29 C
Phnom Penh

គណ​បក្ស​​​សង្គ្រោះ​​​ជាតិ​​ធ្វើការ​ដង្ហែ​ក្បួ​​​ន​​​​​​ថ្ងៃ​​ដំបូង​​​ទាម​ទារ​ឲ្យបោះឆ្នោត​ឡើង​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ជាង​​​៥.០០០​​​នាក់​​​ បាន​​​ហែក្បួន​​​កាត់​​​ទីក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ​​​ បន្ទាប់​​​ពី​​​លោក​​​ សម រង្ស៊ី និង​​​លោក​​​ កឹម សុខា​​​ មេដឹកនាំគណបក្ស​​​ប្រឆាំង​​​​​​​​​​​​​​​​​​​​​បាន​​​ប្រកាស​​​ពី​​​ការ​​​​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​មហា​​​បាតុកម្ម​​​ឥត​​​ឈប់​​​ រហូត​​​ដល់​​​រដ្ឋាភិបាល​​​​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន​​​ ស្នើ​​​ឲ្យ​​​មាន​​​​​​ការ​​​បោះឆ្នោត​​​​​​ថ្មី​​​។

អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ហែ​​​ក្បួន​​​តាម​​​ផ្លូវ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ កាលពីម្សិលមិញ​​​ ដើម្បីទា​​​មទារ​​​ឲ្យ​​​មាន​​​ការ​​​បោះឆ្នោត​​​សាជាថ្មី​​​។ ស៊ីវ ចាន់ណា
អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ហែ​​​ក្បួន​​​តាម​​​ផ្លូវ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ កាលពីម្សិលមិញ​​​ ដើម្បីទា​​​មទារ​​​ឲ្យ​​​មាន​​​ការ​​​បោះឆ្នោត​​​សាជាថ្មី​​​។ ស៊ីវ ចាន់ណា

មន្ត្រី​​​នគរបាល​​​ចរាចរ​​​មួយ​​​ក្រុម​​​តូច​​​បាន​​​ដើរ​​​​​​​​​នៅ​​​ចម្ងាយ​​​ប្រមាណ​​​១០០​​​ម៉ែត្រ​​​ពី​​​មុខ​​​​​​​​​ក្រុម​​​អ្នក​​​តវ៉ា​​​ អំឡុង​​​ពេល​​​ហែក្បួន​​​រយៈ​​​ពេល​​​​​​១​​​ម៉ោង​​​នេះ​​​​​​ ដែល​​​​បាន​​​ព្យាយាម​​​​​​ជៀសវាង​​​ពី​​​អគារ​​​​​​រដ្ឋាភិបាល​​​ធំ​​​ៗ​​​​​​នៅ​​​ពេល​​​ហែ​​​តាម​​​​​​មហា​​​វិថី​​​ព្រះ​​​មុនីវង្ស​​​ មហាវិថី​​​កម្ពុជាក្រោម​​​ មហា​​​វិថីនេរុហ៍ និង​​​មហា​​​វិថី​​​សាល​​​ដឺហ្គោល មុន​​​ពេល​​​ត្រឡប់​​​ទៅ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​វិញ​​​។

នគរបាល​​​ហាក់​​​ដូច​​​ជា​​​បាន​​​ដឹង​​​​​​អំពី​​​ផ្លូវ​​​​​​នៃ​​​ការ​​​ហែក្បួន​​​ ដែល​​​មិន​​​បាន​​​គ្រោង​​​ទុក​​​នេះ​​​​​​ច្រើន​​​ជាង​​​អ្នក​​​តវ៉ា​​​ ដែល​​​បាន​​​ស្រែក​​​ថា “ហ៊ុន​​​ សែន​​​ ចុះ​​​ចេញ​ទៅៗ​​”។ ថ្វី​​​បើ​​​​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ដើរ​​​តាម​​​ផ្លូវ​​​អំពា​​​វនាវ​​​ឲ្យ​​​លោ​​​ក ហ៊ុន សែន​​​ ចុះ​​​ចេញ​​​ពី​​​តំណែង​​​ក៏​​​ដោយ​​​ ក៏​​​ទីក្រុង​​​ភ្នំពេញ​​​​​​​​មិន​​​មាន​​​វត្ត​​​មាន​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ និង​​​នគរ​​​បាល​​​​​​ប្រឆាំង​​​​​​កុប​​​កម្ម​​​​​​​​​ ដែល​​​ធ្លាប់​​​មាន​​​វត្ត​​​មាន​​​ច្រើន​​​​​​ពេល​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ជួប​​​ជុំ​​​គ្នា​​​លើក​​​មុនៗ​​​នោះ​​​ដែរ​​​​​​។

កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ អាជ្ញាធរ​​​ក្រុង​​​ភ្នំពេញ​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​បាន​​​ច្រាន​​​ចោល​​​​​​សំណើ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​សុំ​​​ហែ​​​ក្បួន​​​​​​កាលពី​​​ម្សិលមិញ​​​​​​។

លោក​​​ស្រី មូរ សុខហួរ​​​ ប្រធាន​​​កិច្ច​​​ការ​​​សាធារណៈ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​បាន​​​ដើរ​​​ក្បួន​​​​​នៅ​​​ចន្លោះ​​​​​​ពី​​​​​​នគរបាល​​​ចរាចរ​​ និង​​​​​​មេដឹក​​​នាំ​​គណបក្ស​​​​​​មួយ​​​ក្រុម​​​តូច​​​ រួម​​​ទាំង​​​លោក​​​ សម រង្ស៊ី និង​​​លោក​​​​​​ កឹម សុខា ដែរ​​​នោះ​​​បាន​​​មាន​​​ប្រសាសន៍ថា ការ​​​ងារ​​​ផ្សេង​​​ៗ​​​​​​បាន​​​ដំណើរ​​​ការ​​​​​​រលូន​​​ ដោយ​​​សារ​​​មាន​​​កិច្ច​​​សហការ​​​ជិត​​​ស្និទ្ធជា​​មួយ​​​​អាជ្ញាធរ​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​​​​ដឹងថា យើង​​​នឹង​​​ជួប​​​ជុំ​​​គ្នា​​​ ដូច្នេះ​​​ខ្ញុំ​​​សូម​​​អរគុណ​​​នគរ​​​បាល​​​ចរាចរ​​​ចំពោះ​​​​​​ការ​​​រៀប​​​ចំ​​​​​​​​​​​​ដើម្បី​​ឲ្យ​​​ការ​​​​​​ហែ​​​ក្បួន​​​នេះដំណើ​​​រ​​​ការ​​​​​​ល្អ​​​ដោយ​​​គ្មាន​​​ការ​​​​​​កកស្ទះ​​​ចរាចរណ៍​​​”។ លោក​​​ស្រី​​​បាន​​​​​​ប្រាប់​​​ថា លោក​​​ ហូ រ វ៉ាន់​  តំណាងរាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​​​​​​​​​​ជាតិ​​​បាន​​​ប្រាប់​​​អាជ្ញាធរ​​​អំពី​​​ផ្លូវ​​​​​​ហែ​​​ក្បួន​​​ជា​​​មុន​​​។

ការ​​​​​​ជួប​​​ជុំ​​​គ្នា​​​កាល​​​ពី​​​ម្សិលមិញ​​​នេះ​​​បាន​​​ចាប់​​​ផ្ដើម​​​នៅ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​នៅ​​​ពេល​​​ព្រឹក​​​​​​ ដោយ​​​អ្នក​​​តវ៉ា​​​​​មាន​​​ការ​​​​​​ស្រងាក​​​​​​ចិត្ត​​​ចំពោះ​​​ព័ត៌មាន​​​ដែល​​​​​​លោក​​​ ហូរ វ៉ាន់ បាន​​​ប្រាប់​​​ពួក​​​គេ​​​ថា ទោះ​​​បី​​​ជា​​​លោក​​​​​​ សម រង្ស៊ី និង​​​លោក​​​ កឹម សុខា នឹង​​​មក​​​​​​បង្ហាញ​​​ខ្លួន​​​​​​នៅ​​​លើ​​​វេទិកា​​​ក៏​​​ដោយ ​​​​​​ក៏​​​គ្មាន​​​ការ​​​ហែក្បួន​​​​​​នៅ​​​ក្នុង​​​ទីក្រុង​​​​​​ដែរ​​​។ បន្ទាប់ពីមាន​​​​​​ភ្លៀង​​​ធ្លាក់​​​​​​បន្ដិច​​​បន្តួច​​​ ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​អ្នក​​​តវ៉ា​​​មួយ​​​ចំនួន​​​រត់​​​រក​​​កន្លែង​​​ជ្រក​​​នោះ​​​ លោក​​​ សម រង្ស៊ី និង​​​លោក​​​ កឹម សុខា បាន​​​មក​​​ដល់​​​វេទិកា​​​ក្រោយ​​​ម៉ោង​​​៣​​​បន្ដិច​​​ និង​​​បាន​​​ប្រកាស​​​ថា ការ​​​ធ្វើ​​​មហា​​​បាតុ​​​កម្ម​​​ប្រឆាំង​​​នឹង​​​លទ្ធផល​​​បោះឆ្នោត​​​​​​ផ្លូវ​​​ការ​​​​​​កាលពីថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា នេះ​​​​​ ពេល​​​នេះ​​​កំពុង​​​​​​ឈាន​​​ចូល​​​ដំណាក់​​​កាល​​​ទី២​​​​​​ហើយ​​​។

លោក​​​ កឹម សុខា​​​ បាន​​​ប្រាប់​​​អ្នក​​​ចូល​​​រួម​​​ថា “គណបក្ស​​​សង្គ្រោះ​​ជាតិ​​​​​​ទាមទារ​​​ឲ្យ​​​មាន​​​ការ​​​​​​​​​បោះឆ្នោត​​​ឡើង​​​វិញ​​​ ហើយ​​​​​​ចាប់​​​ពី​​​ពេល​​​នេះ​​​​​​តទៅ​​​​​​បាតុកម្ម​​​​​​និង​​​ធ្វើ​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ ហើ​​​យ​​​បន្ត​​​​​​ធ្វើ​​​​​​ធំទៅៗ”។ លោក​​​បាន​​​បន្ថែម​​​ថា បាតុ​​កម្ម​​​នឹង​​​ឈាន​​​ទៅ​​​ដល់​​​ខេត្ត​​​ ​​​ហើយ​​​ធ្វើ​​​ដោយ​​​ឥត​​​​​​​​​ឈប់​​​រហូត​​​ដល់​​​មាន​​​​​​ការ​​​​​​បោះ​​​ឆ្នោតសារជា​​​​​​ថ្មី​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា យើង​​​នឹង​​​​​​ធ្វើ​​​យុទ្ធនាការ​​​​​​ទាមទារ​​​​​​រយៈ​​​ពេល​​​បី​​​ខែ​​​​​​ឲ្យ​​​​​​មាន​​​​​​ការ​​​បោះឆ្នោត​​​ថ្មី​​​ ហើយ​​​​​​ប្រសិន​​​បើ​​​​​​នៅ​​​តែ​​​មិន​​​មាន​​​​​​​​​ការ​​​ឆ្លើយ​​​ត​​​ប​​​ទេ​​​ យើង​នឹង​​​ធ្វើ​​​បាតុកម្ម​​​ដំណាក់​​​កាល​​​ទី​​​៣”។ ប៉ុន្តែ​​​លោក​​​មិន​​​បាន​​​ប្រាប់​​​លម្អិត​​​ថា ដំណាក់​​​កាល​​​ចុង​​​ក្រោយ​​​នឹង​​​​​​អ្វី​​​ដូចម្តេច​​​​​ទេ​​​។

លោក​​​ សម រង្ស៊ី បាន​​​ប្រកាស​​​ពី​​​ ផែន​​​ការ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​សម្រាប់​​​ការ​​​តវ៉ា​​​ឥត​​​ឈប់ឈ​​​រ​​​តាម​​​រយៈ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​ កាលពី​​​យប់​​​ថ្ងៃ​​​សុក្រ​​​។ លោក​​​ សម រង្ស៊ី​​​ ​​​បាន​​​អំពាវនាវ​​​​​​ជា​​​ថ្មី​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារនៅ​​​សៀមរាប​​​​​​ ឲ្យ​​​លោក​​​ ហ៊ុន​​​ សែន​​​​​​​​​​​​យក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ថៃ​លោក​​​ស្រី​​ យីង ឡាក់​​​ ស៊ីណាវ៉ាត្រា​​​ ធ្វើ​​​ជា​​​គំរូ ដែល​​​នៅ​​​ពេល​​​ថ្មី​​ៗ​​​នេះ​​​​​​បាន​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ថ្មី​​​ពេ​​​ល​​​មាន​​​មហា​​​បាតុកម្ម​​​។

លោ​​​ក​​​​​​ សម រង្ស៊ី ដែល​​​បាន​​​រងកា​​​ររិះគន់​​​បន្ទាប់ពី​​​​​​​​​លោ​​​បាន​​​ហៅ​លោក ​​​ ហ៊ុន​​ សែន​​​​​​​​​ ថា​ “កុំឲ្យ​​​អន់​​​ជាង​​​ស្ត្រី​​​​​”​នោះឲ្យ ​​​​​​មាន​​​ការ​​​ប្រុង​​​ប្រយ័ត្នក្នុង​​​ការ​​​ប្រើ​​ពាក្យ​​​សម្ដី​​​កាលពី​​​ម្សិល​​​មិញ​​​។ មុន​​​ពេល​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ចូលរួម​​​​​​ភ្ញាក់​​​ផ្អើល​​​ ដោយ​​​ការ​​​សួរ​​​ពួក​​​គេ​​​ថា តើ​​​​​​ពួក​​​គេ​​​ចង់​​​ហែ​​​ក្បួន​​​ឬ​​​អត់​​​នោះ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​​​​ថា “កុំ​​​ចាញ់​​​ស្ត្រី​​​ [​នាយក​​​រដ្ឋ​​មន្ត្រី​​​ យីង ឡាក់​​​] ដែល​​​ជា​​​គំរូ​​​ល្អ​​​គួរ​​​ឲ្យ​​​គោរព​​​”។ “យើង​​​នឹង​​​ដើរ​​​​​​ស្រែក​​​គ្រប់​​​ផ្លូវ​​​ថា “ហ៊ុន​​​ សែន​​​ ​​​ចុះ​​​ចេញ​​​​ទៅ!​​”។

​​​បន្ទាប់ ពី​​​ការ​​​ហែក្បួន​​​​​​នេះ​​​លោក​​​ កឹម សុខា​​​ និង​​​លោក​​​ សម រង្ស៊ី​​​ បាន​​​បញ្ជាក់​​​ឡើង​​​វិញ​​​ប្រាប់អ្នក​​​គាំទ្រ​​​នៅ​​​ទីលាន​​​ប្រជាធិប​​​តេយ្យ​​​ថា ថ្នាក់​​​ដឹកនាំ​​​គណបក្ស​​​នឹង​​​មិន​​​ធ្វើ​​​ការ​​​ជាមួយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ទេ​​​ ហើយ​​​​​​នឹង​​​​​​ទទួល​​​យក​​តែ​​​ការ​​​បោះឆ្នោត​​​ថ្មីៗ​​​​​​ប៉ុណ្ណោះ​​​។

លោក​​​ កឹម​​​ សុខា បាន​​​មាន​​​ប្រសាសន៍​​​មុន​​​ពេល​​​ហុច​​​ក្បាល​​​មីក្រូ​​ឲ្យ​​​លោក​​​ សម រង្ស៊ី បញ្ចប់​​​ថា “ប្រសិន​​​បើ​​​យើង​​​ទៅ​​​ចរចា​​​ជាមួយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ហាក់​​​ដូច​​​ជា​​​យើង​​​សម្លាប់​​​ជាតិ​​​យើង​អ៊ីចឹង​​​​​។ លោក​​​ សម រង្ស៊ី បាន​​​សួរ​​​អ្នក​​​គាំត្រ​​​​​​ថា “តើ​​​បងប្អូន​​​អស់​​​កម្លាំង​​​ទេ​​​?”។

អ្នក​​​គាំទ្រ​​​​​​បាន​​​ស្រែក​​​ឆ្លើយ​​​តប​​​វិញ​​​ថា “អត់​​​ទេ​​​”។ លោក​​​បាន​​មាន​​​ប្រសាសន៍​​​ថា “ដូច្នេះ​​​​​​​​​យើង​​​នឹង​​​ជួប​​​ជុំ​​​គ្នា​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ បន្ទាប់​​​​​​ពី​​​បង​​​ប្អូន​​​ចេញ​​​ពី​​​ធ្វើ​​​ការ​​​ និង​​​បន្ទាប់​​​ពី​​​បងប្អូន​​​ចេញ​​​ពី​​​រៀន​​​។ យើង​​​នឹង​​​ជួប​​​គ្នា​​​នៅ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​​​​នៅ​​​ម៉ោង​​​៤​​​ល្ងាច​​​”៕ គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស