សមត្ថកិច្ចទីក្រុងភ្នំពេញឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស៣០នាក់ស្លាប់ ហើយជិត១រយនាក់ទៀតរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួនជិត៦០លើកនៅទូទាំងប្រទេសក្នុងរយៈពេលថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ។
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានចុះផ្សាយនៅថ្ងៃនេះថា គ្រោះថ្នាក់ចរាចរណ៍៣ថ្ងៃចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែមេសាឆ្នាំ២០១៩ មានចំនួន៨២លើកដែលបណ្តាលឲ្យមនុស្សចំនួន៤៤នាក់ស្លាប់ហើយជាង១៣០នាក់ទៀតរបួស។
សមត្ថកិច្ចឲ្យដឹងថា គ្រោះថា្នក់ចរាចរណ៍ក្នុងឆ្នាំ២០១៩នេះមានការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨មានការកើនឡើង ដោយសារអ្នកបើកបរជិះល្បឿនលឿនប្រើប្រាស់គ្រឿងស្រវឹង បើកប្រជែងគ្នា មិនប្រកាន់ស្ដាំ មិនគោរពសិទ្ធិគ្នាក្នុងពេលបើកបរ និងដោយសារកត្តាផ្សេងៗជាច្រើនទៀត៕