35 C
Phnom Penh

លោក​ ហ៊ុន សែន​ថា​កម្ពុជា​មាន​សុខ​សន្តិភាព​តែ​អ្នក​វិភាគ​ចាត់​ទុក​ថា ​ សន្តិភាព​នេះ​មានតែ​សំបក​ក្រៅ​ប៉ុណ្ណោះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​នៅ​ថ្ងៃ​អង្គារ​នេះ​អះអាង​ថា​ សន្តិភាព​បាន​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​រីក​ចម្រើន​លូតលាស់​ទៅ​មុខ​ជា​និច្ច​ ហើយ​អាច​ឲ្យ​ជនរួម​ជាតិ​ប្រារព្ធ​ពិធី​បុណ្យ​តូចធំ​នៅ​ក្នុង​ប្រទេស​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។​

លោក​ហ៊ុន សែន​បាន​សរសេរ​នៅ​លើ​ទំព័រ​Facebook របស់​លោក​ដោយ​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ និង​សមត្ថ​កិច្ច​យក​ចិត្ត​ទុកដាក់​ជួយ​សម្រួល​ និង​ពង្រឹង​សន្តិសុខ​សណ្តាប់​ធ្នាប់​ឱ្យ​បាន​ល្អ​ដើម្បី​ធានា​សុវត្ថិ​ភាព​ជូន​ ពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​មក​កម្សាន្ត​​សប្បាយ​នៅគ្រប់​ទីកន្លែង ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។​

ប៉ុន្តែ​អ្នក​វិភាគ​ឯករាជ្យ​លោក​គឹម សុខ​ដែល​កំពុង​រស់នៅ​នីរទេស​ក្នុង​ប្រទេស​ហ្វាំងឡង់​អះអាង​ថា​ ហេតុអ្វី​ដែល​លោក​ហ៊ុន សែន​ដឹង​ថា​ ពលរដ្ឋ​មិន​ភ័យ​ខ្លាច។​ លោក​បាន​ចោទ​ជា​សំណួរ​ថា ​ តើ​លោក​ហ៊ុន សែន​បាន​ធ្វើ​ប្រជា​មតិ​ដែរ​ទេ​ដែល​ថា​ ពលរដ្ឋ​គ្មាន​ការ​ភ័យ​ខ្លាច​នោះ?​លោក​បន្ត​ថា​ ពលរដ្ឋ​នៅតែ​មាន​ការ​ភ័យ​ខ្លាច​ដោយ​សារ​លោក​ហ៊ុន សែន​កំពុង​ដឹក​នាំ​ប្រទេស​តាម​បែប​កុម្មុយនីស្ត​ផ្តាច់ការ​កាន់​តែ​ខ្លាំង។​

លោក​គឹម សុខ​អះអាង​ថា​ ពលរដ្ឋ​នៅតែ​មាន​ការ​ភ័យ​ខ្លាច​ដោយ​សារ លោក​ហ៊ុន សែន​មិន​គោរព​គោល​ការណ៍​ជា​អន្តរជាតិ​ដែល​អាច​នាំ​ឲ្យ​លោក​ហ៊ុន សែន​ដឹកនាំ​ឆ្ពោះ​ទៅ​រក​របប​ដឹក​នាំ​បែប​យោធា​និយម​ ហើយ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ដែល​នាំឲ្យ​ពួក​គាត់​បាត់​បង់​ចំណូល ​ជំពាក់​ធនាគារ​កាន់​តែ​ខ្លាំង​ និង​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ ​ចំណាក​ស្រុក​ទៅ​ធ្វើ​​ការ​នៅ​ក្រៅ​ប្រទេស។​

លោក​បន្ត​ថា​ ពលរដ្ឋ​កាន់​តែ​មាន​ការភ័យ​ខ្លាច​ខ្លាំង​ជាង​មុន​ទៅ​ទៀត​នៅ​ពេល​ដែល​ប្រទេស​វៀតណាម​ និង​ប្រទេស​ចិន​កំពុង​ប្រើ​នយោបាយ​ហែក​យក​ប្រយោជន៍​ពី​ប្រទេស​កម្ពុជា​តាម​រយៈ​ឥទ្ធិពល​ដែល​អាច​ប្រមូល​យក​បាន៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស