27 C
Phnom Penh

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចេញ​ការ​ត​តាំង​នយោបាយ​នៅពេលប្រទេស​ជួប​វិបត្តិ​គ្រោះ​រាំងស្ងួត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​មិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​ហ៊ុន សែន បាន​​​តតាំង​​​ជាមួយ​​​គណបក្ស​​​នយោ​បាយ “ចាស់ និង​​​ថ្មី” ឲ្យ​​​បង្ហាញ​​​អំពី​​​ការ​​​ប្តេជ្ញា​​​ចិត្ត​​​​របស់​​​ខ្លួន​​​ចំពោះ​ប្រជាពល​រដ្ឋ​ជាច្រើន​គ្រួសារ​​​ដែល​ទទួលរង​ផល​ប៉ះពាល់​នៃ​គ្រោះ រាំង​​​ស្ងួត​​​​​​ដែលកំពុង​តែ​បន្ត​នេះ​។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ថ្លែង​​​នៅ​​​ពិធី​​​សម្ពោធ​​​ផ្លូវ​​​ជាតិ​​​លេខ​៥៦​​​ដែល​​​តភ្ជាប់​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ជាមួយ​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​ជាប់​គ្នា​ក្នុង​​​តំបន់​​​ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ខេត្ត​ដែល​រង​ប៉ះពាល់​​​ធ្ងន់​ធ្ងរ​បំផុត​​​ដោយ​​​គ្រោះ​​​រាំង​​​ស្ងួត​​​ច្រើន​​​ទសវត្សរ៍​​​មក​​​ហើយ​​​។

លោក ហ៊ុន សែន បាន​​​​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​ចូល​​​រួម​​​​​​​​​ថា “តាង​​​នាម​​​រដ្ឋាភិបាល​​​ ខ្ញុំ​​​សូម​​​ដាក់​​​ចេញ​​​នូវ​​​យុទ្ធនាការ​​​​​ចែក​​​ចាយ​​​ទឹក​​​​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ប្រើ​​​ប្រាស់​​​” ដោយលោក​​​​សង្កត់​​​ធ្ងន់​​​ថា បើ​​​ទោះ​​​ជា​​​គ្រោះ​​​មហន្តរាយ​​​ធម្មជាតិ​​​បន្ត​​​កើត​​​មាន​​​ក៏​​​ដោយ​​​ ក៏​​​លោក​​​មិន​​​បាន​​​ប្រកាស​​​​​អំពី​​​ស្ថាន​​​ភាព​​​គ្រាអាសន្ន​​​ដែរ​។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើ​​​ង​លម្អិត​​​​​អំពី​​​វិធី​ដែល​យុទ្ធនាការ​​​​​​ត្រូវ​ដោះ​​​ស្រាយ​​​​​កង្វះ​​​​​​​ទឹក​​​ ប៉ុន្តែ លោក​​​បាន​​​យក​​​ឱកាស​​​នោះ​​​តតាំង​​​ជាមួយ​​​គណបក្ស​​​នយោបាយ​​​ដទៃ​​​ទៀត​​​ឲ្យ​​​បង្ហាញ​​​ពី​​​ការ​​​ប្តេជ្ញា​​​ចិត្ត​របស់​​​ខ្លួន​​​ចំពោ​​​ះ​​​ប្រជា​​​ពល​​​រដ្ឋ​​​ដោយ​​​ការ​ជួយ​​​នៅ​​​ក្នុង​​​ស្ថាន​ភាពនេះ​។

លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​នឹង​​​រង់​​​​ចាំ​​​មើល​​ តើ​បក្ស​​​នយោបាយ​​​ណា​​​ខ្លះ​​​ចេញ​​​មុខ​​​ជួយ​​​ប្រជា​​​​​ជន​​​ដោះ​​​​ស្រាយ​​​ទឹក​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ ចាំ​​​មើល​​​ តើ​​​គាត់​​​ចាំ​​​មើល​​​សន្លឹក​​​ឆ្នោត​​​​​​២០១៧ ​ឬ​​​​២០១៨ ឬ​​​គាត់​​​ជួយ​​​ដោះ​​​ស្រាយ​​​ទឹក ចាំ​​​មើល​​​​អាហ្នឹង​​​ បង​​​ប្អូន​​​ប្រជា​​​ពល​​​រដ្ឋ​​​រង់​​​ចាំ​​​មើល​​​”។

លោក​​​បាន​​​បន្ត​​​ថា ”អ៊ីចឹង​​​បាន​​​សេចក្តី​​​ថា ​លោក​​​ឯង​​​ធ្វើ​​​បក្ស​​​ហ្នឹង​​​ដើម្បី​​​អី​​​? បើក​​​គ្រាន់​​​តែ​​​ជួយ​​​ដោះ​​​​​​ស្រាយ​​​ទឹក លោក​​​ឯង​​​មិន​​​​​​ធ្វើ​​​បាន​​​​​​ផង​​​ អ៊ីចឹង​​​លោក​​​ឯង​​​សន្យា​​​ទាំង​​​ប៉ុន្មាន​​​ គឺ​​​គ្រាន់​​​តែ​​​ជា​​​ការ​​​សន្យា​​​ខ្យល់​​​ទេ” ដោយ​​​គូស​បញ្ជាក់​​​​​​ថា គណបក្ស​​​កាន់​​​អំណាច​​​បាន​​​បង្ហាញ​ពី​ការ​​​ប្តេជ្ញា​​​ចិត្ត​​​របស់ខ្លួន​​​រួច​​​ហើយ​​​ចំពោ​​​ះ​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ លោក​​​ ហ៊ុន សែន បាន​​​បង្ហោះ​​​សារ​​​តាម​​​ហ្វេសប៊ុក​​​ជំរុញ​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​សន្សំសំចៃទឹក​​​ ខណៈ​​​​​​រដ្ឋាភិបាល​​​បាន​​​បញ្ជូន​​​រថយន្ត​​​​​​ដឹកទឹក​ជួួ​យ​​​អ្នក​​​ដែល​​​រង​ផល​ប៉ះ​​​ពាល់​​​បំផុត​​​។  លោក​​​បាន​​​លើកឡើង​​​កា​​​លពី​​​ម្សិល​​មិ​​​​​​ញ​​​ថា ដោយសារ​​​ភាព​​​ធ្ងន់​​​ធ្ងរ​​​នៃ​​​​វិបត្តិ​​​នេះ​​​អភិបាល​​​ខេត្ត​​​ទាំង​អស់​ត្រូវ​​​ស្ថិត​ក្នុង​​​ខេត្ត​​​របស់​​​​​ខ្លួន​​​​​​រហូត​​​ដល់​​​ចប់​​​គ្រោះ​​​រាំង​​​ស្ងួត​​​។

លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ស្នើ​​​ឲ្យ​​​ក្រសួង​​​សេដ្ឋកិច្ច​​​ និង​​​ហិរញ្ញ​​​វត្ថុ​​​ផ្តល់​​​មូល​​​និធិ​ដល់​​​គណៈកម្មាធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​គ្រោះ​​​មហន្តរាយ​​​ដើម្បី​​​ដោះ​​​ស្រាយ​​​​​​​បញ្ហា​​​​​នេះ​​​។ លោក ​ញឹម វណ្ណដា ​អនុប្រធាន​​​ទី​​​១​​​នៃ​​​​គណៈកម្មាធិការ​​​នេះ​បាន​ថ្លែង​ថា “រហូត​មក​ទល់​​ពេល​នេះ មន្ត្រី​​​របស់​​​លោក​​​បាន​​​​​ចែក​ចាយ​ទឹក​ប្រាក់អស់​​​​​​​១២៥.០០០​​​​​ដុល្លារ​ហើយ ​ហើយ​​​​​​យើង​​​កំពុង​​​រង់​​​ចាំ​​ទឹក​​​ប្រាក់​​​​​បន្ថែម​​​ទៀត។

លោក​​​ Gian Pietro Bordignon នាយក​​​ប្រចាំ​​​​ប្រទេស​​​នៃកម្ម​​​វិធី​​​ស្បៀង​​​អាហារ​​​ពិភព​​​លោក​​​​​​នៅ​​​សប្តាហ៍​​​នេះ​​​បាន​​​ចាត់​​​ទុក​​​​​​ស្ថានភាព​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ថា “មធ្យម” នៅ​​​ក្នុង​​​ខេត្ត​​​ភាគ​ខាង​​​​កើត​​​ និង​​​ភាគ​​​ខាង​​​លិច​​​ ផ្អែក​តាម​​​​ទិន្ន័យ​​​​ដែល​​​ទទួល​​​បាន​​​ថ្មី​​​ៗ​​​បំផុត​​​ពីថ្ងៃ​​​ទី​​​១៣​​​ ខែ​​​មេសា ប៉ុន្តែ ​​​លើក​​​​​​ឡើង​​​​​​ថា ខេត្ត​​​កោះ​​​កុង និង​​​ខេត្ត​​​ពោធិ៍​​​សាត់​​​ប្រឈម “ស្ថានភាព​​​​គ្រោះ​​​រាំង​​​ស្ងួត​​ខ្លាំង​បំផុត”​​​។

បើទោះ​​​ជា​​​ជួប​រលក​​​​​កម្តៅ​​​ និង​​​គ្រោះ​​​​រាំង​​​ស្ងួត​​​ក៏​​​ដោយ ក៏​​​លោក Bordignon បាន​​​បញ្ជាក់​​​ថា តម្លៃ​​​អង្ករ​​​មិន​​​បាន​​​​​​ផ្លាស់​​​ប្តូរ​​​ដែរ ហើយ​​​ថា ”ផល​​​ប៉​​​ះ​​​ពាល់​​​​​លើ​​​ផលិត​​​ផល​​​ដំណាំ​​​ទំនង​​​ជា​​​មាន​​តិច​​​តួច​​​នៅ​ពេល​​​នេះ”​​​។ លោក​​​បាន​​​ថ្លែង​​​ថា ទោះ​​​ជាយ៉ាង​​​ណា​​​ ការ​​​ព្យាករ​​​អំពី​​​រដូវ​​​វស្សា​​​​នា​​​ឆ្នាំ​​​នេះ​​​មិន​​​បាន​​​ជំរុញ​​​ទឹក​​​ចិត្ត​​​ទេ​​​។

លោក​បាន​លើក​ឡើង​នៅក្នុង​អីុម៉េលថា “ការ​​​កំណត់ពេល​ការ​ចាប់​ផ្តើម​នៃ​​​​​​រដូវ​​​វស្សា​​​ឆ្នាំក្រោយ​មិន​​​ច្បាស់​​​លាស់​​​ទេ​​​ ប៉ុន្តែ ​​​តាម​​​ទិន្ន័យ​​​​​​​​​​​​ពី​​​ក្រសួង​​​ធន​​​ធាន​​​ទឹក​​​ និង​​​ឧតុនិយម​​​ និង​ប្រព័ន្ធ​រំលឹក​ជាមុន​ប្រចាំ​តំបន់​បង្ហាញ​​​ថា ការ​​​ព្យាករ​​​​ទំនង​​​ជា​​​ទាប​​​ជាង​​​ធម្មតា​​​ពី​​​ខែ​​​ឧសភា​​​ ដល់​​​ខែ​​​សីហា៕ សារុន​ (រាយការណ៍​​​បន្ថែម​​​ដោយ Peter Ford)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស