31 C
Phnom Penh

តម្លៃ​កៅស៊ូ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​នៅតែ​បន្ត​ធ្លាក់​ចុះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តម្លៃ​កៅស៊ូកម្ពុជា​នាំ​ចេញ​នៅ​តែ​បន្ត​ធ្លាក់​ចុះ ​​ខណៈ​ទីផ្សារ​កៅស៊ូ​អន្តរជាតិ​នៅ​តែ​ធ្លាក់​ចុះ​ដដែល។ ​

របាយ​ការណ៍​របស់​ អគ្គ​នាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម​បង្ហាញ​ថា ​តម្លៃ​នៅ​តែ​បន្ត​ធ្លាក់​ចុះ ​ប៉ុន្តែ​ការ​នាំ​កៅស៊ូ​ចេញ​​កម្ពុជា​បាន​កើន​ឡើង​២៣%​ នៅ​ត្រីមាស​ទី១ ​ឆ្នាំ​នេះ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៨។​

ទិន្នន័យ​របស់​ក្រសួង​កសិកម្ម​​បង្ហាញ​ទៀត​ថា​ កម្ពុជា​បាន​នាំ​កៅ​ស៊ូ​ចេញ​ជិត​៥​ម៉ឺនតោន​ដែល​តម្លៃ​ជា​មធ្យម​១២៧៩​ដុល្លារ​ក្នុង​១​តោន។​

អ្នក​ជំនាញ​ព្រួយ​បារម្ភ​ថា​ ការ​បន្ត​ធ្លាក់​ថ្លៃ​នៃ​តម្លៃ​ជ័រ​កៅស៊ូ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​ក្រុម​ហ៊ុន ​និង​កសិករ​ដាំ​កៅស៊ូ។​
អស់​រយៈ​ប្រមាណ​១០​ឆ្នាំ​មក​ហើយ​ដែល​ទីផ្សារ​កៅស៊ូ​ធ្លាក់​ថ្លៃ។ ​ បញ្ហា​នេះ​ធ្វើ​កសិករ​ឬ​ម្ចាស់​ចម្ការ​កៅស៊ូ​មួយ​ចំនួន​បង្ខំ​ចិត្ត​កាប់​ដើមកៅ​ស៊ូ​ចោល ​និង​ដាំ​ដំណាំ​ផ្សេង​ជំនួស​វិញ។​

កាលពី​សប្ដាហ៍​មុន​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ឲ្យដឹង​ថា​ ខ្លួន​បាន​អនុ​ម័ត​គម្រោង​បង្កើត​រោង​ចក្រ​កែ​ច្នៃជ័រ​កៅស៊ូ​មាន​តម្លៃ​២,៧​លាន​ដុល្លារ​នៅ​ខេត្ត​ត្បូងឃ្មុំ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស