30 C
Phnom Penh

ស្រ្តី​ដែល​រងការ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ឃាត​បងប្រុស​ប្រុស​របស់​មេ​ដឹកនាំ​កូរ៉េខាង​ជើង​នឹង​ត្រូវ​ដោះលែង​នៅ​ខែ​ក្រោយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មេធាវី​ឲ្យ​ដឹង​ថា ​ស្ត្រី​វៀតណាម​ម្នាក់​ដែល​ជាប់​ចោទ​ពី​បទ​សម្លាប់​លោក​ Kim Jong Nam ​បង​ប្រុស​ម្តាយ​ទី​ទៃ​របស់​មេ​ដឹកនាំ​កូរ៉េខាង​ជើង​លោក​គឹម ជុងអ៊ុន​(Kim Jung Un)​នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ទី​៣​ខែ​ឧសភា​ពីពន្ធនាគារ​របស់​ប្រទេស​ម៉ាឡេស៊ី។​

អ្នកស្រី​Doan Thi Huong ​អាយុ​៣០​ឆ្នាំ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បំពុល​លោក​Kim Jong Nam ​នៅ​អាកាស​យានដ្ឋាន​កូឡាឡាំពួរ​កាលពី​ដើម​ឆ្នាំ​២០១៧។​

សារ​ព័ត៌មាន​Reuters​បាន​ដក​ស្រង់​សម្តី​លោក​Salim Bashir​ មេធាវី​របស់​អ្នកស្រី​ Huong​ ចុះ​ផ្សាយ​ថា ​ស្រ្តី​ជនជាតិ​វៀតណាម​រូប​នេះ​អាច​​នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃទី​៤​ខែ​ឧសភា។​

ក្រុម​មន្ត្រី​កូរ៉េខាង​ត្បូង​ និង​មន្ត្រី​អាមេរិក​អះអាង​ថា ​របប​ក្រុង​ព្យុងយ៉ាំង​​ (Pyongyang)​បាន​បញ្ជា​ឱ្យ​ស្រ្តីរូប​នេះ​ធ្វើឃាត​លោក​Kim Jong Nam​  ប៉ុន្តែ​រដ្ឋាភិបាល​កូរ៉េខាង​ជើង​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។​

អ្នក​ទោស​Doan Thi Huong​អះអាង​ថា​ អ្នកស្រី​មិន​ដឹង​ខ្លួន​ថា​ អ្នក​ស្រ្តី​បាន​បំពុល​លោក​Kim Jong Nam ​នោះ​ទេ ​ពីព្រោះ​អ្នក​ស្រី​គ្រាន់​តែ​ចូល​រួម​ក្នុង​កម្ម​វិធី​ពេល​នោះ​ដើម្បី​ធ្វើ​ឲ្យ​មាន​ភ្ញាក់​ផ្អើល​ប៉ុណ្ណោះ៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស