35 C
Phnom Penh

លិខិតរបស់ជនអនាមិកគំរាមសម្លាប់សកម្មជនសហគមន៍ខ្មែរមួយចំនួនក្នុងទីក្រុងវីកតូរីយ៉ានៃប្រទេសអូស្រ្តាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមេដឹកនាំសហគមន៍ខ្មែរក្នុងទីក្រុងវីកតូរីយ៉ា ប្រទេសអូស្រ្តាលីកំពុងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនក្រោយពីបានទទួលការគំរាមកំហែងរបស់ជនអនាមិកដែលមានបំណងចង់សម្លាប់គេ។

តំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរពីខាងគណបក្សពលករ លោក ហុង លីមបានផ្តល់បទសំភាសន៍ឲ្យវិទ្យុអាស៊ីសេរីកាលពីថ្ងៃច័ន្ទថា លិខិតគំរាមដែលលោកបានទទួលនោះ ត្រូវបានគេផ្ញើរមកកាន់សមាគមខ្មែរសាជីវកម្មក្នុងរដ្ឋវីកតូរីយ៉ា ដែលបានប្រើពាក្យគំរាមកំហែងយ៉ាងអាក្រក់ជាទីបំផុតដែលចង់ផ្តាច់អាយុជីវិតរបស់លោក និងលោកជាយូហនអភិបាលក្រុងស្ព្រីងវែល (Springvale) ព្រមទាំងលោក តាក់មេង ហៀងបេក្ខជនឈរឈ្មោះតំណាងរាស្រ្តប្រចាំគណបក្សពលករនិងអ្នកស្រី ប៊ូ រចនាភរិយារបស់លោកបណ្ឌិត កែម ឡីថែមទៀត។

លោកហុង លីម អះអាងថាលោកបានប្តឹងអំពីករណីគំរាមសម្លាប់នេះទៅសមត្ថកិច្ចរបស់ប្រទេសអូស្រ្តាលីរួចហើយ។

រហូតមកទល់ពេលនេះក្រុមភ្នាក់ងារខាងចារកិច្ច និងក្រុមអ្នកជំនាញខាងកោសលវិច្ច័យ កំពុងបើកការស៊ើបអង្កេតដើម្បីស្វែងរកមុខជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

លោកបញ្ជាក់ថាលោកបានទទួលលិខិតគំរាមសម្លាប់នេះមួយអាទិត្យ មុនការធ្វើបាតុកម្មបូជារូបទីងមោងរបស់លោកហ៊ុន សែន ខណៈលោកកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រា្តលី។

លោកហុង លីមប្រកាន់ជំហរថា ការគំរាមនោះមិនអាចហាមឃាត់ក្រុមរបស់លោកពីការតស៊ូទាមទារសិទ្ធិសេរីភាពប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សសំរាប់ប្រទេសកម្ពុជាបាននោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស