង្ហោះរូប​ភាព​ឃោរ​ឃៅ​​តាម​ហ្វេស​ប៊ុក​។ អ្នកស្រី ស៊ីណាត ដែល​ជា​អនុរដ្ឋលេខា​ធិការ​មកពីគណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការ​កិច្ច​បាន​ចែក​រំ​លែក​​រូបភាព​ពីរ​នៅ​លើទំព័រ​ហ្វេស​ប៊ុក​​របស់​គាត់​ដែល​បាន​ភ្ជាប់​លោក សម រង្ស៊ី មេដឹកនាំគណបក្ស​ប្រឆាំង​ទៅនឹង​មេដឹកនាំជាន់​ខ្ពស់​របស់​ខ្មែរ​ក្រហម​ ព្រម​ទាំង​ អាដុល អ៊ីត្លែ។ ដំបូង​រូប​ភាព​ដែល​បង្ហោះ​នៅ​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ច័ន្ទនេះ បង្ហាញ​រូប​លោក សម រង្ស៊ី នៅ​ពីលើ​ផ្ទៃ​មុខ​របស់​សមាជិក​ខ្មែរ​ក្រហម​​ប្រាំបួន​នាក់ រួម​ទាំង​ អៀង សារី ខៀវ សំផន និង​ ប៉ុល ពត។ អក្សរ​ដែល​សរសេ​រ​នៅ​ពីលើ​ផ្ទៃ​មុខ​របស់​​​លោក សម រង្ស៊ី នេះ​មាន​ខ្លឹម​សារ​ថា “បញ្ញ​វន្ត​​មក​ពីទីក្រុង​បារីស សុទ្ធតែ​ជា​អ្នក​បំផ្លាញ​ជាតិ​”។ ប៉ុល ពត អៀង សារី និង​ ខៀវ សំផន ព្រម​ទាំង​​មន្ត្រី​របប​ខ្មែរ​ក្រហម​មួយ​ចំនួន​ទៀត​ បាន​ទៅរៀន​ថ្នាក់​អាហារូបករណ៍​​ពី​ក្រុម​​កុម្មុយ​នីស្ត​នៅ​​បារីស​ អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ដែល​ឧបត្ថម្ភ​ដោយ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម  សីហនុ។ អ្នកស្រី​ ស៊ីណាត បាន​សរ​សេរ​សំដៅ​ដល់​លោក​ សម រង្ស៊ី ថា “ខ្ញុំគាំទ្រ​រូប​នេះពី​ព្រោះ​ទាំង​នេះ​គឺ​ជាពាក្យ​ពិត​អំពី​របប​ខ្មែរ​ក្រហម​​ដែល​មាន​​មនុស្ស​​ស្លាប់​​ជាង​១​លាន​នាក់​។ ​លោក​ សម រង្ស៊ី បាន​រស់​នៅ​ក្នុង​ទីក្រុង​បារីស បន្ទាប់ពី​គ្រួសារ​របស់​​​​លោក​​បាន​និរទេ​ស​ទៅ​ទីនោះ​នៅក្នុង​ជំនាន់​​ សីហនុ កាល​ពី​ទស​វត្សរ៍​ឆ្នាំ​១៩៦៥​ និង​ត្រឡប់​មក​​​កម្ពុជា​វិញ ធ្វើ​ជា​រដ្ឋមន្ត្រី​​​ក្រសួង​ហិរញ្ញវត្ថុ​​នៅ​ឆ្នាំ​១៩៩២​។ សព្វ​ថ្ងៃ​នេះ​​ មាន​មនុស្ស​ម្នាក់​​​ទៀត​​បាន​មក​ពី​ប្រទេស​បារំាង​” ។ ​យោង​តាម​លោក ហារីស និង​ ជូលី មេត្តា​អ្នក​សរសេរ​ជីវ​ប្រវត្តិរបស់​លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា អ្នកស្រី ស៊ីណាត ខ្លួនគាត់​ផ្ទាល់​បាន​ចូល​ព្រៃ​ម៉ាកគី​ជាមួយ​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧១​ប្រហែល​ជា​នៅពេល​ដំណាល​គ្នា​​ជា​មួយ​​​​​លោក ហ៊ុន សែន ដែរ​។ លោក សម រង្ស៊ី ដែល​មិន​ធ្លាប់​ធ្វើ​ជា​សមា​​ជិក​ខ្មែរ​ក្រហម​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា លោក​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​អ្វីដែល​បង្ហោះ​នៅតាម​ហ្វេស​ប៊ុក​របស់​អ្នក​ស្រី​ ស៊ីណាត ទេ​។ ការ​បង្ហោះ​នោះ​មាន​រូប​​លោក សម រង្ស៊ី លើក​ដៃ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​គោរព​​របស់​របប​ ណាហ្ស៊ី។ អ្នក​ស្រី​ ស៊ីណាត សរសេរ​នៅ​ពីក្រោម​រូប​លោក សម រង្ស៊ី ថា “ គាត់​ចង់​ធ្វើតាម​មេដឹកនាំ​ អ៊ីត្លែ ដើម្បី​​​យក​មក​អនុវត្ត​ក្នុង​ប្រទេស​យើង​”។ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​​​មិន​ចង់​ឆ្លើយ​តប​ទៅនឹង​ការ​​ប្រមាថ​ប្រភេទ​នេះ​ទេ​។ ហេតុ​អី​បាន​ជា​​ខ្ញុំ​​ត្រូវ​ឆ្លើយ​តប​ចំពោះ​​ការ​រិះគន់​ជាទូទៅ​ចំពោះ​អ្នក​រៀន​នៅ​ក្នុង​ទីក្រុង​បារីស​? វា​ពិត​ជាមាន​ន័យ​ណាស់​”។ គេ​មិន​អាច​ទាក់​ទង​អ្នកស្រី​ ស៊ីណាត សុំ​ការ​អត្ថាធិប្បាយ​បានទេ​។ កាលពីសប្ដាហ៍​មុន ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ចែក​រំលែក​រូប​នៅ​តាម​ទំព័រហ្វេស​ប៊ុក​ដែល​​ពណ៌នា​មិន​ពិត​អំពី​​ព្រះតេជគុណ ប៊ុត ប៊ុន​ទិញ ដែល​ជា​​​ព្រះ​សង្ឃ​​ប្រឆាំង ​ថើប​ស្ត្រី​បរទេស​ម្នាក់​ ប៉ុន្តែ​ក្រោយ​មក​រូបនោះ​ត្រូវ​បាន​លុប​ចេញ​វិញ​។ លោក ខៀវ កាញារីទ្ធ មិន​សូម​ទោស​ឬ​ធ្វើ​​ការ​កែតម្រូវ​អំពី​រូប​នេះទេ​ ហើយ​​នោះគឺ​ជា​រូប​​​ព្រះសង្ឃ​នៅ​​ប្រទេស​ស្រីលង្កា ដោយ​លោក​មាន​ប្រសាសន៍​ថា បណ្ដាញ​ទំនាក់​ទំនង​​សង្គម​មិន​មែន​ជា​ប្រភព​ព័ត៌មាន​ផ្លូវ​ការ​ទេ​។ ​កាលពីម្សិលមិញ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ​បាន​យល់​ស្រប​​​ថា ហ្វេស​ប៊ុ​ក​​គឺ​ជា​ល្បែង​កម្សាន្ត​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​គ្មាន​​​ច្បាប់​​សម្រាប់​វិនិច្ឆ័យ​ទោស​លើ​កា​រប្រើ​ប្រាស់​​​ហ្វេស​ប៊ុក​ទេ​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​នរណា​ម្នាក់​បង្ហោះ​នៅតាម​ហ្វេស​ប៊ុក​ថា គេ​ចង់​សម្លាប់​នាយ​ក​រដ្ឋមន្ត្រី​នោះ យើង​មិន​អាច​ធ្វើ​អ្វី​បានទេ​ គឺ​គ្រាន់​តែ​ហៅ​​គេ​មក​សាក​សួរ​ថា តើ​គេ​ចង់​និយាយ​អំពី​អ្វី៕​គឹមហឿន​

Latest news

© 2021, ដេលី. All rights reserved.