30 C
Phnom Penh

TAG

topstory

អភិបាល​រាជធានី​ភ្នំពេញ​ព្រមាន​​ព្រះ​សង្ឃទាំង​អស់​​​ឲ្យឈប់​​ធ្វើ​សកម្ម​ភាព​​នយោបាយ​តទៅ​ទៀត​

លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ បាន​ព្រមាន​ព្រះ​សង្ឃ​​កាលពី​ម្សិល​មិញ​ថា ប្រសិន​បើ​ព្រះ​សង្ឃ​មិន​អនុវត្ត​តាម​បទ​បញ្ជា​ឲ្យឈប់​​ចូល​រួម​ពាក់​ព័ន្ធក្នុង​សកម្ម​ភាព​នយោបាយ​ទេ​នោះ ពួកគាត់​អាច​​​បង្ក​ឲ្យ​មាន​ការ​បែក​បាក់​សាមគ្គី​សង្ឃ​ដែល​អាច​គំរាម​កំហែង​ព្រះ​ពុទ្ធ​សាសនា​​ក្នុង​ប្រទេស​កម្ពុជា​។ លោកក៏​បាន​មាន​ប្រសាសន៍​ដែរថា ប្រសិន​បើ​ព្រះ​សង្ឃ​នៅ​តែ​ចូល​រួម​ពាក់​ព័ន្ធ​នឹង​នយោបាយ​ទៀត​ រដ្ឋាភិបាល​ប្រហែល​ជា​ត្រូវ​ដក​សិទ្ធិ​បោះ​ឆ្នោត​របស់​ពួកគាត់​។ លោក​​​ថ្លែ​ង​ទៅកាន់​ព្រះ​សង្ឃ​ប្រហែល​៦០អង្គ​ និង​ពុទ្ធបរិស័ទ​ប្រហែល​៦០នាក់​ទៀត​ ដែលបាន​​ជួប​ជុំ​គ្នា​នៅ​​វត្ត​លង្កា​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​ថា “ ​ពេល​​​ នេះ​មាន  ប្រើ​ប្រាស់​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ដើម្បី​គោល​បំណង​នយោ​បាយ​។ នេះ​ជា​បញ្ហា​ដ៏​គ្រោះ​ថ្នាក់​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​វិស័យ​ព្រះ​ពុទ្ធ​សាសនា​សាប​រលាប ហើយ​វា​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​...។ យើង​ចំាបាច់​ត្រូវ​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​ដោះ​ស្រាយ​បញ្ហានេះ”។ ដោយ​បក​ស្រាយ​ថា ប្រជាពលរដ្ឋ​នឹង​លែង​យក​ចង្ហាន់​ទៅ​វត្ត​ដែល​មាន​និន្នាការ​នយោបាយ​​​ខុស​ពី​និន្នាការ​នយោបាយ​របស់​ពួកគាត់​នោះ លោក ប៉ា សុជាតិ​វង្ស​ បាន​មាន​ប្រសាសន៍​ថា ​“ ប្រហែល​ជា​ថ្ងៃ​ណា​មួយ​ យើង​​នឹងលែង​​អនុញ្ញាត​​ឲ្យ​ព្រះសង្ឃ​បោះ​ឆ្នោត​​ទៀត​ហើយ ហើយ​ពេល​នោះ​ប្រជា​ពលរដ្ឋ​ នឹង​តវ៉ាដោយ​លើក​ឡើង​ថា ‘ ព្រះ​សង្ឃ​ក៏​ជា​មនុស្ស​ដែរ​ ដូច្នេះ​ហេតុ​អ្វី​បាន​ជា​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​បោះ​ឆ្នោត​?’ ប៉ុន្តែ​ ប្រសិនបើ​​ព្រះ​សង្ឃ​បោះ​ឆ្នោត​ ហើយ​កាន់​ជើង​ភាគី​ណា​មួយនោះ​​ នឹង​មាន​ការ​រើស​អើង​នៅ​ក្នុង​វត្ត​ ហើយ​យើង​បារម្ភ​ខ្លាច​ព្រះ​សង្ឃដាច់​ចង្ហាន់”។​ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “ តើ​វា​សមរម្យ​ទេ​ដែល​វត្ត​អារាម​របស់​យើង​បែង​ចែក​ជា​ពី​រក្រុម​ វត្ត​គណបក្ស​ប្រជាជន​ និង​វត្ត​គណបក្ស​សង្គ្រោះ​ជាតិ​? ព្រះ​សង្ឃ​បួស​ដើម្បី​បម្រើ​សាសនា​ និង​ធ្វើ​កិច្ច​ការ​សង្គម​”។ លោក​បន្ត​ថា​ ចាប់​តាំង​ពី​ការ​បោះ​ឆ្នោះ​ជាតិ​ កាលពី​ខែ​កក្កដា​មក វត្ត​អារាម​នានា​ទទួល​បាន​​បច្ច័យ​បរិច្ចាគ​តិច​ជាង​មុន​។ លោក​បានចោទ​សួរ​ថា “ ក្នុង​រយៈពេល​ពីរបី​ខែ​កន្លង​មក​នេះ បច្ច័យ​បរិច្ចាគ​ជួយ​ដល់​ព្រះ​ពុទ្ធ​សាសនា​បាន​ធ្លាក់​ចុះ​មួយ​​លា​ន​ដុល្លារ​។ នៅ​ពេល​​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់ តើ  នឹង​បន្ត​ធ្លាក់​ចុះទៀត​​ ឬ​​​អត់​? ​ចុះ​ភ្ជុំ​​បិណ្ឌនៅ​ឆ្នាំ​ក្រោយវិញ​ តើ​  នឹង​ធ្លាក់​ចុះ​ទៀតទេ​​?” ។ លោក​បាន​បញ្ជាក់​ថា “ ប្រសិន​បើ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ មាន​ការ​ធ្លាក់​ចុះ​​​មួុយ​លាន​ដុល្លារ​ ហើយ​ការ​​ធ្លាក់​ចុះ​នេះ​កើត​ឡើង​ពីរ​ឬបី​ដង ព្រះ​សង្ឃនឹង​ដាច់​ចង្ហាន់​ជាមិន​ខាន​”។ សម្តេច​អគ្គ​មហា​សង្ឃ​រាជ​ ទេព​ វង្ស នៃ​គណៈមហានិកាយ ​ដែល​តែង​តែ​គាំទ្រ​រដ្ឋា​ភិបាល​រហូត​មក​ និង​ធ្លាប់ជា​អតីត​សមាជិក​ជាន់​ខ្ពស់​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​អំឡុង​ទសវត្សរ៍​ក្នុង​ឆ្នាំ​១៩៨០នោះ​ បាន​ចេញ​សេចក្តី​​ថ្លែងការ​ណ៍​ចំនួន​បួន ចាប់​តាំង​ពីការ​បោះ​ឆ្នោត​ជាតិកាល​ពី​ខែ​កក្កដា​មក​ ដោយ​អំពាវ​នាវ​ឲ្យ​ព្រះ​សង្ឃ​ចៀស​វាង​ការ​ចូល​រួម​ក្នុង​បាតុកម្ម​ពាក់​ព័ន្ធ​រឿង​នយោបាយ​។ លោក ប៉ា សុជាតិ​វង្ស ក៏បាន​អំពាវ​នាវ​ឲ្យ​ព្រះ​សង្ឃ​គោរព​តាម​សង្ឃ​ប្រកាស​របស់​គណៈ​សង្ឃ​ដែល​គាំទ្រ​រដ្ឋាភិបាល​ផង​ដែរ​ ហើយ​បាន​មាន​ប្រសាសន៍​ថា ត្រូវ​តែ​មាន​វិធានការ​តាម​ឃ្លាំ​មើល​ឲ្យ​ស្អិត​ចំពោះ​សកម្ម​ភាព​របស់​ព្រះ​សង្ឃ​ប្រមាណ​៧.០០០​អង្គ​ដែល​គង់នៅ​ក្នុង​វត្ត​ប្រហែល​១៤០​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។ លោកបាន​បញ្ជាក់​ថា “ ពេល​នេះ​នគរបាល​ និង​មន្ត្រី​ស្ថិតិ​ក្នុង​មូល​ដ្ឋាន​ នៅ​តាម​សង្កាត់​ និង​ខណ្ឌ​ត្រូវ​តែ​ធ្វើការ​ស្ទាប​ស្ទង់​គ្រប់​វត្ត​អារាម​ និង​ព្រះ​សង្ឃ​ទាំង​អស់។ ព្រះ​ចៅ​អធិការ​ចាំ​បាច់​ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដើ​ម្បី​ពិនិត្យ​មើល​ឲ្យ​ឃើញ​ថា តើ​ព្រះ​សង្ឃ​នីមួយៗជា​ព្រះ​សង្ឃ​​ពិត​ប្រាកដ​ ឬមិន​មែន​ ពីព្រោះ​មាន​ព្រះ​សង្ឃ​ក្លែង​ក្លាយ​នៅ​តាម​ផ្លូវ​”។ អភិបាល​រាជធានី​រូប​នេះ​ក៏​​បាន​លើក​ឡើង​ដែរ​ ពី​កំហឹង​របស់​ព្រះ​សង្ឃ​មួយ​ចំនួន​ក្នុង​ពេល​ថ្មី​ៗនេះ​ជុំ​វិញ​ករណ​ី​​ព្រះ​សារីរិក​ធាតុ​ព្រះ​ពុទ្ធ​ជាម្ចាស់​​មាន​តែ​មួយ​គត់​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​​ត្រូវបាន​ចោរ​លួច​កាល​ពី​សប្តាហ៍​មុន ចេញ​ពី​ព្រះ​សក្យ​មុនី​ចេតិយ​លើ​​កំពូល​ភ្នំ​​ឧដុង្គ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ពាក់​ព័ន្ធ​នឹង​  ដែល​ត្រូវ​ចោរ​លួច​ចេញ​ពី​ព្រះ​សក្យមុនី​ចេតិយ​ ព្រះ​សង្ឃមួយ​ចំនួន​បាន​កេង​យក​ប្រយោជន៍​ព​ី​ស្ថានភាព​នេះ​។ និមិត្ត​រូប​សាសនា​ទាំង​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ជន​ឆ្លៀត​​ឱកាស ​អ្នក​នយោ​បាយ​អាក្រក់​ដែល​ព្យាយាម​កេង​ចំណេញ​ពី​វា។ បញ្ហានេះ​ត្រូវ​តែ​ទប់​ស្កាត់​”។ ព្រះ​តេជគុណ ប៊ុត ប៊ុនទិញ ប្រធាន​សមា​គម​​​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យដើម្បី​យុត្តិធម៌​សង្គម​ ដែល​បាន​ដឹក​នាំ​ការ​តវ៉ា​មួយ​នៅ​សប្តាហ៍​នេះ ​ដោយ​បន្ទោស​ករណី​ចោរ​លួច​ព្រះ​សារី​រិក​ធាតុថា ​ដោយ​សារ​តែ​រដ្ឋាភិបាល​ពុក​រលួយ​នោះ បាន​​មាន​សង្ឃ​ដីកា​ថា ការ​ព្រមាន​របស់​លោក ប៉ា សុជាតិ​វង្ស​ គឺ​រឹត​តែ​ជំរុញ​ឲ្យ​សមា​គម​របស់​ព្រះ​អង្គ​​តវ៉ា​កាន់​តែ​ខ្លាំង​ទៅ​វិញ​ទេ​។ ព្រះ​តេជគុណ​មាន​សង្ឃ​ដីកាថា “ ពួកគេ​ហាម​ឃាត់​សិទ្ធិ​របស់​អាត្មា​កាន់​តែ​ខ្លាំង អាត្មា​ធ្វើ​កាន់​តែ​ខ្លាំង​”។ ព្រះ​អង្គ​​លើក​ឡើង​ទៀត​​ថា ព្រះ​អង្គ​នឹង​រៀប​ចំ​ការ​ហែ​ក្បួន​មួយ​ទៅ​កាន់​ការិយាល័យ​របស់​លោក ប៉ា សុជាតិ​វង្ស​ នៅ​សាលា​រាជធានី ប្រសិន​បើ​អភិបាល​រូប​នេះ​ព្យាយាម​បំបិទ​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​របស់​ព្រះ​សង្ឃ​​ក្នុង​រាជធានី​ភ្នំពេញ​មែន​នោះ។ ព្រះ​អង្គ​បា​ន​មាន​សង្ឃ​ដីកាថា “ លោក ប៉ា សុជាតិ​វង្ស គ្មាន​សិទ្ធិ​ប្រាប់​ព្រះ​សង្ឃ​ឲ្យ​ធ្វើ​អ្វី​នោះ​ទេ គាត់​មាន​សិទ្ធិ​ប្រាប់អាយ៉ង​របស់​គាត់​ឲ្យ​បញ្ឈប់​អំពើ​ពុករលួយ​នៅក្នុង​រាជ​ធានី”។ ព្រះ​អង្គ​​​បន្ត​ថា វា ជា​ភារកិច្ច​របស់​ព្រះ​អង្គ​ដែល​ត្រូវ​តទល់​ជាមួយ​រដ្ឋាភិបាល​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​បម្រើ​ប្រជាពលរដ្ឋ​។ ព្រះ​អង្គ​​បាន​ចោទ​សួរ​ថា “ ព្រះ​សង្ឃ​ជា​មនុស្ស​​បរិសុទ្ធ​។ ប្រសិន​បើ​យើង​មិន​ធ្វើ​កិច្ច​ការ​នេះ​​​ទេ ​តើ​នរណា​ជា​អ្នក​ធ្វើ​? ព្រះ​សង្ឃ​ជានិមិត្ត​រូប​នៃការ​ស្វែង​រក​សន្តិភាព​ និង​យុត្តិធម៌​ជូន​​ប្រទេស​ជាតិ។ ហេតុ​អ្វី​យើង​គួរ​​​ដេក​នៅ​ស្ងៀម​? យើង​គួរ​តែ​ធ្វើ​កិច្ច​ការ​”។ លោកស្រី ជូឡុង សូមូរ៉ា សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​​ថា ការ​ព្រមាន​របស់​លោក បា៉ សុជាតិ​វង្ស ឲ្យ​ព្រះ​សង្ឃ​នៅ​ក្នុង​រាជធានី​ភ្នំពេញកុំ​ចូល​រួម​ពាក់​ព័ន្ធរឿង​នយោបាយ បាន​បង្ហាញ​ពីការ​ភ័យ​ខ្លាច​របស់​គណបក្សប្រជាជន​កម្ពុជា​ចំពោះ​ឥទ្ធិពល​របស់​ព្រះ​សង្ឃ​លើ​ប្រជា​ពល​រ​ដ្ឋទូ​ទាំង​ប្រទេស​ដែល​ភាគ​ច្រើនជាអ្នក​​កាន់​ព្រះពុទ្ធ​សាសនា​។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​ភ័យខ្លាច​យ៉ាង​ខ្លាំង​ ពីព្រោះ​ព្រះ​សង្ឃ​មាន​សេចក្តី​ថ្លៃ​ថ្នូរ​ខាង​សីលធម៌​ និង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ប្រជាពលរដ្ឋ​។ គណបក្ស​ប្រជាជន​កម្ពុជា​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ពេល​​ឃើញ​ថា សូម្បី​​ព្រះ​សង្ឃ​ក៏​ចង់​បាន​សច្ចភាព​ និង​យុត្តិធម៌​ដែរ”​។ លោកស្រី​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ គ្មាន​នរណា​ម្នាក់​អាច​ប្រាប់​ព្រះ​សង្ឃ​ឲ្យ​ធ្វើ​អ្វី​បាន​ឡើយ​។ ប្រសិន​បើ​ខ្ញុំ​ជា​លោក ប៉ា សុជាតិ​វង្ស វិញ ខ្ញុំ​មិន​​គាប​សង្កត់​ព្រះ​សង្ឃ​ទេ ខ្ញុំ​នឹង​ស្តាប់​ពួកគាត់​ដោយ​យក​ចិត្ត​ទុក​ដាក់​ ពី​ព្រោះ​ពួកគាត់​ជា​អ្នក​ជិត​ស្និទ្ធ​​បំផុត​នឹង​ប្រជា​ពលរដ្ឋ​”៕សុខុម​

ករណី​ចោរ​លួច​​ព្រះ​សារីរិកធាតុ​​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ គឺ​ជា​និមិត្ត​​​​រូប​ដែល​​​បង្ហាញ​ពី​​ជំងឺ​ជាតិ​

ភ្នំឧដុង្គ ខេត្ត​​​កណ្តាល-នៅ​​​ចុង​​​ទសវត្សរ៍​​​​​ឆ្នាំ១៩៥០ នៅ​​​ពេលដែល​​​សម្តេច​​​ឪ នរោត្តម​​​ សីហនុ​​​  ឡើង​ធ្វើ​​​ជា​​​ប្រមុខ​​​រដ្ឋ​​​ ព្រះ​​​​​​សុវណ្ណ​​​កោ​​​ដ្ឋ​​​មួយ​​​ដាក់​​​តម្កល់ព្រះ​​​សារីរិកធាតុ​​​ព្រះ​​​ពុទ្ធ​​​ជា​​​ម្ចាស់​​​ ត្រូវ​​​បាន​​​ដង្ហែ​​​​​​ពី​​​ប្រទេសស្រី​​​លង្កា ​​​មក​​​តម្កល់​​​នៅ​​​ក្នុង​​​ព្រះ​​​សក្យ​​​មុនី​​​ចេតិយ​​​មួយ​​​នៅ​​​ខាង​​​មុខ​​​ស្ថានីយ​​​អយស្ម័យយាន​​​ ដែល​​​ពេល​​​នេះ​​​បាន​​​ក្លាយ​​​ជា​​​ផ្លូវ​​​កាច់​​​ជ្រុង​​​ស្ងាត់​​​ជ្រងំមួយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ ​​​​​​​​​​​​ជាង​​​បួន​​​ទសវត្សរ៍​​​ក្រោយ​​​មក ពោល​​​គឺ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០២ ព្រះ​​​មហាក្សត្រ​​ ​នរោត្តម​​​ សីហនុ បាន​​​ដឹក​​​នាំ​​​ព្រះ​​​រាជ​​​ពិធី​​​ដ៏​​​​​​ឱឡារិកមួយ​​​ដើម្បី​​​ដង្ហែ​​​ព្រះ​​​សារីរិកធាតុ​​​របស់​ព្រះពុទ្ធ​​​​ជា​ម្ចាស់​​​ទៅ​​​តម្កល់​​​នៅ​​​ក្នុង​​​ព្រះ​​​សក្យ​​​មុនី​​​ចេតិយ​​​ថ្មី​​​មួយ​​​ដែល​​​​​​មាន​​​ការ​​​តុប​​​តែង​​​លម្អដោយ​​​ក្បាច់​​​ក្បូរ​​​យ៉ាង​​​ស្រស់​​​ស្អាត​​​ជាមួយ​​​កាំ​​​ជណ្តើរធ្វើ​​​ពី​​​​​​​​​ថ្ម​​​ម៉ាប​​​ដោយ​​​ចំណាយ​​​អស់​​​ប្រាក់សរុប​​​​​​ជាច្រើន​​​​​​លាន​​​ដុល្លារ​នៅ​​​​​​លើ​​​កំពូល​​​​​​ភ្នំ​​​ឧដុង្គ​​​​​​។ ព្រះ​​​សក្យមុនី​​​ចេតិយ​​​ថ្មី​​​នេះ ត្រូវ​​​បាន​​​កសាង​​​ឡើង​​​នៅជិត​​​ព្រះ​​​ចេតិយ​​​ដែលមាន​​​អាយុកាល​រាប់​​​សតវត្សរ៍​​​ដែល​​​ដាក់​​​តម្កល់​​​អដ្ឋិធាតុ​​​របស់​​​រាជវង្សានុវង្ស​​​។​​​​​ ប៉ុន្តែ កាលពី​​​សប្តាហ៍​​​មុន​​​ ព្រះ​​​សុវណ្ណ​​​កោដ្ឋ​​​ដែល​​​ដាក់​​​តម្កល់​​​ព្រះ​​​សារីរិក​​​ធាតុ​​​របស់​​​ព្រះ​​​ពុទ្ធ​​​ ត្រូវ​​​បាន​​​ចោរ​​​លួច​​​ដោយ​​​គ្មាន​​​បន្សល់​​​ដាន​​​នៅ​​​វេលា​​​​​​ទៀប​​​ភ្លឺ​​​ និង​​​ទំនង​​​ជា​​​ស្ថិតក្រោម​​​ការ​​​យាម​​​កាម​​​របស់​​​ឆ្មាំ​​​សន្តិសុខ​​​បី​​​នាក់​​​ដែល​​​បម្រើ​​​ការ​​​ងារ​​​ឲ្យ​​​ក្រសួង​​​វប្បធម៌​​​ និង​​​វិចិត្រ​​​សិល្បៈ​​​។ ករណី​​​លួច​​​រតន​​​សម្បត្តិ​​​ដ៏​​​ពិសិដ្ឋ​​​នេះ​​​បា​​ន​​​ធ្វើ​​​ឲ្យ​​កក្រើក​​​​​​​​​វិស័យ​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​នៅ​​​ទូ​​​ទាំង​​​ប្រទេស​​​កម្ពុជា​។ ព្រះ​​​សង្ឃ​​​ជា​​​ង​​​១០០អង្គ​​​បាន​​និមន្ត​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​លើ​​​កំពូល​​​ភ្នំ​​​ឧដុង្គ​​​កាលពី​​​ថ្ងៃ​​​ច័ន្ទ ដើម្បី​​​ធ្វើ​​​ពិធី​​​បួង​​​សួង​​​សុំ​​​ឲ្យ​​​ចោរ​​​យក​​​ព្រះ​​​សារីរិក​​​ធាតុ​​​ត្រឡប់​​​មក​​​វិញ។...

លោក​ សម​ រង្ស៊ី​ ​ប្រើ​ប្រាស់​រ៉ឺម៉ក​អំ​ឡុង​​​ការ​ដង្ហែ​ក្បួន​មហា​បាតុ​កម្មថ្ងៃ​ទី​បួន

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​​​​​​​បាន​​​បញ្ចេញ​​​គ្រប់​​​សកម្មភាព​​​អំឡុង​​​ពេល​​​​ហែក្បួន​​​តវ៉ា​​​នៅ​​​ទូទាំង​​​រាជធានីភ្នំពេញ​​​​​​កាល​​​ពីម្សិលមិញ។ នេះគឺ​ជាការ​​​​​​តវ៉ា​​​ថ្ងៃទី​៤​ដែលគណបក្ស​​​សង្គ្រោះជាតិ​​​អះអាង​​​ថា នឹង​​​បន្ត​​​ធ្វើ​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​ប្រឆាំង​​​នឹង​​​រដ្ឋាភិបាល​​​របស់​​​លោក ហ៊ុន សែន រហូត​​​ទាល់​​​តែ​​​លោក​​​ ហ៊ុន សែន ចុះ​​​ចេញពីតំណែង​​​ ឬ​​​យល់​​​ព្រម​​​រៀប​​​ចំការ​​​បោះឆ្នោត​​​សាជាថ្មី​​​។ ជាមួយវត្តមាន​​​លោក កឹម សុខា អនុ​​​ប្រធាន​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅអែបលោក សម រង្ស៊ី មេ​​​ដឹកនាំគណបក្ស​​​ទាំងពីរ​​​នាក់​​​នេះ​​​បាន​​​ចាប់​​​ផ្ដើម​​​ការ​​​ដង្ហែក្បួន​​​ចេញពី​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ ដោយ​​​ធ្វើ​​​ដំណើរ​​​តាម​​​ទោចក្រ​​​យាន​​​​​​​​​យន្តយឺតៗ​​​កាត់​​​តាម​​​ផ្លូវ​​​លេខ​​​៥១​​​ ដោយ​​​ម្នាក់​​​ៗ​​​ឈរ​​​​​​​​​នៅ​​​​​​លើ​​​ម៉ូតូ​​​ត្រង់​​​កន្លែង​​​អ្នករួម​​​ដំណើរ​​​ និង​​​គ្រវី​​​​​​ទង់​​​ជាតិ​​​​​​ខ្មែរ​​​ផង​​​។ បន្ទាប់ពីបាន​​​បត់ទៅទិស​​​ខាង​​​លិច​​​តាម​​​បណ្ដោយ​​​មហាវិថីព្រះសីហនុ មេដឹកនាំ​​​ទាំង​​​ពីរ​​​បាន​​​ចាប់​​​ផ្ដើម​​​ដើរ​​​ចម្ងាយ​​​​​​ពីរ​​​បីរយ​​​ម៉ែត្រ​​​មុនពេល​​​លោក​​​ សម...

ព្រះសង្ឃ​​តវ៉ា​​​​ឡោ​​​ម​​​ព័ទ្ធ​​​អគ្គ​​​មហាសង្ឃរាជ ដែល​​​ចូល​​​រួ​​​ម​​​ក្នុង​​​​​​អនុសំវច្ឆរ​​​មហាសន្និបាត​​​

ព្រះសង្ឃ​​​ប្រមាណ​​​២០០​​​អង្គ​​​​​​បាន​​​ឡោម​​​ព័ទ្ធ​​​អង្គ​​​អនុសំវច្ឆរ​​​មហាសន្និបាត​​​មន្ត្រី​​​សង្ឃ​​​​​​ជាន់​​​ខ្ពស់​​​នៅ​​​សាល​​​សន្និសីទ​​​ចតុមុខ​​​កាល​​​ពី​​​ម្សិល​​​​​​មិញ​​​ ដើម្បី​​​ទាមទារ​​​ឲ្យ​​​​​​មេដឹកនាំ​​​សាសនា​​​​​​អំពាវ​​​នាវ​​​​​​ឲ្យ​​​រដ្ឋាភិបាល​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ ចាត់​​​វិធាន​​​ការ​​​​​​លើ​​​​​​​​​ករណី​​​ចោរ​​​​​​លួច​​​​​​ព្រះ​​​សារីរិកធាតុ​​​ព្រះ​​​ពុទ្ធ​​​ក្នុង​​​ពេលថ្មីៗ​​​នេះ​​​។ ការ​​​តវ៉ា​​​នេះ​​​បានបន្ត​​​រយៈ​​​ពេល​​​​​​ជាង​​​១​​​ម៉ោង​​​​​​ នៅ​​​ពេល​​​ព្រះសង្ឃ​​​ និង​​​អ្នក​​​គាំទ្រ​​​​​​ជា​​​ច្រើន​​​​​​បាន​​​បិទ​​​ផ្លូវ​​​​​​និង​​​ច្រកចូល​​​សាល​​​សន្និសីទ​​​ចតុ​​​មុខ​​​ ហើយ​​​បាន​​​ទាម​​​ទារ​​​ក្ដែង​​​ៗឲ្យ​​​សម្ដេច​​​អគ្គ​​​មហា​​​សង្ឃ​​​រាជ​​​ ទេព វង្ស ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​​​​បញ្ជាឲ្យ​​​រដ្ឋាភិបាល​​​​​​ចាត់​​​វិធាន​​​ការ​​​លើ​​​ករណី​​​លួច​​​​​​ព្រះ​​​សារីរិកធាតុ​​​ មាន​​​តែ​​​មួយ​​​គត់​​​​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ ដែល​​​ដាក់​​​​​​តម្កល់​​​នៅ​​​លើ​​​កំពូល​​​​​​ភ្នំ​​​ឧដុង្គ។ សម្ដេច​​​អគ្គមហា​​​សង្ឃរាជ ទេព វង្ស នៃ​​​គណៈ​​​មហានិកាយ​​​ អម​​​​​​ដោយ​​​សម្ដេច​​​​​​មហា​​​សង្ឃ​​​រាជ ប៊ូ គ្រី នៃ​​​គណៈ​​​​​​ធម្មយុត្តិកនិកាយ​​​នៃ​​​ព្រះរាជាណាចក្រកម្ពុជា​​​ កំពុង​​​ស្ថិត​​​នៅ​​​ក្នុង​​​​​​សាល​​​សន្និសីទ​​​​​​ជាមួយ​​​ព្រះ​​​សង្ឃ​​​ប្រមាណ​​​១០០​​​អង្គ​​​​​​ដែល​​​​​​និមន្ត​​​មក​​​ពី​​​ទូទាំង​​​ប្រទេស​​​​​​ ខណៈ​​​ពេល​​​ព្រះ​​​សង្ឃ​​​​​​ដែល​​​ធ្វើ​​​ការ​​​​​​តវ៉ា​​​បាន​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​​​​ទំាង​​​កណ្ដាល​​​​​​ភ្លៀង​​​​​​នៅ​​​​​​លើ​​​ផ្លូវ​​​ខាង​​​មុខ​​​សាល​​​សន្និសីទ​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០​​​ព្រឹក​​​ ដោយ​​​មាន​​​លើក​​​​​​បដា​​​​​​មួយ​​​​​​ ដែល​​​សរសេរ​​​ថា...

ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ចូល​ដល់​​ថ្ងៃ​ទី​៣ហើយ​

ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បីទាម​ទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញពីតំណែង ឬ​​រៀប​ចំការ​បោះឆ្នោ​ត​ថ្មី​​នោះ បាន​បន្ត​ដល់​ថ្ងៃ​ទី៣ហើយ​កាល​ពីម្សិលមិញ ដោយ​មាន​ពិធី​សូត្រធម៌​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ និង​ការហែ​ក្បួន​​ដោយ​ការ​ជិះ​យាន​យន្ត​រយៈពេល​ខ្លី​​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ​។ បន្ទាប់ពី​មាន​ភ្លៀ​ង​នៅ​ពេល​​ព្រឹក​ និង​​ភ្លៀង​​​​មួយ​ប្រាវនៅ​​​​ពេល​រសៀល​  លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​​បាន​មក​ដល់​ទីលាន​ប្រជា​​​ធិបតេយ្យ​នៅ​ម៉ោង​៤និង​៣០​នាទី​ល្ងាច​ ហើយ​បាន​​ឡើង​ទៅលើ​វេទិកា​តូច​មួយ​នៅ​​ចំ​កណ្ដាល​ក្រុម​អ្នក​តវ៉ា​។ នៅ​កណ្តាល​​អ្នក​ចូល​រួម​ប្រហែល​ពីរ​បី​ពាន់​នាក់​ និង​​មាន​ការ​ចូល​រួមពី​សមាជិក​សភា​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ គឺ​លោក គួយ ប៊ុនរឿន និង​លោកស្រី មូរ សុខហួរ​​ នោះ លោក សម រង្ស៊ី ​និង​លោក កឹម សុខា បាន​លុ​ត​ជង្គង់​ ពេល​មាន​ការ​សូត្រធម៌​មុន​ពេល​​ងាក​​មុខ​ទៅ​រក​ព្រះ​សង្ឃ​មួយ​ក្រុម​ដែលបាន​សូត្រ​ធម៌​តាម​មីក្រូហ្វូន​។ បន្ទាប់ពីការ​សូត្រ​ធម៌នោះ លោក កឹម សុខា ​​បាន​ចាប់​ផ្ដើម​និយាយ​ទៅកាន់​ក្រុម​អ្នក​តវ៉ា​។ លោក​ កឹម សុខា បាន​មាន​ប្រសាសន៍​អំពី​លោក ហ៊ុន សែន ថា “ប្រសិន​បើ​លោក​ឯង​មិន​ចង់​ឲ្យ​ប្រជា​ជន​ប្រើ​​កម្លាំង​បែប​នេះ​ដើម្បី​​ទាម​ទារ​យុត្តិធម៌ទេ ត្រូវ​រៀ​ប​ចំ​បោះ​ឆ្នោត​​ឡើង​វិញ”។ បន្ទាប់​មកលោក សម រង្ស៊ី បាន​ថ្លែង​សុន្ទរ​កថាខ្លី​មុនពេល​ប្រកាស​ពីការ​ចាប់​ផ្ដើម​​ការ​ហែក្បួន​លើកទី៣​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​រយៈពេល​បីថ្ងៃ​។ ឈរ​នៅ​លើ​រថយន្ត​តូ​ចមួយ​ និង​គ្រវី​ទង់​ជាតិ​កម្ពុជា​ មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ដឹកនាំ​ការ​ហែក្បួន​ចេញពី​ទីលាន​ប្រជា​ធិប​តេយ្យ​ ហើយ​បន្ទាប់មក​បាន​បត់​ស្ដាំ​តាម​តីរ​វិថី​ព្រះ​ស៊ីសុវត្ថិ។ អ្នក​គាំទ្រ​ដែលហែក្បួន​​ដោយ​ថ្មើ​រជើង​ និងតាម​ម៉ូតូ​បាន​ស្រែក​ម្ដង​ទៀត​ថា “ហ៊ុន សែន ចុះចេញទៅ​” នៅ​ពេ​ល​ពួកគេ​ដង្ហែ​ក្បួន​​​ទៅដល់​ស្ពាន​ជ្រោយ​ចង្វា​ ហើយ​បន្ទាប​់​មក​បាន​បត់​ឆ្វេង​​តាម​រង្វង់​មូល​ស្តាត​ចាស់​ ហើយ​ត្រឡប់​មក​តាម​មហាវិថីព្រះមុនីវង្ស​មុន​ពេល​បត់​ចូល​​ទីលាន​ប្រជា​ធិបតេយ្យ​វិញ​។ នគរ​បាល​ប្រឆាំង​កុបកម្ម​ និង​កង​រាជ​អាវុធ​​​ហត្ថ​​ជា​ថ្មី​ម្ដង​ទៀត​មិន​មាន​វត្ត​មាន​​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ទេ ប៉ុន្តែ​ក្រោយ​មក​គេឃើញ​មាន​ច្រើន​នៅ​​ខាង​ក្នុង​បរិវេណ​​សាលា​រាជ​ធានី​ ពេល​ដែល​គណបក្ស​ប្រឆាំង​ហែក្បួ​ន​កាត់​​តាម​នោះ​។ ពេល​ត្រឡប់​មកដល់ទីលាន​ប្រជា​ធិប​តេយ្យ​នៅ​ម៉ោង​ប្រហែល​៦​ល្ងាច​ លោក សម ​រង្ស៊ី និង​លោក កឹម សុខា បាន​អង្គុយ​ចុះ​​នៅ​ពេល​ដែល​អ្នក​គាំទ្រ​វ័យ​ក្មេង​ពីរ​នាក់​បាន​ច្រៀង​ចម្រៀង​ហ៊ី​ប​ហបពីរ​បទ​ ដែល​បន្ទរ​​ទៅ​តាម​សម្រែក​​ពីក្រុមអ្ន​ក​តវ៉ា​ថា “ហ៊ុន សែន ចុះចេញទៅ​”។ នៅពេល​លោក សម រង្ស៊ី បញ្ចប់​សុន្ទរ​កថា​​​នៅយប់​នោះ​ ដែល​មាន​​និយាយ​អំពីការ​រស់​នៅ​បែ​ប​និរទេស​ខ្លួន​នៅ​ក្នុង​ប្រទេស​បារាំង​នោះ លោក កឹម សុខា ​បាន​ព្រមាន​លោក ហ៊ុន សែន និង​គណបក្ស​ប្រជា​ជន​កម្ពុជា​​។ លោក កឹម សុខា ​បាន​មាន​ប្រសាសន៍​ថា “ថ្ងៃ​ណា​មួយ​នឹង​មាន​មនុស្សច្រើន​មក​ចូល​រួម​ ហើយ​យើង​នឹង​​អង្គុយ​បិទ​ផ្លូវ​  ប៉ុន្តែ​យើង​មិន​ដឹង​ថា នឹង​បិទ​ផ្លូវ​​​ណាមួយ​ទេ ប្រសិន​បើ​​គេ​មិន​ព្រម​​រៀប​​ចំបោះឆ្នោត​ថ្មី​ដើម្បី​រក​យុត្តិ​ធម៌​ទេនោះ​។ ​យើង​​សូម​​ប្រាប់​​​​ថា ​នៅ​ពេល​នេះ មាន​តែ​ផ្លូវពីរ​ប៉ុណ្ណោះ​​ គឺ​បោះ​ឆ្នោត​​​សា​ជា​ថ្មី​ ឬចុះ​ចេញ​។ តើ​ជ្រើស​រើស​យក​មួយ​ណា​?” ៕ គឹម​ហឿន

លោក ទៀ បាញ់៖  គណបក្ស​ប្រឆាំងកំពុង​​គំរាម​កំហែង​ដល់​ស្ថិរភាព

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ណែនាំ​កង​ទ័ព​​ឲ្យ​​រៀន​​អំពី​ប្រវត្តិសាស្ត្រ​ទើប​​ដឹង​អំ​ពី​ការ​ឃោស​នា​របស់​គណ​បក្ស​ប្រឆាំង ដែលអាច​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ចូល​ទៅក្នុង​សង្គ្រាម​ម្ដង​ទៀត​។ យោង​តាម​អត្ថបទ​មួយ​ចុះ​ផ្សាយ​នៅ​តាម​គេហទំព័​រ​ផ្លូវ​ការ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា កាលពីថ្ងៃ​សុក្រ​​ លោក​ ទៀ បាញ់ បាន​មាន​​ប្រសាសន៍​ថា “ការ​ឃោស​នា​មិន​ពិត​ដែល​បណ្ដាល​ឲ្យ​មាន​ការ​រើស​អើង​ទៅ​​លើ​ពូជ​សាសន៍​បាន​ធ្វើ​ឲ្យ​ប្រទេស​​​កម្ពុជា​ធ្លាក់​ចូល​ទៅក្នុង​គ្រោះថ្នាក់​ដូច​បាន​កើតឡើង​នៅ​ក្នុង​សង្គ្រាម​កន្លង​មក​”។ រដ្ឋមន្ត្រី​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​​​ស្នើ​ឲ្យ​កង​ទ័ព​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​​​ពី​សម័យ​សង្គ្រាម​រហូត​ដល់ពេល​ទទួលបាន​សន្ដិ​​​ភាព​ដូច​ពេល​បច្ចុប្បន្ន​នេះ​”។ លោក​បន្ថែមថាគណបក្ស​សង្គ្រោះជាតិ​កំពុង​ឃោស​នា​​ប្រកាន់​ពូជ​សាសន៍​ និង​ប្រឆាំង​​រដ្ឋា​ភិបាល​​ដើម្បី​​បំ​បែក​​បំ​បាក់​កា​រ​ងារ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​។ លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា គណ​បក្ស​ប្រឆាំង​អា​​ច​ធ្វើ​ឲ្យ​​មាន​ការ​វិល​ត្រឡប់​ទៅរក​សម័យ​កាល​ដូច​កម្ពុជា​​​ប្រជា​ធិបតេយ្យ​ វិញ ដែល​នៅ​ពេល​នោះ​ខ្មែរ​ក្រហម​បាន​ធ្វើ​ឲ្យ​ខ្មែ​រ​ប្រឆាំង​គ្នា​ និង​សម្លាប់​ប្រជាពល​រដ្ឋ​អស់​ជាង​២លាន​នាក់​​​។ ​ពេល​បណ្ដុះ​ស្មារតី​៧​មករា ពេល​ដែល​កង​​ទ័ព​វៀតណាម និង​​​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​​ប្រជា​ជន​កម្ពុជារបស់​លោក ហ៊ុន សែន បាន​ផ្ដួល​រំលំ​ខ្មែរ​ក្រហម​នោះ​​ លោក​ ទៀ បាញ់​ បា​ន​រំឭក​កង​ទ័ព​ឲ្យ​គិត​អំពី​អ្នក​ដែល​បាន​សង្គ្រោះជាតិ​ពី​របប​កាប់​សម្លាប់​ ប៉ុល​ ពត។ លោក ទៀ បាញ់ ដែល​បាន​ថ្លែង​នៅ​ពិធី​សម្ពោធ​អគារ​​ថ្មីមួយ​នៅ​សាកល​វិទ្យាល័យ​ការពា​រ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញដែល​​ឧប​ត្ថម្ភ​ដោយ​ក្រសួង​ការ​ពារ​ជាតិ​វៀតណាម​​នោះ បាន​មាន​ប្រសាសន៍​ថា “ប្រទេស​កម្ពុជា​ពឹង​ផ្អែក​លើ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​ ដែល​បាន​សហ​កា​រ​ជាមួយ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​កម្ពុជា​ដើម្បី​ផ្ដួល​រំលំ​របប​ ប៉ុល ពត ដែល​បាន​នាំ​មក​នូវ​ជ័យ​ជម្នះ​កាលពីថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩​៧៩”។ គណបក្ស​សង្គ្រោះជាតិ បាន​បន្ទោស​ជាប់​ជានិច្ចទៅលើ​វៀតណាម​ដោ​យ​ចោទ​វៀត​ណាម​ថា បាន​ទន្ទ្រាន​ចូលទឹក​ដី​កម្ពុជា​ និង​ចោទ​​​សមាជិក​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ថា ធ្វើ​មិន​​ដឹង​មិន​ឮចំពោះជន​​អន្តោ​ប្រវេស​ន៍​​ខុស​ច្បាប់​វៀតណាម​នៅ​កម្ពុជា​។ លោក​ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា “គណបក្ស​ប្រឆាំង​កំពុង​​​បំ​បែក​បំ​បាក់​ឯក​ភាព​ជាតិ​ និង​បំបែក​បំបាក់​មិត្ត​ភាព​ជាមួយ​ប្រទេស​ជិត​ខាង​ដូចជា​ប្រទេស​វៀតណាម។ គណបក្ស​​ប្រឆាំង​ក៏​ឃោសនា​​ឲ្យ​ផ្ដួល​រំលំ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​នៅ​ពេល​បច្ចុប្បន្ន​​ដែរ​”។ កាលពីម្សិលមិញ​ គេ​មិនអាច​ទាក់​ទង​លោក ទៀ បាញ់ ដើម្បី​សុំការ​អត្ថាធិប្បាយ​បានទេ។ ឧត្តម​សេនីយ៍​ សៅ សុខា មេបញ្ជាការ​​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​បាន​ចូល​រួម​ពិធី​កាលពីថ្ងៃ​ព្រហស្បតិ៍​ដែរ​នោះ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ឃើញ​អត្ថបទ​នោះទេ និង​មិន​បញ្ជាក់​ថា តើ​ឧត្តម​សេនីយ៍  ទៀ បាញ់ ត្រូវ​បាន​គេ​ដក​ស្រង​សម្ដី​ដាក់​តាម​គេហទំព័រ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ពិត​មែន​ឬអត់​នោះទេ​។ លោក សៅ សុខា ក៏បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ដែរ​នៅ​ពេល​សួរ​ថា តើ​ការ​ក្រើន​​រំឭក​របស់​លោក ទៀ បាញ់ មាន​បំណង​រារាំង​មិន​​ឲ្យ​កង​កម្លាំង​​ប្រដាប់​អាវុធ​គាំទ្រ​គណបក្ស​​សង្គ្រោះជាតិ​ ឬ​យ៉ាង​ណា​នោះ​ទេ។ លោក សៅ សុខា បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ឮ​ថា ឯក​ឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់​ ចង់​ឲ្យ​សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យា​ល័យ​ការពារ​ជាតិ​សរសេរ​អំពីការ​ពិត​ទៅ​ក្នុង​សៀវ​​ភៅ​ប្រវត្តិសាស្ត្រ​ពី​អ្វី​ដែលបាន​កើត​ឡើង​ក្នុង​អតីត​កាល​”។ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា លោកមិន​យល់​ស្រប​តាម​ការ​បក​ស្រាយ​របស់​លោក ទៀ បាញ់ អំពី​ប្រវត្តិ​សាស្ត្រ​ ​និង​បុព្វ​ហេតុ​នៃ​ជម្លោះ​មុន​ៗ​នៅ​កម្ពុជា​​​​ទេ ។ លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា “អ្វី​​ដែល​លោក ទៀ បាញ់ បាន​និយាយ​ហាក់​បីដូច​​​​ជា​គាត់​ភ័យ​ខ្លាច​ដោយ​ខ្លួន​ឯង ព្រោះ​សំឡេង​​​ឆ្នោត​៧០​ភាគ​រយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​​កាលពីខែកក្កដា ចេញមកពី​មន្ត្រី​រាជការ​ស៊ីវិល​​​របស់​រដ្ឋាភិបាល​ និង​ទាហាន​”។ លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា “គណបក្ស​សង្គ្រោះជាតិ​មិនដែល​ធ្វើ​ឲ្យ​ប្រជា​ជន​យល់​ច្រឡំអំពីប្រវត្តិសាស្ត្រ​កម្ពុជា​ទេ។ សង្គ្រាម​ពិត​ប្រាកដ​កើត​ឡើង​នៅ​កម្ពុជា​​​ដោយសារ​វៀតណាម​។ ពួកគេ​មា​ន​សង្គ្រាម​ស៊ីវិល រវាង​វៀតណាម​ខាង​ជើង​ និង​វៀត​ណាម​ខាង​ត្បូង ហើយ​សង្គ្រាម​នោះ​បាន​រាល​ដាល​មក​​​​ដល់​កម្ពុជា​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ ប្រជាជន​ខ្មែរ​នៅ​ក្នុង​ជួរ​កង​ទ័ព​ទាំង​អស់​ដឹ​ង​ច្បាស់​ពី​អ្នក​ដែល​បាន​បង្កើត​គណបក្ស​ប្រជា​ជន​កម្ពុជា គឺ​វៀតណាម​។ គណបក្ស​សង្គ្រោះជាតិ ដែល​​​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​ទាំង​៥៥​រូប​របស់​ខ្លួន​កំពុ​ង​ធ្វើ​ពហិកា​រ​​មិនចូល​រដ្ឋសភា​នោះ បាន​ចាប់​ផ្ដើម​តវ៉ា​ជា​រៀង​​រាល់​ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃ​អាទិត្យ​ ដើម្បី​បង្ខំ​ឲ្យ​លោក ហ៊ុន សែន​ ចុះចេញ​ពី​តំណែង និង​រៀប​ចំការ​​បោះ​​​ឆ្នោត​ថ្មី​។ ពេល​សួរ​ថា តើ​កង​រាជ​អាវុធ​ហត្ថ​​នឹង​​អន្ត​រាគមន៍​នៅ​ក្នុង​ការ​តវ៉ា​ប្រចាំ​ថ្ងៃ​របស់​គណបក្ស​​​សង្គ្រោះជាតិ​ ឬយ៉ាង​ណានោះ​ លោក​ សៅ សុខា ​មាន​ប្រសាសន៍​ថា លោក​នឹង​​​បំពេញ​កាតព្វកិច្ច​របស់​លោក​ក្នុងការ​ការ​ពារ​ប្រទេស និងការ​ពារ​សុភមង្គល​របស់​ប្រជា​ជន​៕​​គឹមហឿន

គណ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើការ​តវ៉ា​ចូល​ដល់​ថ្ងៃ​ទីពីរ​ដោយ​ហែក្បួន​តាម​ម៉ូតូ

ថ្ងៃ​ទី​២នៃ​ការ​តវ៉ា​ជារៀង​រាល់ថ្ងៃ​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ទាម​ទារ​​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើងវិញ​​  ការដង្ហែក្បួនត្រូវបាន​បញ្ចប់​កាល​ពី​ល្ងាចម្សិល​មិញដោយ​មាន​ការ​ហែក្បួន​តាម​ម៉ូតូ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែល​ដឹក​នាំ​ដោយ ​លោក សម រង្ស៊ី និង​លោក កឹម សុខា មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​។ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​​ទីលាន​ប្រជា​​ធិបតេយ្យ​ ដោយ​ធ្វើការ​រាំ​ច្រៀង​ជាមួយ​ត​ន្ត្រី​​ប្រគំ​ផ្ទាល់​ និង​បរិភោគ​អាហារ​សម្រន់នៅ​ពេល​រសៀល នៅឯទីលាន​ប្រជា​ធិបតេយ្យ​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗនៅ​មុន​ពេល​​​លោក សម រង្ស៊ី និង​លោក កឹម សុខា​ មក​ដល់​នៅ​ម៉ោង​​៥ល្ងាច។ លោក អេង​ ឆៃអ៊ាង អនុប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​​ជា​តិ​ បាន​ស្វាគមន៍អ្នក​គាំទ្រមុន​​កា​រមក​ដល់​របស់​មេដឹក​នាំ​ទាំង​ពីរ ​ដោយ​​​​អះ​អាង​ថា អាជ្ញាធរ​មាន​ការ​ភ័យខ្លាច​អ្នក​តវ៉ា​របស់​គណបក្ស​ប្រឆាំង​។ លោក​ អេង...

គណ​បក្ស​​​សង្គ្រោះ​​​ជាតិ​​ធ្វើការ​ដង្ហែ​ក្បួ​​​ន​​​​​​ថ្ងៃ​​ដំបូង​​​ទាម​ទារ​ឲ្យបោះឆ្នោត​ឡើង​វិញ

អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ជាង​​​៥.០០០​​​នាក់​​​ បាន​​​ហែក្បួន​​​កាត់​​​ទីក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ​​​ បន្ទាប់​​​ពី​​​លោក​​​ សម រង្ស៊ី និង​​​លោក​​​ កឹម សុខា​​​ មេដឹកនាំគណបក្ស​​​ប្រឆាំង​​​​​​​​​​​​​​​​​​​​​បាន​​​ប្រកាស​​​ពី​​​ការ​​​​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​មហា​​​បាតុកម្ម​​​ឥត​​​ឈប់​​​ រហូត​​​ដល់​​​រដ្ឋាភិបាល​​​​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន​​​ ស្នើ​​​ឲ្យ​​​មាន​​​​​​ការ​​​បោះឆ្នោត​​​​​​ថ្មី​​​។ មន្ត្រី​​​នគរបាល​​​ចរាចរ​​​មួយ​​​ក្រុម​​​តូច​​​បាន​​​ដើរ​​​​​​​​​នៅ​​​ចម្ងាយ​​​ប្រមាណ​​​១០០​​​ម៉ែត្រ​​​ពី​​​មុខ​​​​​​​​​ក្រុម​​​អ្នក​​​តវ៉ា​​​ អំឡុង​​​ពេល​​​ហែក្បួន​​​រយៈ​​​ពេល​​​​​​១​​​ម៉ោង​​​នេះ​​​​​​ ដែល​​​​បាន​​​ព្យាយាម​​​​​​ជៀសវាង​​​ពី​​​អគារ​​​​​​រដ្ឋាភិបាល​​​ធំ​​​ៗ​​​​​​នៅ​​​ពេល​​​ហែ​​​តាម​​​​​​មហា​​​វិថី​​​ព្រះ​​​មុនីវង្ស​​​ មហាវិថី​​​កម្ពុជាក្រោម​​​ មហា​​​វិថីនេរុហ៍ និង​​​មហា​​​វិថី​​​សាល​​​ដឺហ្គោល មុន​​​ពេល​​​ត្រឡប់​​​ទៅ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​វិញ​​​។ នគរបាល​​​ហាក់​​​ដូច​​​ជា​​​បាន​​​ដឹង​​​​​​អំពី​​​ផ្លូវ​​​​​​នៃ​​​ការ​​​ហែក្បួន​​​ ដែល​​​មិន​​​បាន​​​គ្រោង​​​ទុក​​​នេះ​​​​​​ច្រើន​​​ជាង​​​អ្នក​​​តវ៉ា​​​ ដែល​​​បាន​​​ស្រែក​​​ថា “ហ៊ុន​​​ សែន​​​ ចុះ​​​ចេញ​ទៅៗ​​”។...

​ជន​សង្ស័យប្រាំនាក់ត្រូវបាន​ចាប់​ខ្លួនពាក់ពាន់​ការបាត់កោដ្ឋ​មាស​ព្រះ​សារីរិក​ធាតុ​​​​

តុលាការ​ខេត្ត​កណ្ដាល​បាន​ចោទ​ប្រកាន់​មនុស្ស​ប្រាំ​នាក់​កាលពីម្សិលមិញ ពីបទ​​លួច​មាន​​ស្ថាន​ទម្ងន់​ទោស​ចំពោះ​ការ​សង្ស័យ​ថា ពួកគេ​បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​លួច​សារី​​រិកធាតុ​ព្រះពុទ្ធ​កាលពី​រំលង​អធ្រាត្រ​ឈា​ន​ចូល​ថ្ងៃ​អង្គារ​ ជាមួយ​នឹង​កោដ្ឋ​មាស​មួយ​​ដែល​​តម្កល់​នៅ​ក្នុង​ព្រះ​សក្យ​មុនី​ចេតិយនៅ​លើ​កំពូល​ភ្នំព្រះរាជទ្រព្យ។ លោក សំ រិទ្ធីវាសនា​ ព្រះ​រាជ​អាជ្ញារង​ខេត្ត​​កណ្ដាល​ ​បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​ទាំង​ប្រាំ​នាក់​​ត្រូវបាន​ព្រះ​រាជអាជ្ញា​សាក​សួរ​នៅ​តុលាការ​ខេត្ត​ ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​រង់​ចាំ​ការ​ស៊ើប​អង្កេត​របស់​ចៅក្រម​ស៊ើប​សួរ​។ នគរ​បា​ល​បាន​​និយាយ​កាលពីថ្ងៃ​សុក្រ​ថា សន្ដិសុខ​ប្រាំ​មួយ​​នាក់​ក្នុង​ចំណោម​សន្តិ​សុខ​​នៅ​ព្រះ​សក្យ​មុនីចេតិយ​ត្រូវ​បាន​ឃាត់​ខ្លួន​​យក​មក​សាក​សួរ​រឿង​លួច​​​សារីរិកធាតុ​នេះ​។ លោក​ រិទ្ធីវាសនា បាន​មាន​​ប្រសាសន៍​ថា “ខ្ញុំ​បាន​ចោទ​ពួកគេ​កាលពីម្សិលមិញ​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ ហើយ​បាន​បញ្ជូនសំណុំ​រឿង​នេះ​ទៅ​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ​​រួច​ហើយ​”។ ប៉ុន្តែ​លោក​​បាន​បដិសេធ​មិន​ប្រាប់​ព័ត៌​មាន​លម្អិត​ផ្សេង​ទៀត​អំពី​ជន​សង្ស័យ​ទំាង​​នេះ​ទេ ពីព្រោះ​អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​​រឿង​​នេះ​​។ អត្ថបទ​មួយ​ចេញ​ផ្សាយ​តាម​គេហទំព័រ​របស់នគរ​បាល​ជាតិ​កាលពីម្សិលមិញ បង្ហាញ​​​​អត្តសញ្ញាណ​ជន​សង្ស័យ​ម្នាក់​ឈ្មោះ ផា សុខែម អាយុ​៥៦​ឆ្នាំ​ជា​ប្រធាន​សន្ដិសុខ​នៅ​ព្រះ​សក្យ​​​មុនី​ចេតិយ​នេះ​។ លោក ម៉ក់ ហុង​ អធិការ​នគរ​បាល​ខណ្ឌ​សែន​សុខ ដែល​មន្ត្រី​របស់​លោក​កំពុង​សហ​ការ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ​បាន​មាន​ប្រសាសន៍​ថា ​គេ​បាន​រក​ឃើញ​ព្រះ​ពុទ្ធ​រូប​ជាង​២០​អង្គ​នៅ​ក្នុង​​ផ្ទះ​របស់​លោក សុខែម ដែល​ស្ថិត​​ក្នុង​ឃុំ​ព្រែក​ព្នៅ ស្រុក​ពញាឮ។ លោក ម៉ក់​ ហុង​ មិនបាន​​​មាន​ប្រសាសន៍​​អំពី​សារៈសំខាន់​នៃ​ព្រះពុទ្ធ​រូប​ដែល​គេ​បាន​រក​ឃើញ​នៅ​​​ផ្ទះ​ជន​សង្ស័យ​រូប​នេះ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “នគរ​បាល​ខេត្ត​កណ្ដាល​បាន​ចាប់​ខ្លួន​បុរស​អាយុ​៥៦​ឆ្នាំ​ម្នាក់​ និង​បាន​រក​ឃើញ​ព្រះពុទ្ធ​រូប​ជា​ច្រើន​។ នគរ​បាល​កំពុង​ស៊ើប​អង្កេត​ថា តើ​បុរស​នេះ​ជាប់ពាក់ព័ន្ធ​នឹង​ការ​លួច​សារីរិកធាតុ​​នេះ​មែន​ ឬអត់​”។ ​សារីរិកធាតុ​ចោរ​លួច​នេះ​ត្រូវ​បាន​ដង្ហែ​​មក​​​​​​​ពី​ប្រទេស​ស្រីលង្កា មក​​​កាន់​រាជ​ធានី​ភ្នំពេញ​​​​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៥០​​ដើម្បី​រំឭក​ដក់​ពុទ្ធ​សករាជ​គម្រប់​​​​២.៥០០​ព្រះ​វស្សា​។ កាលពីឆ្នាំ​២០០២​មនុស្ស​រាប់​​សែន​នាក់​​បាន​ឈរ​តម្រង់​ជួរ​នៅតាម​ផ្លូវ​ចន្លោះ​ពី​រាជ​ធានីភ្នំពេញទៅ​ភ្នំ​ព្រះរាជទ្រព្យ ​នៅពេល​ដែល​ព្រះ​​មហាក្សត្រ​ ​នរោត្តម សីហនុ និង​លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន ដង្ហែ​​សារីរិធាតុ​នោះ​ទៅ​កាន់​ព្រះសក្យមុនីចេតិយ​ដែល​សាង​សង់​អស់​ទឹក​ប្រាក់​៤,៥​លាន​ដុល្លារ​​នេះ​។ ព្រះ​តេជ​គុណ​​​ ឃឹម សន ព្រះ​មេគណ​រាជ​​​ធានីភ្នំពេញ​​​បាន​​មាន​សង្ឃដីកា​កាលពីម្សិល​មិញ​ថា វា​ជា​រឿង​អាម៉ាស់ណាស់​​ប្រសិន​បើ​​អាជ្ញាធរ​រក​​សារីរិកធាតុ​​ទាំង​នេះ​មិនឃើញ​​។ ព្រះ​តេជគុណ​បាន​មាន​សង្ឃដីកា​​ថា “ក្រសួង​​វប្បធម៌ និង​វិចិត្រសិល្បៈ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះរឿង​នេះ​ ហើយ​រដ្ឋា​ភិបាល​ត្រូវ​រក​សារីរិកធាតុ​​ឲ្យ​ឃើញ​វិញ។ សារីរិកធាតុ​ទាំង​នេះ​​ជានិមិត្តរូប​ដ៏សំខាន់​ដែល​បង្ហាញ​ពីការ​គោរព​ព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជា​”​។ ព្រះតេជគុណ​ ឃឹម សន ក៏​បា​ន​មាន​សង្ឃ​ដីកា​ដែរថា ព្រះ​សង្ឃ​និង​ជួប​ជុំគ្នា​នៅ​ភ្នំឧដុង្គ​នៅ​ថ្ងៃ​នេះ​ ឬថ្ងៃស្អែក​ដើម្បី​ធ្វើ​សមាធិ​ ប៉ុន្តែ​​ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា ​ការ​ធ្វើ​សមាធិ​នេះ​មិនពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​លួច​សារីរិកធាតុ​នេះទេ។ លោក សុខ អឿន ​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កណ្ដាល​ ​មាន​ប្រសា​សន៍​​ថា ទោះបីជា​​ចាប់​បាន​ជន​សង្ស័យ​ទាំង​ប្រាំ​នាក់​​​នៅ​ក្នុង​​រឿង​នេះ​ក៏ដោយ​ ក៏លោក​មិន​ដឹង​តម្រុយ​ទាល់​តែ​សោះ​ថា ​សារីរិកធាតុ​ទាំង​នោះ​នៅទីណាដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា “អាជ្ញាធរ​​កំពុ​ង​ស៊ើប​អង្កេត​ ប៉ុន្តែ​មិនទាន់​មាន​តម្រុយ​ណាមួយឡើយ​”៕ គឹមហឿន​

ចោរ​លួច​កោដ្ឋ​មាស​តម្កល់​ព្រះ​សារី​រិកធាតុ​ព្រះ​ពុទ្ធ​ពី​ព្រះសក្យមុនី​ចេតិយនៅ​ភ្នំព្រះរាជទ្រព្យ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពីម្សិលមិញ​ថា សារីរិកធាតុ​ព្រះពុទ្ធ​ដែល​មានព្រះ​កេសា ព្រះទន្ត និង​ព្រះ​អដ្ឋិធាតុដែល​បាន​ដង្ហែ​យក​ទៅ​តម្កល់​នៅ​អតីត​រាជធានីឧត្តុង្គ​ក្នុង​ខេត្ត​កណ្តាល កាលពីឆ្នាំ២០០២​នោះ ត្រូវ​បាន​ចោ​​រ​ចូល​លួច​បាត់​ហើយ​។ នគ​រ​បាល​និយាយ​ថា ឆ្មាំ​ប្រាំមួយ​​​នាក់​ដែលយាមនៅ​​ភ្នំព្រះរាជទ្រព្យត្រូវ​បាន​នាំខ្លួនទៅសាក​សួរ​នៅឯស្នងការខេត្តកណ្តាល។ លោក សុខ អឿន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កណ្ដាល បាន​មាន​ប្រសាសន៍​ថា ​កោដ្ឋមាសតម្កល់ព្រះ​សារីរិកធាតុ​​​​នៅ​ព្រះ​សក្យមុនីចេតិយ​ដែល​ត្រូវ​បាន​សាង​សង់​អស់​​ថវិកា​រាប់​លាន​ដុល្លារ​នៅ​លើ​កំពូល​ភ្នំ​កម្ពស់​៤២​ម៉ែត្រ​នេះ ត្រូវ​បាន​ចោរចូល​លួច​កាលពីយប់​ថ្ងៃ​ច័ន្ទ ឬ​ឈាន​ចូល​ព្រឹក​ថ្ងៃ​អង្គារ​។ លោក​មាន​ប្រសាសន៍​ថា “កោដ្ឋ​មាស​តម្កល់​សារីរិកធាតុ​ព្រះពុទ្ធនេះ​ត្រូវ​បាន​ចោរ​ចូល​លួចយក​ទៅ​បាត់​ហើយ​​ ហើយ​អាជ្ញាធរ​របស់​យើ​ង​កំពុង​ស៊ើប​អង្កេត​ករណីនេះ​”។ នៅ​ម៉ោង​ប្រហែល​២​រំលង​អធ្រាត្រ​ឈាន​​​ចូល​ថ្ងៃអង្គារ​ ឆ្មាំ​ម្នាក់​នៅ​​ភ្នំ​ឧត្តុង្គ​បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា ​មាន​គេគាស់​​សោ​​​ព្រះ​សក្យមុនីចេតិយ​នៅ​កន្លែង​តម្កល់​ព្រះ​សារី​រិកធាតុ​​។ លោក​បាន​មាន​ប្រសាសន៍​ថា “ឆ្មាំនោះនិយាយ​ថា សោទ្វារ​​របើក ​ដូច្នេះ​ច្បាស់​ជា​មានគេ​គាស់​ទ្វារ​នោះ​ហើយ​” ។ ​លោក​បាន​​មាន​ប្រសាសន៍​ថា “ខ្ញុំ​ស្ទើ​រតែ​គាំង​បេះ​ដូង​នៅ​ពេល​ខ្ញុំ​បាន​ឮព័ត៌មាន​នេះ”។ លោក​បានបន្ថែម​ថា លោក​បាន​ជូន​ដំណឹង​ភ្លាមៗ​ទៅអភិបាល​ខេត្ត​ ស្នង​ការ​នគរ​បាល​ខេត្ត​ និង​អាជ្ញាធរ​ផ្សេង​ៗទៀត​។ លោក​បាន​មាន​ប្រសាសន៍​ថា សារីរិក​ធាតុ​​នោះ​ គឺ​ជា​សារីរិកធាតុ​ព្រះពុទ្ធ​នៅ​កម្ពុជា​ និង​មាន​សារៈសំខាន់​ផ្នែក​វប្បធម៌​ខ្លាំង​ណាស់​​។ លោក អឿន បាន​មាន​ប្រសាសន៍​ថា “សារី​​រិកធាតុ​ទាំង​នេះ​ គឺ​ជា​និមិត្តរូប​នៃ​សាសនា​ និង​​​ជាតិ​របស់​យើង​ ហើយ​សារី​រិក​ធាតុ​នេះ​​តំណាងឲ្យ​វប្ប​ធម៌​ជាតិ​របស់​យើង​”។ លោក​ ផៃ ប៊ុន​ឈឿន អភិបាល​ខេត្ត​កណ្ដាល បាន​បញ្ជាក់​អំពី​ការ​លួច​នេះ​ ហើយ​មាន​ប្រសាសន៍​ថា ឆ្មាំទាំងប្រាំ​មួយ​នាក់​ក្នុង​ចំណោម​ឆ្្មាំទាំងប្រាំ​បួន​នាក់​នៅ​កន្លែង​នោះ​កំពុង​ត្រូវ​បាន​សាក​សួរ​។ លោក ប៊ុន​ឈឿន បាន​មាន​ប្រសាសន៍​ថា “នគរ​បាល​បាន​ហៅ​ឆ្មាំទាំង​ប្រាំ​មួយ​នាក់​មក​សាក​សួរ​។ ប្រសិន​បើ​ពួកគេ​មិន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​បទ​ល្មើស​នេះទេ ពួកគេ​នឹង​ត្រូវ​ដោះ​​​លែង​​”។ កាលពី​ប្រហែល​៦០​ឆ្នាំ​មុន សារីរិកធាតុ​ទាំង​នេះ​ត្រូវ​បាន​​ដង្ហែ​​ពី​ប្រទេស​ស្រីលង្កា មក​កាន់​រាជធានីភ្នំពេញ ដើម្បី​ប្រារព្ធ​ខួប​ទី​២.៥០០​ឆ្នាំ នៃ​កំណើត​ព្រះពុទ្ធ​។ កាលពី​ឆ្នាំ​១៩៨៩​សារីរិកធាតុ​ទាំង​នេះ​ត្រូវ​បាន​តម្កល់​នៅ​ក្នុង​ព្រះ​សក្យមុនីចេតិយ​នៅ​មុខ​ស្ថានីយ៍​រថភ្លើង រហូត​ដល់​ព្រះ​​បរមរតនកោដ្ឋ នរោត្តម សីហនុ សម្រេច​ដង្ហែ​ព្រះ​សារីរិកធាតុ​ទាំង​​​នោះ​ទៅ​តម្កល់​នៅ​អតីត​រាជធានីឧត្តុង្គ​​។ កា​រ​សាង​សង់ព្រះ​សក្យមុនីចេតិយ​​អស់​ទឹក​ប្រាក់​៤,​៥​លាន​ដុល្លារនេះ​​បាន​ចាប់​ផ្ដើម​កាល​ពីឆ្នាំ​១៩៩៥​ ហើយ​ព្រះ​មហាក្សត្រ​ នរោត្តម សីហនុ បាន​ដង្ហែ​ព្រះសារីរិកធាតុ​ដោយ​ផ្ទាល់​ទៅកាន់​កំពូលភ្នំព្រះរាជទ្រព្យ កាលពីឆ្នាំ​២០០២​ និង​មាន​ការ​​ចូលរួម​ពីលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ផង​ដែរ​។ លោក អាស្លី ថម​សុន អ្នកប្រាជ្ញម្នាក់បាន​សរសេរ​ថា ការ​​​ដង្ហែ​ព្រះសារីរិកធាតុ​នោះ គឺ​ជា​ព្រឹត្តិការណ៍​ព្រះពុទ្ធ​សាសនា​ដ៏សំខាន់​បំផុត​ដែល​ត្រូវ​បាន​​ប្រារព្ធ​ធ្វើ​នៅ​កម្ពុជា​ នៅ​ក្នុង​សម័យ​ក្រោយ​របប​ខ្មែរ​ក្រហម​។ ព្រះ​សារីរិក​ធាតុ​ព្រះពុទ្ធ​ត្រូវ​បាន​បែង​ចែក​នៅ​ទូទាំង​អាស៊ី​ ហើយមិនទាន់​មាន​ការ​បញ្ជាក់​​ថា តើ​​ព្រះសារី​រិកធាតុ​នៅ​ភ្នំឧត្តុង្គ​នេះ ពិត​ឬ​មិនពិត​នោះទេ។ លោក ហ្វីលីព ដេឡាហ្គី ប្រធាន​ផ្នែក​វ​ប្ប​ធម៌​នៃ​អង្គការ​យូណេ​ស្កូ​ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ពីការ​លួច​នេះ​ទេ ប៉ុន្តែ​ការ​លួច​វត្ថុបុរាណ​បែប​េនះ​​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កេរ​ដំណែល​វប្បធម៌​របស់​កម្ពុជា​។ លោក ដេឡាហ្គី បាន​មាន​ប្រសាសន៍​ថា “អ្វី​ដែល​​បាត់​ចេញពី​កន្លែង​នេះ​ត្រូវ​ចាត់​ទុក​ថា ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​កេរ​ដំណែល​ខ្មែរ ដូច្នេះ​ខ្ញុំគិត​ថា វា​អាស្រ័យ​លើ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចាត់​វិធានការ​ចាំ​បាច់​ដែល​មាន​នៅ​ក្នុង​ច្បាប់​​ និង​ចាត់​វិធាន​ការ​​​ចាប់​ខ្លួន​អ្នក​លួច​”។ លោក​បាន​មាន​ប្រសាសន៍​ថា ព្រះ​សារីរិក​ធាតុ​​ដែល​ត្រូវបាន​ចោរលួច​នេះ​ ទំ​នង​ជា​មាន​គោល​ដៅ​សម្រាប់​ទី​ផ្សារ​ងងឹត​។ លោក​ ដេឡាហ្គី បាន​មាន​ប្រសាសន៍​ថា “មាន​ទីផ្សារ​ងងឹត​សម្រាប់​វត្ថុវប្បធម៌​ ដូច្នេះ​ខ្ញុំ​គិត​ថា ប្រសិន​បើ​នរណា​ម្នាក់​លួច​វត្ថុបែប​នេះ​ ខ្ញុំគិត​ថា គេ​លួច​យ​កទៅ​លក់​។ នៅ​​​ក្នុង​ករណី​ខ្លះ ពួក​គេ​អាច​រក្សា​ទុក​វត្ថុបុរាណ​សម្រាប់​​​​​​​ខ្លួន​ឯង​ ប៉ុន្តែ​​គួរ​តែ​ស៊ើប​អង្កេត​ទៅ​លើ​​ទីផ្សារ​ងងឹត​”។ ឧត្តុង្គ​​ដែលជា​អតីត​រាជធានីខ្មែរ​ពី​សត​​​វត្សរ៍ទី​១៦​ដល់​សតវត្សរ៍ទី​១៩​ និ​ង​នៅ​ចម្ងាយ​ប្រហែល​​៤០​គីឡូម៉ែត្រ​ពី​រាជ​ធានី​​​ភ្នំពេញ​​ មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​​បេតិក​ភណ្ឌ​ពិភពលោក​បណ្ដោះ​អាសន្ន​របស់​អង្គការ​​យូណេស្កូ រួមជាមួយ​តំបន់​ប្រវត្តិសាស្ត្រ​ចំនួន​ប្រាំបីទៀត​នៅ​កម្ពុជា​។ លោក ដេឡាហ្គី បាន​មាន​ប្រសាសន៍​ថា ការ​លួច​វ​ត្ថុ​បែប​នេះ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ចុះ​បញ្ជី​​កន្លែង​នេះ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​​អង្គ​ការ​យូណេស្កូ។ ព្រះតេជគុណ ឃឹម សន ព្រះមេគណ​​​រាជ​ធានី​បាន​មាន​សង្ឃដីកា​ថា ជ​ន​ល្មើស​លួច​ព្រះ​សារីរិកធាតុ​នេះ​នឹង​ត្រូវ​ទទួ​ល​កម្ម​។ ព្រះតេជគុណ​ ឃឹម សន​ បាន​មាន​សង្ឃ​ដីកា​ថា ប្រសិន​បើ​ពួកគេ​ធ្វើ​បែប​នេះ​ ពួកគេ​កំពុង​ធ្វើ​បាប​ខ្លួន​ឯង​។ អាត្មា​សូម​ស្នើ​ឲ្យ​អ្នក​​លួច​ យក​ព្រះ​សារីរិក​ធាតុ​​នោះ​មក​វិញ។ ព្រះ​សារីរិកធាតុ​នេះ​​មាន​សារៈ​សំខាន់​​​ណាស់​សម្រាប់​​ព្រះ​ពុទ្ធ​សាសនា​​​របស់​យើង និង​សម្រាប់​ជាតិ​​យើ​ង​”៕គឹមហឿន​

Latest news