29 C
Phnom Penh

លោកស្រី សេង ធារី ​ពុះពារ​​​ជ្រោម​​​​​​​ជ្រែង​​​​​​​​ឲ្យ​មាន​ការ​ប្រើ​​​ប្រាស់​សញ្ញា​​​​ក្បៀស​​​​​ក្នុង​​​​ការ​​​​​​​​​សរសេរ​​​ភាសា​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រសិន​បើ​លោកស្រី សេង ធារី ទទួល​បាន​ការ​អនុញ្ញាត ក្បួន​​​សរសេរ​ភាសា​ខ្មែរ ​​ដែល​​​​​មាន​​អាយុ​កាល​រាប់​​​​រយ​ឆ្នាំ​មក​ហើយ​ នឹង​ត្រូវ​កែប្រែ​ទាំង​ស្រុង​ ដោយ​​​​​​ការ​​​​​​ដក​​​ឃ្លា​​​​​​នឹង​​​​​​​​​​​​ត្រូវ​​​ណែនាំ​​​​​​ឲ្យ​​​​​​ប្រើ​​​​​​​​​នៅ​​​​​​ចន្លោះ​​​​​​ពាក្យ​​​ ហើយ​​​​​កណ្ដក​សញ្ញា​ ឬ​សញ្ញា​ក្បៀស (,) របស់​បស្ចិម​ប្រទេស​​​​​​​​​​​​​​​ប្រើ​​​​​​​​​​​​ដើម្បី​ឲ្យ​កាន់​តែ​​​​​ងាយ​ស្រួល​យល់​។

លោក​​​ស្រីគឺ​​​ជា​ជន​ភៀស​ខ្លួន​ម្នាក់​ដែល​បាន​​រត់​គេច​ពី​សង្គ្រាម​ស៊ីវិល​​ទៅ​​​កាន់​​​​សហ​រដ្ឋ​​​អាមេរិក​​តាំង​ពី​ក្មេង​​នៅ​ឆ្នាំ​១៩៧៩ និង​​​​​​​​​​​​​​​​បាន​​​វិល​ត្រឡប់​មក​វិញ​​​​​​​នៅ​​​ឆ្នាំ​​១៩៩៥ ​​​​​​ហើយ​​​​​​​​​​​​​​​​​​ចាប់​តាំង​ពី​ពេល​នោះ​មក លោក​​​ស្រី​បាន​ក្លាយ​​​​​​​​ជា​មនុស្ស​តែ​​​ម្នាក់​គត់​ដែល​​គាំទ្រ​ជ្រោម​​​ជ្រែង​​​​​គំនិត​​សរសេរ​ភាសា​ខ្មែរ មួយ​​​បែប​​​​​​ដែល​ចាត់​ទុក​ជា​ទម្រង់​​​ទុក​ចោល​ជាយូរ​មក​ហើយ ​ដែល​​​​ជា​ញឹកញាប់​​មិន​អាច​ភ្ជាប់​ឃ្លា​ស្មុគស្មាញ​​​ឲ្យ​បាន​ច្បាស់​លាស់​។

​​​​​​គូស​​​​​​បញ្ជាក់​​​​​​​​​​​​​​ពី​​​ភាព​​​ច្បាស់​​លាស់​​​​​​​​​ក្នុង​ភាសា​អង់គ្លេស ពេល​​​​​​​​​​​​​​​ប្រើ​ប្រាស់​សញ្ញា​ក្បៀស​​​​(ដូច​ជា​​, នាង​កត់​សម្គាល់​ថា, ភាព​ខុស​គ្នា​ដ៏​សំខាន់​រវាង​ឃ្លា​ “តោះ​​ញ៉ាំ, ម៉ាក់​យាយ​” និង​ “តោះ​ញ៉ាំ​​​ម៉ាក់​យាយ”​) លោកស្រី សេង ធារី និយាយ​ថា វា​ត្រូវ​បាន​​​ប្រើ​ប្រាស់​​បន្ទាប់​ពី​លោកស្រី​ត្រឡប់មក​​​​ប្រទេស​កម្ពុជា​វិញ ភ្លេច​ភាសា​​កំណើត​របស់​ខ្លួន​មួយ​ចំនួន​ធំ។

លោកស្រី​​​បាន​លើក​ឡើង​​តាម​រយៈ​សារ​អេឡិកត្រូនិក​​​កាលពី​ម្សិលមិញ​ថា “​​​បញ្ហា​នេះ​​បាន​កើត​ឡើងចំពោះ​​​​ខ្ញុំ​ជា​ពិសេស​ពីរ​ចំណុច៖ ​​​គឺ​ការ​​​​ត្រូវ​រៀន​ភាសា​ខ្មែរ​ ឡើង​វិញ​​​​​​​ពេល​​​ពេញ​​​​​វ័យ ​​​និង​​​​​​ការ​ជម្នះ​​ពលរដ្ឋ​​ខ្មែរ ​​ដែល​​មាន​ការ​អប់រំ​​​​ខ្ពស់​ដើម្បី​បញ្ចេញ​សំឡេង​ជា​ភាសាខ្មែរ​”។

cam-photo-writingភាសា​ខ្មែរ​ ក៏​ដូច​ជា​​ពាក្យ​កម្លាយ​មកពី​ភាសា​​​ថៃ​ និង​ភាសា​​​លាវ ប្រើ​ប្រាស់​ប្រព័ន្ធ​សរសេរ​​ផ្ដើម​ដោយ​ព្យញ្ជនៈ​​ មាន​ន័យ​ថា ព្យាង្គ​នីមួយៗ​​​​​ផ្អែក​លើ​ព្យញ្ជនៈ​​​​​​​​​​​ ដោយ​​​​ស្រៈ​​ផ្សំ​បញ្ចូល​ជាមួយ​​​​​ព្យញ្ជនៈ​ដើម្បី​បង្កើត​​ពាក្យ​ ហើយ​​​ការ​​​​​​ប្រើ​​​ប្រាស់​​​​​​ការ​ដក​ឃ្លា​ ឬ​​សញ្ញា​វណ្ណយុត្តដើម្បី​​​​​​ញែក​​​ពាក្យ​​​​​ គឺ​​​​​​កម្រ​​​ណាស់។​​

សម្រាប់​​​មនុស្ស​ជាច្រើន​ វា​គ្មាន​បញ្ហា​ទេ​។ ​​ប៉ុន្តែ​លោកស្រី សេង ធារី និយាយ​ថា ចំណុច​របត់​​​​មួយ​​​​​​​​​សម្រាប់​លោកស្រី​បាន​​​​​​​​កើត​​​​​​មាន​​​​​​ឡើង​​​​នៅ​ឆ្នាំ​២០០៦ ​​​ជា​​​​​​​​​​​​​ពេល​​​ដែល​​​​លោក​ស្រី​​​ត្រូវ​បាន​តែង​​​​តាំង​ជា​ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ (CSD) ហើយ​​ “​បាន​ចាប់​ផ្ដើម​​​​​ដាក់​​​​​​បញ្ចូល​សញ្ញា​ក្បៀស​ដោយ​ប្រុង​ប្រយ័ត្ន​” ដើម្បី​ញែក​​​​​​​​​​​ឃ្លា​​​​​ក្នុង​ប្រយោគ​នៅ​ក្នុង​ការ​​​បោះ​​​​​​ពុម្ព​​​​​​ផ្សាយ​​​​​​​​​​របស់​ពួកគេ​។

លោកស្រី​​​​​​បាន​​​​​​លើក​​​​​​ឡើង​​​បន្ត​​​ថា “​បន្ទាប​់​ពី​​មិន​អាច​បក​ស្រាយ​​ពាក្យ​ចុង​​​​​​ចួន​​​​​​ ឬ​មូល​ហេតុ​​សម្រាប់​ការ​​ដក​ឃ្លា​ពាក្យ​ និង​ការ​ប្រើ​​​ប្រាស់​​​​វណ្ណយុត្តបាន ខ្ញុំ​ក៏​​​ចាប់​ផ្ដើម​ប្រើ​​​​ប្រាស់​​​អ្វី​ដែល​ខ្ញុំ​​ចេះ​ពី​​ការ​សរសេរ​ភាសា​អង់គ្លេស​ មក​សរ​សេរ​​​​ជា​ភាសាខ្មែរ​។ ខ្ញុំ​​​​អាច​​​ធ្វើ​បាន​ដោយ​គ្មាន​​បញ្ហា​ ​ប៉ុន្តែ​​​​បាន​​​​​​​តែ​ពេល​ខ្លះ​ប៉ុណ្ណោះ​។ ​ឧទាហរណ៍​ ខ្ញុំ​​បាន​ពិនិត្យ​ផ្ទៀង​ផ្ទាត់​​សំណៅ​ជា​​ភាសា​ខ្មែរ ​​​នៃ​​​​​​​​​សៀវ​​​​​​ភៅ​​​របស់​​​​​​​​​យើង​​​មាន​​​​​​​​​ចំណង​​​ជើង​​​​​​ថា ”ការ​​​​​​​​​ស្វែង​យល់​ពី​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​នៅ​កម្ពុជា” ​សញ្ញា​ក្បៀស​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​​​​សៀវភៅ​របស់​យើងមាន​តិច​តួច​ប៉ុណ្ណោះ​​​”។

​​​លោក​​​​​​ស្រី​​​​​​​​​​​​​​​​​​​​​​គូស​​​​​​បញ្ជាក់​​​​​ថា វា​ស្ដែង​ឲ្យ​ឃើញ​​​ច្បាស់​ថា ការ​​​​ប្រឹង​ប្រែង​របស់​លោកស្រី​មិន​ទទួល​បាន​ការ​គាំទ្រ​​​​​ឡើយ ​ពេល​​លោកស្រី ​ជា វណ្ណាត ​ជា​អ្នក​កាន់​តំណែង​មុន​​របស់​លោកស្រី​ ​​និង​ជា​​អ្នក​វិល​ត្រឡប់​​​​មក​ពី​សហរដ្ឋអាមេរិក​វិញ​​​ដូច​គ្នា​ “​បាន​ប្រាប់​​​បុគ្គលិក​ថា សញ្ញា​ក្បៀស​​​​​​នឹង​​ធ្វើ​ឲ្យ​ខ្ញុំ​បរាជ័យ​ទាំង​ស្រុង”។  ​​​ទី​​​បំផុត ​លោកស្រី​ត្រូវ​បានបណ្ដេញ​ចេញ​​ពី​ CSD យ៉ាង​ចម្រូង​ចម្រាស​​​​​​​​​ពីសំណាក់​​​​​ក្រុម​ប្រឹក្សា​ភិបាល​​ដែល​រួមមាន​លោកស្រី ជា វណ្ណាត ផង​​​ដែរ​​​នៅ​ឆ្នាំ​២០០៨។

លោក ហង់ ជួន​​ ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ​លោក​​មិន​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​​សញ្ញា​ក្បៀស​​ក្នុង​ភាសា​ខ្មែរ​ទេ ដោយ​គូស​បញ្ជាក់​ថា ​​​សម្ដេច​ព្រះសង្ឃរាជ​ ជួន ណាត ដែល​មាន​ព្រះកិត្តិនាម​​​ល្បី​ល្បាញ​ចំពោះ​ការ​​ចងក្រង​វចនា​នុក្រម​ភាសា​ខ្មែរ​ ដ៏​​​គួរ​ឲ្យ​គោរព​ស្ញប់​ស្ញែង​នៅ​ឆ្នាំ​១៩៣៨ ក៏​​​បាន​ប្រើ​ប្រាស់​សញ្ញា​​ក្បៀសដែរ​​​​ដើម្បី​បង្ហាញ​ពី​គំនិត​។

លោក​​​បាន​​​​​​​​​​​​​​​បន្ត​​​ទៀត​ថា “​ខ្ញុំ​គិត​ថា នេះ​មិន​មែន​ជា​គំនិត​ថ្មី​ទេ បើ​យើង​ក្រឡេក​មើល​ទៅ​​​​សម្ដេច​ ជួន ណាត ព្រះអង្គ​​​​​បាន​​​​​​ប្រើ​ប្រាស់​សញ្ញា​ក្បៀស​​​ ហើយ​​ជិត​​មួយ​ទសវត្សរ៍​មក​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​​ក៏​​​​បាន​​​ប្រើ​ប្រាស់​សញ្ញា​ក្បៀស​ដែរដើម្បី​​​​បង្ហាញ​​​ពី​​​គំនិត​របស់​ខ្លួន​​ឲ្យ​កាន់​តែ​ច្បាស់​។ វា​​​ប្រើ​​​​សម្រាប់​​ញែក​ឃ្លា។ វា​មាន​ភាព​ស្រដៀង​គ្នា​តិច​តួច​ទៅ​នឹង​ភាសា​អង់គ្លេស​ ប៉ុន្តែ​សម្ដេច​ ជួន ណាត ​​ទទួល​បាន​ការ​អប់រំ​ផ្នែក​ភាសា​បារាំង​។ ​​​ជា​​​​​​​​​​​​​​​ទូទៅ​​​ ​​​ក្នុង​​​ភាសា​​​បារាំង ​​​គេ​​​មិន​​ប្រើ​ទេ ប៉ុន្តែ​ប្រសិន​បើ​ចាំបាច់​ យើង​អាច​ប្រើសញ្ញា​ក្បៀស​បាន”។

ទោះ​​​ជា​​​​​​​​​យ៉ាង​​​ណា លោក​​​​​​​តក់​​​​​​សម្គាល់​​​​ថា លោក​​​យល់​​​ថាសញ្ញា​ក្បៀស​​​​​​​​​​​គ្មាន​​​​​​​​​ភាព​​​ចាំ​​​បាច់​សម្រាប់​ឃ្លា​ស្មុគ​ស្មាញ​​ឡើយ ដោយ​​លើក​ឡើង​​​​​​ជា​ទឡ្ហីករណ៍​ថា អ្នក​និពន្ធ​ឆ្លាត​វ័យ​ដែល​ប្រើ​លំដាប់​ពាក្យ​​ អាច​ភ្ជាប់​ឃ្លា​បាន​យ៉ាង​ច្បាស់​។

រដ្ឋមន្ត្រី​​ក្រសួង​អប់រំ​រូប​នេះ​បាន​​លើក​ឡើង​​​​​​​​​​​​​​បន្ថែម​​​​​​ទៀត​​​​ថា “ខ្ញុំ​អាន​​​សៀវភៅជា​ភាសា​ខ្មែរ ​​​ហើយ​ខ្ញុំ​គិត​ថាវា​មិន​មែន​ជា​បញ្ហា​ទេ​។ បញ្ហា​នៅ​ត្រង់​សិក្សា​ភាសា​ និង​​បញ្ចេញ​ឲ្យ​បាន​ច្បាស់​​​​​លាស់​។ សម្រាប់​ប្រធាន​បទ​បច្ចេក​ទេស ​​ជា​ញឹក​ញាប់​​​​គេ​ប្រើ​សញ្ញា​ក្បៀស​នៅ​ក្នុង​អត្ថ​បទ​​​​ដែល​បក​ប្រែ​ពី​ភាសា​​អង់គ្លេស​ ហើយ​​ជាញឹក​​ញាប់​​​​​​​​ខ្ញុំ​​​មើល​​​​​​​មិន​យល់​”។​​​

លោក​​​ស្រី សេង ធារី  បាន​​​មាន​​​ប្រសា​សន៍​​​​បន្ត​​​ថា “ប្រសិន​​​បើ​​​អ្នក​​​កំពុង​​​សរសេរ​​​អំពី​​​ប្រធាន​​​​​​​​​​​បទ​​​បច្ចេកទេស​​​ អ្នក​​​ចាំ​​​បាច់​​​ត្រូវ​​​ការ​​​អ្នក​​​ជំនាញ​​​​​​​ព្រោះ​​​ពួក​​​គេ​​​អាច​​​សរសេរ​​​ភាសា​​​ខ្មែរ​​​បាន​​​ច្បាស់​​​​​លាស់​​​។ វា​​​មិន​​​មែន​​​ពាក់​​​ព័ន្ធ​​​រឿង​​​សញ្ញា​​​ក្បៀស​​​​​​​​​​ទេ វា​​​ពាក់​​​ព័ន្ធ​​​ការ​​​សរសេរ​​​ច្បាស់​​​លាស់​​​”។

លោក​​​ស្រី​​​ខ្លួន​​​ឯង​​​​​​ផ្ទាល់​​​ចង់​​​គូស​​​បញ្ជាក់​​​ថា ​​សម្តេច​​​សង្ឃ​​​ ជួន ណាត ប្រើ​​​ប្រាស់​​​សញ្ញា​​​ក្បៀស​​​​​​​​​​នៅ​​​ក្នុង​​​វចនានុក្រម​​​របស់​​​ព្រះ​អង្គ​ ដោយ​​​ចាត់​​​ទុក​​​វា​​​ថា ជា​​​ “រដ្ឋប្រហារ” ប្រឆាំង​​​អ្នក​​​រិះ​​​គន់​​​លោក​​​ស្រី​​​ ពេល​​​លោក​​​ស្រី​​​បង្ហោះ​​​​​​បុព្វ​កថា​​​​​​​​​​មាន​៧​​​ទំព័រ​​​ដែល​បញ្ជាក់​​​បង្ហាញ​​​ពី​​​សញ្ញា​​​ក្បៀស​​​​​​​​របស់​​​សម្តេច​​​សង្ឃ​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ ​​​​​​។

ប៉ុន្តែ ការ​​​ឈ្លោះ​​​ប្រកែក​​​គ្នា​​​ប្រឆាំង​​​ភាព​​​ចាំ​​​បាច់​​​នៃ​​​ការ​​​ប្រើ​​​ប្រាស់​​​សញ្ញា​​​ក្បៀស​​​ក្នុង​​​ភាសា​​​ខ្មែរ​​​ក៏​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​​លោក​ អាង ជូលៀន សាស្ត្រាចារ្យ​នរ​វិទ្យា​​នៅ​សាកល​វិទ្យា​​​​​ល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​​​ ដែល​​​និយាយ​​​ថា ​លោក​​​មិន​​​យល់​​​ស្រប​​នឹង​ភាព​​​លំបាក​​​របស់​​​លោក​​​ស្រី សេង ធារី នៅ​​​ក្នុង​​​ការ​​​សរសេរ​ឃ្លា​​ស្មុគ​ស្មាញ​ផងដែរ​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​​​​សរសេរ​​​ជា​​​​​ភាសា​​​ខ្មែ​​​មិន​​​ដែល​​​ជួប​​​ប្រទះ​​​បញ្ហា​​​នេះ​​​ទេ​​​។​វា​​​​អាស្រ័យ​​​លើ​​​​​​វិធី​​​ដែល​​​អ្នក​​ប្រើ​ដើម្បី​បង្ហាញ​​ពី​គំនិត​របស់​​​ខ្លួន​​​។  ​​​ប្រសិន​​​បើ​​​អ្នក​​​ព្យា​យាម​​​បក​​​ប្រែ​​​ត្រង់​​​ៗ​​​ពេក​​​នោះ​​​​​​ នោះ​គឺជា​​​បញ្ហា​​​ ​​ប៉ុន្តែ​ភាសា​​​នីមួយ​​​ៗ​​​សុទ្ធតែ​មាន​​​វិធី​​​ផ្ទាល់​​​ខ្លួន​​​ដើម្បី​​​​រៀប​​​រាប់​​​ពី​​​វត្ថុ​​​និង​បញ្ហា​ផ្សេង​ៗ​”​​​។

លោក​​​បាន​​​បន្ថែម​​​ថា “ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​​​​វា​​​មាន​​​ការ​​​លំបាក​​​សម្រាប់​​​ខ្ញុំ​​​ ព្រោះ​​​យើង​​​មិន​​​មែន​​​កំពុង​និយាយជា​​​​ភាសា​​​ខ្មែរ​​​ទេ​​​ គឺ​​​និយាយ​​ជា​​​​ភាសា​​​អង់គ្លេស​​​។​ អ្នក​​​ត្រូវ​​​តែ​​​មាន​​​ភាសា​​​ដ៏​​​​​​ច្បាស់​​​លាស់​​​ ហើយ​​​​​​ត្រូវ​​​តែ​​​ស្ទាត់​​​ជំនាញ​​​នៅ​​​ក្នុង​​​ការ​រក​​​វិធី​​​សំដែង​​​ចេញ​​​នូវ​​​ការ​​​យល់​​ឃើញ​​​ណា​​​មួយ​​​”​។

លោក​​​​​​បន្ថែម​​​ទៀត​​​ថា “បើ​​​អ្នក​​​​​​ព្យា​យាម​​​​​​បក​​​​​ប្រែ​​​ដោយមិនយល់អី​នោះ​​​​​​ វា​​​មិន​ល្អទេ​​​​ ព្រោះ​​​​​​ភាសា​​​ខ្មែរ​​​ ​​​ខុស​​​ពី​​​ភាសា​​​អង់គ្លេស​​​”។

លោក វង្ស ម៉េង អនុប្រធាន​​​វិទ្យាស្ថាន​​​ភាសា​​​ជាតិ​​​​​​នៅ​​​រាជ​​​បណ្ឌិត្យ​​​​​​សភា​​​កម្ពុជា​​​​​​ដែល​​​ជា​​​អ្នក​​​ចេញ​​​ច្បាប់​​​នៃ​​​ការ​​​ប្រើ​​​ប្រាស់​​​ភាសា​​​ខ្មែរ​​​​​ឲ្យត្រូវតាម​ក្បួនខ្នាត​នោះ​​បាន​​​និយាយ​​​ថា មិន​​​មែន​​​គេ​​​មិន​​​គិត​​​ដល់​​​ការ​​​បញ្ចូល​សញ្ញា​​​ក្បៀស​​​ចូលទៅ​​​​​ក្នុង​​​ភាសា​​​ខ្មែរ​​​នោះ​​​ទេ​​​ ប៉ុន្តែ​

ថា ​​វា​​​មិន​​​ចាំបាច់​​​​។

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា ”នា​​​​ពេល​​​កន្លង​​​​​​​​​មក​​​យើង​​​ធ្លាប់​​​ប្រើ​​​សញ្ញា​​​ក្បៀស​​​ ជា​​​ពិសេស​​​នៅ​​​ក្នុ​​​ងអត្ថបទ​​​ចាស់​​​ៗ​​​ នៅ​​​ក្នុង​​​វចនា​នុក្រម ​និង​​​​​​​​​​​​​សៀវ​​​ភៅ​​​ច្បាប់​​​ដែល​​​បក​​​ប្រែ​​​ពី​​​ភា​​​សា​​​បារាំង។ ​​​ប៉ុន្តែ​​​នៅ​​​ក្នុង​​​សម័យ​​​ទំនើប​​​នា​​​ពេល​​​បច្ចុប្បន្ន​​​ គេ​​​កម្រ​​​​​​ប្រើ​​​ សញ្ញា​​​ក្បៀស​​​ណាស់ គេ​​​ប្រើ​​​ដក​​​ឃ្លា​​​ជំនួស​​​វិញ”។

ប៉ុន្តែ លោក​​​ទទួល​​​ស្គាល់​​​ថា ការ​​​ប្រើ​​​ប្រាស់​​​​​ការ​​​​​​​​​ដក​​​ឃ្លា​​​បែប​​​នេះ​​​ ដើម្បី​​​ជំនួស​​​ឲ្យ​​​សញ្ញា​​​ក្បៀស​​​​​​​​គឺ​​​ស្រេច​​​តែ​​​អ្នក​​​​​សរសេរ​​​នីមួយ​​​ៗប៉ុណ្ណោះ​​​​​​ ​​​ខណៈ​​​​​​​​​វិទ្យា​​​ស្ថាន​​​របស់​​​លោក​​​​​​នៅ​​​មិន​​​ទាន់​​​ចេញ​ក្បួន​ច្បាប់​ ​​​​​​ថា​​​តើ​​​ពេល​​​ណា​​​ដែល​​​ការ​​​ដក​​​ឃ្លា គួរ​​​តែ​​​បញ្ចូល​​​ក្នុង​​​ភាសា​​​ខ្មែរ​​​នោះ។

លោក​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា ​”ជា​​​ទូទៅ​​​យើង​​​ប្រើ​​​ប្រាស់​​​ការ​​​ដក​​​ឃ្លា ​ពេល​​​​​​​​​​​យើង​​​ប្រើ​​​ប្រាស់​​​ក្រុម​​​ពាក្យ​​​ ឬ​​​ឃ្លា​​​មួយ​ ឬ​​​ចន្លោះ​​​​​​ប្រយោ​​​​គ​​​​​​​​មួយ​​​និង​ប្រយោគ​​​មួយ​​​ទៀត​​​។ ​ឥឡូវ​​​​​​​នេះ​​​មាន​​​សាស្ត្រាចារ្យ​​​ពីរ​​​រូប​​​កំពុង​​​សិក្សា​​​ស្រាវ​ជ្រាវ​​​ថា តើ​ត្រូវ​​​ប្រើ​​​ប្រាស់​​​ការ​​​ដក​​​ឃ្លា​​​យ៉ាង​​​ដូច​​​ម្តេច​​​។ នេះ​​​នៅ​​​តែ​​​ជា​​​ប្រធាន​​​បទ​​​ដែល​​​យើង​​​ត្រូវ​​​តែ​​​ពិភាក្សា​​​។ យើង​​​នៅ​​​មិន​​​ទាន់​ដាក់​​​វា​​​ចូល​ជា​ក្បួនខ្នាត​នៅឡើយ​ទេ​​​​”។

លោក​​​បាន​​​បន្ត​​​ថា ”ការ​​​ប្រើ​​​ប្រាស់​​​សញ្ញា​​​ក្បៀស​​​អាច​​​ទៅ​​​រួច​​​ ប៉ុន្តែ វាប្រហែល​​​ជា​​​រឿង​​​​​​ស្មុគស្មាញ​​​សម្រាប់​​​អ្នក​​​ជំនាន់​​​ក្រោយ​​​”។

ប៉ុន្តែ សម្រាប់​​​លោក​​​ស្រី សេង ធារី​​​ ប្រព័ន្ធ​​​​​បែប​​​នេះ​​​ ដែល​​​ប្រើ​​​ប្រាស់​​​​​​​​​ការ​​​ដក​​​ឃ្លា​​​ដើម្បី​​​ជំនួស​​​សញ្ញា​​​ក្បៀស​​​ម្តង​​​ម្កាល​​​ ជួន​​​កាល​​​គ្រាន់​​​តែ​​​ដើម្បី​​​ផ្តាច់​​​ប្រយោគ​​​ពី​​​ល្បះ​​​ ហើយ​​​ជួន​​​កាល​​​​​ដើម្បី​​​ដក​​​ឃ្លា​​​ឈ្មោះ​​​នោះ​​​ មិន​​​អាច​​​ជំនួស​​​ឲ្យ​​​សញ្ញា​​​ក្បៀស​​​បាន​​​ទេ​​​។

នៅ​​​ក្នុង​​​សារ​​​ដែល​​​បង្ហោះ​​​​កាល​​​ពី​​​ខែ​​​មុន​​​លោកស្រី​​​បាន​​​បញ្ជាក់​​​ថា សេរីភាព​​​នៃ​​​ការ​​​ប្រើ​​​ប្រាស់​​​ការ​​​ដក​​​ឃ្លា​​​សម្រាប់​​​ការ​​​បញ្ជាក់​​​ជា​​​រឿយៗ​​​​​​តែង​​​តែ​​​មិន​​​ត្រូវ​​​បាន​​​​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​នោះ​​​ទេ ក្នុងនោះ​កាសែត​​​​កោះ​​​សន្តិភាព​​​​​​​មិន​​​ដែល​​​ដក​​​ឃ្លា​​​ទេ​​​នៅ​​​ក្នុង​​​ចំណង​​​ជើង​​​អត្ថបទ​​​របស់​​​ខ្លួន​​​ ដោយ​​​សំដៅ​​​ដល់​​​ “លោក​​​ ស្រី ចំរើន” ជា​​​បុរស​​​ម្នាក់​​​ដែល​​​ដឹក​​​នាំ​​​យុទ្ធនាការ​​​ប្រឆាំង​​​លោក​​​កឹម សុខា​​​ ប្រធានគណបក្ស​​​ប្រឆាំង​​​។

លោក​​​ស្រី​​​បាន​​​និយាយ​បែបកំប្លែង​ទាំង​ខ្លួន​​​មិនសប្បាយចិត្ត​ថា “លោក” ដែល​មានន័យថា “Mr.​​​” ជា​​​ភាសា​​​ខ្មែរ និង “ស្រី” ពាក្យ​​​ទាំង​​​ពីរ​​​មាន​​​​​​ន័យ​​​ថា “ស្ត្រី” ហើយ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ឈ្មោះ​​​សកម្ម​​​ជន​​​រូបនេះ​​​ ជា​ចំណង​​​ជើង​​​ដែល​អាច​​​បក​​​ស្រាយ​​​បាន​ថា ជា​​​​​​ “លោក ស្រី ចំរើន” ​ឬជា​​​ ​”លោកស្រី ចំរើន” ។

លោក​​​ស្រី​​​បាន​​​លើកឡើង​កាល​​​ពី​​​ម្សិល​មិញ​​​​ថា “ខ្ញុំ​​​គិត​​​ថា បញ្ហា​​​នេះ​​​កើត​​​មាន​​​នៅ​​​ក​​​្នុង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ខ្មែរ​​​ទាំង​​​អស់​​​ ទាំង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ល្បី​​​ និង​​​មិន​​​ល្បី​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​ថា “ខ្ញុំ​​​មាន​ជំនឿយ៉ាងមុតមាំ​​​​​ថា  វិធីប្រើ​វណ្ណយុត្ត​ (​​​ដែល​​​អនុញ្ញាត​ឲ្យមានការ​​​​ដក​​​ឃ្លា​​​ពាក្យ​ជា​​​ស្វ័យ​ប្រវត្តិ​​​) ​​​គឺពិត​ជា​​​គន្លឹះ​​​ដ៏​​​សំខាន់​​​សម្រាប់​​​ការ​​​អភិវឌ្ឍ”៕​ សុខុម​ និង​ ស៊ុយឈាង​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស