34 C
Phnom Penh

នគរបាល​ចាប់​ខ្លួន​ក្រុម​ជួញ​ដូរ​មនុស្ស​នៅ​បារ​មួយ​កណ្តាល​​រាជធានី​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​ជាតិ​​​បង់ក្លាដែស​​​​​​៩​​​នាក់​​​អំឡុង​​​ការ​​​ឆ្មក់​​​ចូល​​​បារ​​​មួយ​​​កណ្តាល​​​រាជ​​​ធានីភ្នំពេញ​​​​​ដោយ​​​សង្ស័យ​​​ ថា​​​ មាន​​​​​ក្រុម​​​ជួញ​​​ដូរ​​​មនុស្ស​​​រួម​​​មាន​​​មេ​​​ខ្លោង​​​​​​ម្នាក់ក្នុង​ចំណោម​មេខ្លោង​ជាច្រើន​ និង​​​ជន​​​រង​​​គ្រោះ​​​ផង​​​ដែរ​​​។

ជន​​​ជាតិ​​​បាគីស្ថាន​​​២​​​នាក់​​​ ជន​​​ជាតិ​​​អីុរ៉ង​​់​​​១នាក់ និង​​​ជន​​​ជាតិ​​​ហ្វីលីពីន​​​១នាក់ ក៏​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួនផងដែរ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​ ជា​​​ផ្នែក​​​មួយ​​​នៃ​​​ប្រតិបត្តិការ​​​នេះ ខណៈ​​​ដែល​​​ពួកគេ​​​ធ្វើ​​​ដំណើរ​​​តាម​​​រថយន្ត​​​ក្រុង​​​ទៅកាន់​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ជាប់​​​ព្រំដែន​​​ថៃ ប៉ុន្តែ ក្រោយ​​​មក​​​ត្រូវ​​​បាន​​​​​​ដោះ​​​លែង​​​វិ​ញ។

លោក អ៊ុក ហៃសិលា ប្រធាន​​​ផ្នែក​​​សើុប​អង្កេត​​​នៅ​​​នាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​ក្រសួង​​​​​​មហាផ្ទៃ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា មន្ត្រី​​​របស់​​​លោក​​​បាន​​​ឆ្មក់​​​ចូល​​​បារ​​​អឺរ៉ូ (Euro Bar) ស្ថិត​​​នៅ​​​ក្នុង​​​ផ្លូវ​​​លេខ​​​៦៣​​​នៅ​​​​​​ម៉ោង​​​ប្រហែល​​​៧​​​និង​​​៣០​​​នាទីព្រឹក​​​ថ្ងៃ​​​សៅរ៍ ទី​​​ដែល​​​ពួក​​​គេ​​​បាន​​​ចាប់​​​​​​ខ្លួន​​​ម្ចាស់​​​បារ​​​ឈ្មោះ អាឡុំ​​​ ម៉ានីរុល (Alom Manirul) អាយុ​​​៣៧​​​ឆ្នាំ និង​​​បុរស​ជន​​​ជាតិ​​​បង់​​​ក្លាដែស​​​៨​​​នាក់​​​ទៀត​​​ដែលលោកអះ​អាង​ថា​ ជននេះ​បាន​ចាប់​ ជា​ចំណាប់​ខ្មាំង។លោក​​​បាន​​​ថ្លែង​​​ថា ​​​អាជ្ញាធរ​​​ទទួល​​​បាន​​​ដំណឹង​​​ពី​​​បុរស​ជន​​​ជាតិ​​​បង់ក្លាដែស​​​ម្នាក់​​​ទៀត​​​ ដែល​​​បាន​​​គេច​ខ្លួន​រួច​ពី​​​បារ​​​នេះ​​​កាល​​​ពី​​​ពីរ​​​ថ្ងៃ​​​មុន​​​។

យោង​​​តាម​​​ឧត្តម​​​សេនីយ៍​​​ទោ អ៊ុក​​​ ហៃ​​​សិលា បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​រង​​​គ្រោះ​​​ទាំងនេះ​បាន​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​​​​ថ្ងៃ​​​ទី​​​២៩​​​ខែ​​​មីនា ជាមួយ​លិខិត​​​ឆ្លង​​​ដែន​​​មាន​​​សុពល​​​ភាព​​​ និង​​​ទិដ្ឋាកា​រ​​​ទេសចរ​​​ដោយ​​​សង្ឃឹម​​​ថា នឹង​​​ទៅ​​​កាន់​​​ប្រទេស​​​ម៉ាឡេស៊ី​​​ដើម្បី​​​ស្វែង​​​រក​​​ការ​​​ងារ​​​ធ្វើ​​​។លោក​បាន​ថ្លែង​ថា ប៉ុន្តែ នៅ​​​ពេ​​​ល​​​មក​​​ដល់​​​លោក ម៉ានីរុល បាន​​​ដក​​​ហូត​​​លិខិត​​​ឆ្លង​​​ដែន​​​របស់​​​ជន​​​ទាំង​​​នេះ​​​ទុក ហើយ​​​​បាន​​​ឃុំ​​​ខ្លួន​​​ពួកគេ​​​នៅ​​​បារ​​​របស់​​​គាត់​​​ដោយ​​​សង្ឃឹម​​​ថា នឹង​​​កំហែង​​​ទារ​​​ប្រាក់​​ពី​​​ក្រុម​​​គ្រួសារ​​​របស់​​​ពួក​​​គេ​​​ជា​​​ថ្នូរ​​​នឹង​​​ការ​​​បន្ត​​​ដំណើរ​​​ទៅ​​​មុខ​​​​​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ជន​​​ជាតិ​​​បង់ក្លាដែស​​​ទាំង​​​នេះ មាន​​​អាយុ​​​ចន្លោះ​​​២៤ឆ្នាំ​​​​ដល់​​​៤២​​​ឆ្នាំ។ ពួក​​​គេ​​​បាន​​​​​​និយាយ​​​ថា ពួក​​​​​​គេ​​​បាន​​​ផ្តល់​​​ប្រាក់​​​ក្នុង​ម្នាក់​​​ៗ​​​៤.៥០០​​​ដុល្លារ​​ទៅឱ្យ​​​​មេ​​​ខ្លោងទាំងនេះ​​​​​​​ដើម្បី​​​ទៅដល់​​​ប្រទេស​​​ទី​​​៣ ​​​ប៉ុន្តែ មេខ្លោង​​​ឈ្មោះ​​​ អាឡុំ ម៉ានីរុល បាន​​​និយាយ​​​ថា គាត់​​​ទទួល​​​បាន​​​ប្រាក់​​​២.៤៧០​​​ដុល្លារ​​​ពី​​​​​​បុរស​​​ទាំង​​​៣​​​នាក់​​​នេះ​​​”។

លោក​​​បាន​​​ថ្លែង​​​ថា ជន​​​រង​​​គ្រោះ​​​ដោយ​​​​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​ទាំង​​​៩​​​នាក់ រួម​​​មាន​​​ម្នាក់​​​ដែល​​​បាន​​​រត់​​​រួច​​​ខ្លួន ហើយ​​​បាន​​​រាយការណ៍​​​ប្រាប់​​​នគរ​​​បាល​​​ នឹង​​​ត្រូវ​​​និរទេស​​​ទៅ​​​ប្រទេស​​​បង់ក្លាដែស​​​វិញ​​​ ​ដោយ ​ការ​ចំណាយ​​របស់ខ្លួន​ ហើយ​ថា​ លោក ម៉ានីរុល​ បញ្ជូន​​​ទៅ​​​​​តុលាការ​​​នៅ​​​ថ្ងៃ​​​នេះ​​​ដើម្បីប្រឈម​​​​​ការ​​​ចោទ ប្រកាន់​​​។ មេខ្លោង​​​ជាប់សង្ស័យ​ម្នាក​​​់​ ​​ទៀត​​​ដែល​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ថា​​​ឈ្មោះ ​​​មីរ៉ាស់ (Miraz)ត្រូវ​​​គេ​​​ជឿ​​​ថា បាន​​​ចាក​​​ចេញ​​​ពី​​​​​​ ប្រទេស​​​កម្ពុជា​​​ទៅ​​​ប្រទេស​​​ម៉ាឡេស៊ី ហើយ​​​។

យោង​តតាម​ឧត្តមសេនីយ៍ អ៊ុក ហៃ​​​សិលា ​​​បាន​ឱ្យ​ដឹង​ថា ស្នាក់​​​នៅ​​​បារ​​​នោះ​​​ផង​​​ដែរ​​​ គឺ​​​ប្តី​​​ប្រពន្ធ​​​ពីរ​​​នាក់​​​ និង​​​បុរស​​​ជន​​​ជាតិ​​​អីុរ៉ង់​​​ម្នាក់ និង​​​ស្ត្រី​​​ជន​​​ជាតិ​​​ហ្វីលីពីន​​​ម្នាក់​​​ដែល​​​លោក ​​​ម៉ានី​​​រុល បាន​​​ជួប​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី ហើយ​​​បាន​​​បបួល​​​មក​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​មាន​​​អាជីវកម្ម​​​នៅ​​​ទី នេះ ហើយ​​​បុរស​​​ ​​​ជន​​​ជាតិ​​​បាគី​ស្ថាន​​​ពីរ​​​នាក់​​​ដែល​​​គាត់​​​បាន​​​ជួប​​​នៅ​​​កាស៊ីណូណាហ្គា វើល​។

លោក​​​បាន​​​ថ្លែង​​​ថា អ្នក​​​​ទាំង​​​៤​​​នាក់​​​នេះ​​​បាន​​​​​ចូលមក​​​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​ស្រប​​​ច្បាប់ ​​​ហើយ​​​ត្រូវ​​​បាន​​​ដោះ លែង​​​វិញ បន្ទាប់ពី នគរ​​​បាល​​​កំណត់​​​ថា ពួកគេ​​​មិន​​​មែន​​​ជា​​​ផ្នែក​​​នៃ​​​គម្រោង​​​ជួយ​​​ដូរ​​​មនុស្ស​​​ឡើយ​​​៕សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស