37 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​អូស្រ្តាលី​នឹង​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ថ្ងៃ​៧​មករា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហគមន៍​ខ្មែរ​ក្នុង​អូស្ត្រាលី​គ្រោង​នាំ​គ្នា​ធ្វើបាតុ​កម្ម​ប្រឆាំង​ថ្ងៃ​៧មករា​ខាង​មុខ។​ ពួក​គេ​ចាត់​ទុក​ថា​ ថ្ងៃ៧​មករា​គឺ​ជា​ថ្ងៃ​កងទ័ព​វៀតណាម​ចូល​ឈ្លាន​ពាន​ទឹកដី​កម្ពុជា។ ​

ក្រុម​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​អូស្រ្តាលី​នឹង​កំណត់​យក​ថ្ងៃ​ទី​៥​ ខែ​មករា​ឆ្នាំ​២០១៩​​ជា​ថ្ងៃ​ធ្វើ​បាតុកម្ម​ប្រឆាំង​ថ្ងៃ​៧​មករា​ ដែល​គណ​បក្ស​ប្រជាជន​កម្ពុជា​តែងចាត់​ទុក​ថា​ ជា​ថ្ងៃ​ដ៏​វិសេស​វិសាល​ក្នុង​ការ​រំដោះ​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។​

តំណាង​សហគមន៍​ខ្មែរ​អូស្ត្រាលី ​លោក​ជា យូហន ​បាន​ប្រាប់​សារ​ព័តមាន​SK​ឲ្យ​ដឹង​ថា ​ពលរដ្ឋ​ខ្មែ​ក្នុង​រដ្ឋVictoria ​គ្រោង​ជួបជុំ​គ្នា​នៅ​ទីស្នាក់​ការ​របស់​សមាគម​ខ្មែរ​សិន​មុន​នឹង​សម្រេច​ចិត្ត​ដើរ​ហែ​​ក្បួន​ធ្វើ​បាតុកម្ម។​

គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច​​នៅ​កម្ពុជា​នឹង​ប្រារព្ធ​ខួប​លើក​ទី​៤០​នៃ​ថ្ងៃ​៧​មករា​ក្នុង​ទីក្រុង​ភ្នំពេញ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស