28 C
Phnom Penh

លោក​ហ៊ុន​ព្រមាន​ចាប់​ខ្លួន​មន្រ្តី​បក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​គំរាម​ចាប់​ខ្លួន​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​២​រូប​ឈ្មោះ​រ័ត្ន សុធី ​ហើយ​ម្នាក់​ទៀត​ឈ្មោះ​ផ្លុក សំអុន​ដែល​ហ៊ាន​ប្រើ​សម្ដី​មិន​សមរម្យ​និយាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ។​

ការ​គំរាម​របស់​បុរស​ខ្លាំង​ដែល​ក្រាញ​អំណាច​ជាង​៣០ឆ្នាំ​នេះ ​ធ្វើ​ឡើង​ក្នុង​ឱកាស​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​ជាង​១​ម៉ឺន​នាក់​នៅ​ខេត្ត​ពោធិ៍​សាត់ ​កាល​ពី​ព្រឹកមិញ។​

លោក​ហ៊ុន សែន​អះអាង​ថា​ មន្រ្តី​បក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​នៅ​ខេត្ត​បន្ទាយមាន​ជ័យ​ឈ្មោះ​រ័ត្ន សុធី​បាន​រត់​ទៅ​ខេត្ត​ព្រះ​វិហារ​បាត់​ទៅ ​ហើយ។ ​ចំណែក​មួយ​រូប​ទៀត​ឈ្មោះ​ផ្លុក សំអុន​ក៏បាន​រត់​ទៅ​កាន់​ស្រុក​អន្លង់វែង​បាត់​ទៅ​ហើយ​ដែរ។ ​លោក​បន្ត​ថា​ លោក​ជា​អ្នក​គ្រប់គ្រង​ប្រទេស​ ដូច្នេះ​លោក​ដឹង​ទាំង​អស់​អំពី​ការ​គ្រប់គ្រង​សន្តិសុខ​ជាតិ។​ លោក​បន្ត​ថា ​តែ​ផ្នែក​ណាមួយ​ដឹង​ហើយ​គឺ​ដឹង​ដល់​នាយក​រដ្ឋ​មន្ត្រី​ភ្លាម។​

ជាង​នេះ​ទៅ​ទៀត​​លោក​បាន​ព្រមាន​ក្រុម​បក្ស​ប្រឆាំង​ថា​ កុំធ្វើ​អ្វី​ផ្ដេស​ផ្ដាស​ក្នុង​បំណង​បង្កើត​ចលនា​ញុះញ៉ង់​បំបែក​បំបាក់​សន្តិភាព​ជាតិ។​ លោក​បន្ត​ថា​ លោក​នឹង​មិន​អត់​ឱន​ឲ្យ​ជន​នោះ​ជា​ដាច់ខាត៕​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស