28 C
Phnom Penh

មេធាវីជំរុញឲ្យរបបក្រុងភ្នំពេញដោះលែងលោកកឹម សុខាតាមរយៈការដោះស្រាយផ្នែកនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកច្បាប់ជំរុញឲ្យរបបក្រុងភ្នំពេញដោះលែងលោកកឹម សុខាតាមរយៈការដោះស្រាយផ្នែកនយោបាយ ក្រុមមេធាវីរបស់លោកកឹម សុខាជំរុញឲ្យរបបលោកហ៊ុន សែនដោះស្រាយតាមផ្លូវនយោបាយជាជាងដោះស្រាយតាមផ្លូវច្បាប់ដើម្បីបើកផ្លូវឲ្យមានការដោះលែងលោកកឹម សុខាឲ្យមានសេរីភាពឡើងវិញ។

លោក ផែង ហេង ដែលជាមេធាវីរបស់លោកកឹម សុខាបានប្រាប់កាសែត The Cambodia Dailyកាលពីថ្ងៃអង្គារថា សំណុំរឿងលោកកឹម សុខា មានជាប់ពាក់ព័ន្ធនឹងករណីនយោបាយ ដូច្នេះករណីនេះត្រូវដោះស្រាយតាមផ្លូវនយោបាយ។

ប៉ុន្តែក្រុមមន្រ្តីបក្សកាន់អំណាចអះអាងថា សំណុំរឿងរបស់លោកកឹម សុខាគឺស្ថិតនៅលើអំណាចរបស់តុលាការប៉ុណ្ណោះ។

កាលពីដើមខែកញ្ញាឆ្នាំ២០១៧ លោកហ៊ុន សែនបានបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនលោកកឹម សុខាដល់ក្នុងផ្ទះទាំងកណ្ដាលអធ្រាត្រ ពីបទក្បត់ជាតិ និងបញ្ជួនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងខែត្រត្បូងឃ្មុំ។

នៅខែកញ្ញាឆ្នាំ២០១៨ សមត្ថកិច្ចបានផ្លាស់ប្ដូរទីតាំងឃុំខ្លួនលោកកឹម សុខាពីពន្ធនាគារត្រពាំងផ្លុងមកឃុំខ្លួនក្នុងផ្ទះក្នុងទីក្រុងភ្នំពេញវិញ។

ក្រុមសិទ្ធិមនុស្សអន្តរជាតិបានចាត់ទុកការឃុំឃាំង លោកកឹម សុខាថា ធ្វើឡើងក្នុងហេតុផលនយោបាយ ហើយអំពាវនាវឲ្យរបបលោកហ៊ុន សែនដោះលែងលោកកឹម សុខាឲ្យមានសេរីភាពឡើងវិញដោយគ្មានលក្ខខណ្ឌ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស