31 C
Phnom Penh

ពលរដ្ឋ​ប្រហែល​១០០​នាក់​តវ៉ា​ខាង​មុខក្រុម​ហ៊ុន​7NG ​ករណី​ទិញ​ដី​មាន​តែ​ប្លង់​តែ​គ្មាន​ដី​ជាក់ស្តែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ប្រហែល​១០០​នាក់​កាលពី​ព្រឹកមិញ​នេះ​បាន​នាំ​គ្នា ​តវ៉ា​នៅ​មុខ​ ​ក្រុមហ៊ុន​7NG ​ទាមទារ​ទៅ​ក្រុម​ហ៊ុន​មួយ​នេះ​ឲ្យ​បង្ហាញ​ដី​ជាក់​ស្ដែង​ដល់​ពួក​គេ​ ក្រោយ​ពេល​ពួក​គេ​អះ​អាង​ថា ​បាន​ទិញ​ដី​ឡូតិ៍​ពី​ក្រុមហ៊ុន​មួយ​នេះ​កន្លង​មក។​

ក្រុម​ប្រជា​ពលរដ្ឋ​អះអាង​ថា ​ដី​ដែល​ពួក​គេ​ទទួល​បាន​មាន​តែ​នៅ​លើ​ក្រដាស​លិខិត​ផ្ទេរ​កម្ម​សិទ្ធិនិង​ប្រើប្រាស់​ដី​ធ្លី​ប៉ុណ្ណោះ ​ប៉ុន្តែ​ដី​ពិត​ប្រាកដ​មិន​ដឹង​នៅ​ណា​ឲ្យ​ប្រាកដ​នោះ​ឡើយ។​អ្នក​ខ្លះ​និយាយ​ថា ​ពួកគេ​បាន​ទិញ​ដី​ពី​ក្រុមហ៊ុន​ 7NG​សំរាប់​​សង់​ផ្ទះ ​ប៉ុន្តែ​ទទួល​បាន​តែ​ប្លង់​កម្ម​សិទ្ធិ​ប៉ុណ្ណោះ។​

សារ​ព័ត៌មាន​VOD​បាន​ដក​ស្រង់​សម្តី​ម្ចាស់​ក្រុមហ៊ុន​7NGលោក​​ស្រី សុធា​ចុះ​ផ្សាយ​ថា​ លោក​នឹង​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​នេះ​ជូន​ពលរដ្ឋ​នៅ​ត្រឹម​ចុង​ឆ្នាំ​២០១៩​នេះ។ ​លោក​បន្ត​ថា​ ប្រសិន​បើ​លោក​ដោះស្រាយ​មិន​បាន​ លោក​នឹង​សង​លុយ​ទៅ​ពួក​គាត់​វិញ​ទៅតាម​តម្លៃ​ទីផ្សារ​ដែល​មាន​ការ​វាយ​តម្លៃ​ពីក្រុម​ហ៊ុន​អចលន​ទ្រព្យ​ជាផ្លូវ​ការ។​

ទោះជា​យ៉ាង​ណាក៏​ដោយ​ក្រុម​ប្រជាពល​រដ្ឋ​ធ្លាប់​បាន​ប្តឹង​ប្រធាន​ក្រុម​ហ៊ុន ​7NG​និង​ក្រុម​គ្រួសារ​ទៅ​តុលាការ​ម្តង​រួច​មក​ហើយ​ ពី​បទ​ឆបោក​ ក្នុង​ការ​ធ្វើ​ប្លង់​លក់​ដី​ឲ្យ​ពលរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស