38.1 C
Phnom Penh

តុលាការ​សម្រេច​ទម្លាក់​បទ​ចោទ​លើ​សហជីព​លោក​ប៉ាវ ស៊ីណា​ប្រធាន​ក្នុង​សំណុំ​រឿង​រោងចក្រ​អូសេអង់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​​លោក​ប៉ាវ ស៊ីណា​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ក្នុង​សំណុំ​រឿង​សម​គំនិត​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​និង​ជេរ​ប្រមាថ​ជា​សាធារណៈ​ដែល​ប្តឹង​ដោយ​រោងចក្រ​ អូសេអង់ ​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១២។​

ទំព័រ​ហ្វេប៊ុក​របស់​លោក​ប៉ាវ ស៊ីណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ​នៅ​ថ្ងៃ​នេះឱ្យ​ដឹង​ថា ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​លើ​រូបលោក​ជា​ផ្លូវ​ការ​ហើយ។​

ការ​សម្រេច​របស់​តុលាការ​នេះ​ធ្វើ​ឡើង​ ក្រោយ​ពេល​លោក​ប៉ាវ ស៊ីណា​ដែល​ជា​មន្ត្រី​សហជីព​ម្នាក់​ក្នុង​ចំណោម​៧​នាក់​បាន​ដាក់​លិខិត​ប្តឹង​ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ចុង​ឆ្នាំ​២០១៨។​

លោក​បន្ត​ថា ​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​មក​លើ​លោក​ពេល​នេះ​ជា​សញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​សហការី​របស់​លោក​៦​នាក់​ផ្សេង​ទៀត​ក្នុង​ការ​ប្តឹង​ទៅ​ឧទ្ធរណ៍​បន្ត​ទៀត​ផ​ងដែរ។​

មេ​ដឹកនាំ​សហជីព​រូប​នេះ និង​មន្ត្រី​សហជីព​មូលដ្ឋាន​៦​រូប​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា និង​ជេរ​ប្រមាថ​ជា​សាធារណៈ​ដែល​ប្តឹង​ដោយ​រោងចក្រ​អូសេអង់​ហ្គាមិន ​កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១២។​

មន្ត្រី​សហជីព​ទាំង​៧​រូប​ក៏​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ទោស​កំបាំង​មុខ​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​រយៈ​ពេល​៨​ខែ​កាលពី​ចុង​ឆ្នាំ​២០១៨​ប៉ុន្តែ​ទោស​ទាំង​នោះ​ត្រូវ​បាន​ព្យួរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស