29.3 C
Phnom Penh

មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃទាមទារឲ្យថ្នាក់ដឹកនាំរបស់គណបក្ស កែម ឡី ដែលមិនទាន់ចេញជារូបរាងនោះគោរពច្បាប់ស្តីពីគណបក្ស នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃច័ន្ទម្សិលម៉ិញបានផ្ញើលិខិតទៅលោក គុជ លី តំណាងស្ថាបនិកគណបក្ស កែម ឡី ឲ្យបំពេញលក្ខខណ្ឌនានា ដែលបានកំណត់ក្នុងបទប្បញ្ញត្តិមាត្រា១១ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

នៅក្នុងលិខិតរបស់លោក ស ខេង បញ្ជាក់ថា «ក្រសួងមហាផ្ទៃ បានទទួលរួចហើយ នូវលិខិតស្នើសុំបង្កើតគណបក្ស កែម ឡី។ ដើម្បីទទួលបានភាពត្រឹមត្រូវ និងសុពលភាព ព្រមទាំងអាចធ្វើសកម្មភាពស្របតាមច្បាប់ លុះត្រាតែក្រុមថ្នាក់ដឹកនាំនៃគណបក្សនេះ បំពេញលក្ខខណ្ឌនានា ដែលមានចែងក្នុងបទប្បញ្ញត្តិមាត្រា១១ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ»។

មាត្រា ១១ ថ្មី នៃ ច្បាប់ ស្តីពី គណបក្ស នយោបាយ បាន ចែង ថា ឈ្មោះរបស់គណបក្សនយោបាយ មិន ត្រូវ ធ្វើ ឡើង ដោយ គ្រាន់តែ កែ សម្រួល បន្តិច បន្តួច នៅលើ ឈ្មោះ គណបក្ស នយោបាយ នានា ឬ យក ឈ្មោះ រូបវ័ន្ត បុគ្គល មក ដាក់ ឡើយ ហើយគណបក្សមិនត្រូវយករូបភាព របស់ បុគ្គល មកប្រើប្រាស់ឡើយ។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក កែម រិទិ្ធសិត ប្អូនប្រុសបង្កើតរបស់លោកបណ្ឌិត កែម ឡី បានប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយដែលមានឈ្មោះថា គណបក្ស កែម ឡី ដែលជាឈ្មោះរបស់បងប្រុសរបស់លោក ដើម្បីចូលរួមការបោះឆ្នោតនីតិកាលទី៦ នៃរដ្ឋសភា នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

លោក កែម រិទ្ធិសិត អះអាងថាការបង្កើតគណបក្ស កែម ឡី គឺមានគោលបំណងយកទស្សនទានល្អៗ របស់លោកបណ្ឌិតទៅបន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងដើម្បីទប់ស្កាត់ក្រុមជ្រុលនិយមមួយចំនួនដែលតែងតែយកឈ្មោះលោកបណ្ឌិត កែម ឡី ទៅធ្វើជាឧបករណ៍កេងចំណេញនយោបាយ។

ទោះជាយ៉ាងណាក៏ដោយភរិយារបស់លោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានជំទាស់ដាច់ខាតក្នុងការយកឈ្មោះប្តីរបស់អ្នកស្រីមកបង្កើត ជាគណបក្សនយោបាយដោយមិនបានប្រាប់អ្នកស្រីសូម្បីមួយម៉ាត់នោះ។ អ្នកស្រីបញ្ជាក់ថាគ្រួសាររបស់អ្នកស្រីមិនពេញចិត្តឡើយចំពោះការធ្វើដូច្នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស