29.3 C
Phnom Penh

កម្មករ​ជា​ច្រើន​នាក់​ដួល​សន្លប់​នៅ​រោង​ចក្រ​កាត់​ដេរ​មួយ​ក្នុង​ខេត្ត​កណ្តាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​យោងតាម​តំណាង​រោងចក្រ​បាន​ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​កាត់​ដេរ​ជាង​៦០​នាក់​បាន​ដួល​សន្លប់​នៅ​រោងចក្រ​កាត់​ដេរ​ Sun Best ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាលពី​ព្រឹកម្សិលមិញ​។

លោក​ស្រី ង៉ែត សុភ័ក្ត្រ តំណាង​រោងចក្រ​បាន​មាន​ប្រសាសន៍​ថា លោកស្រី​ជឿ​ថា កម្មការិនី​៦៦​នាក់​​ បាន​ដួល​សន្លប់​ដោយការ​ភិត​ភ័យ​បន្ទាប់ពី​ការ​ទុស្សេ​ខ្សែភ្លើង​ពីរ​ដង​ បណ្តាលក​ឲ្យ​បែក​ផ្កាភ្លើង​នៅ​រោងចក្រ​នេះ​នាព្រឹក​នោះ។

​លោកស្រី​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ទុស្សេ​ខ្សែភ្លើង​ម្ដង​ទៀត​ កម្មការិនី​ម្នាក់​បាន​រត់​ចេញ​ ហើយ​បាន​ដួ​ល​សន្លប់​ដោយ​សារ​នាង​ភិត​ភ័យ​ពី​ការ​ទុស្សេ​ខ្សែ​ភ្លើង​នោះ ហើយ​កម្ម​ការិនី​ផ្សេង​ទៀត​ដែល​មក​​ចោម​រោម​មើល​នាង​ក៏​បាន​ដួល​សន្លប់​ផង​ដែរ ពីព្រោះ​ពួកគេ​បាន​ឃើញ​​ម្នាក់​ដួល​សន្លប់”។

លោក​ស្រី សុភ័ក្ត្រ ​បាន​មាន​ប្រសាសន៍​ថា ​កម្មការិនី​ទាំង៦៦​នាក់​ ត្រូវ​បាន​ដឹកទៅ​​ព្យាបាល​នៅ​មណ្ឌល​សុខ​ភាព​ស្រុក​ និង​គ្លីនិក​ឯកជន​ ហើយ​បាន​ធូរស្រាល​វិញ​ហើយ​។ លោកស្រី​បាន​បន្ថែម​ថា ជាង​ភ្លើង​ពីរ​នាក់​​ដែល​បាន​​ធ្វើ​ការ​ខាង​​ប្រព័ន្ធ​ភ្លើង​នៅ​រោងចក្រ​នេះ​បាន​រងរបួស​ស្រាល​​​ដោយ​សារ​ការ​បែក​ផ្កា​ភ្លើង​នោះដែរ។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បាន​មាន​ប្រសា​សន៍​កាលពី​ម្សិលមិញ​ថា មាន​កម្មករ​ដួល​សន្លប់​ចំនួន​១.៨០៦នាក់ ​នៅ​រោងចក្រ​ចំនួន​៣៤​ក្នុង​ឆ្នាំ​២០១៤ គឺ​ខ្ពស់ជាង​​​ឆ្នាំ​មុន​ ដែល​មានកម្មករ​ដួល​សន្លប់​ចំនួន​៨២៣​នាក់។

អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ភាគច្រើន​នៃ​ឧបទ្ទវហេតុ​ទាំង​នេះ គឺ​ដោយ​សារ​​តែ​អារម្មណ៍​ភិតភ័យ ដែល​អាច​ទៅ​ជា​ធ្ងន់ធ្ងរ​ដោយ​សារ​លក្ខ​ខណ្ឌ​ការ​ងារ​មិន​ល្អ និង​​កង្វះអាហា​រូបត្ថម្ភ​ផង​ដែរ៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស