31 C
Phnom Penh

ពលរដ្ឋ​ខេត្ត​ព្រះ​សីហនុ​នាំ​ទាមទារ​តវ៉ា​បញ្ហា​ដីធ្លី​នៅ​មុខ​សាលា​ខេត្ត​ស្រុក​ព្រៃ​នប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រស់​នៅ​សហគមន៍​អូរ​ត្រជាក់​ចិត្ត​ និង​សហគមន៍​បាត​ខ្ទះ​រាប់​សិបនាក់​នៅ​ថ្ងៃ​ទី​៦​ខែ​ឧសភា​នេះ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​រង្វង់​មូល​ ព្រះ​សង្ឃ​ដឹក​ដៃ​ក្មេង ​ដែល​មាន​ទីតាំង​ជាប់​ផ្លូវ​ជាតិ​លេខ​៤​មាន​ចំងាយ​ប្រហែល​២​គីឡូម៉ែត្រ​ទៅ​សាលាស្រុក​ព្រៃនប់​ខេត្ត​ព្រះ​សីហនុ​ ស្នើទៅ​អាជ្ញា​ធរ​ផ្តល់​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គេ។​

ពួកគេ​បាន​នាំគ្នា​ដង្ហែ​ក្បួន​ឆ្ពោះ​ទៅ​កាន់​មុខ​បរិវេណ​សាលា​ស្រុក​ព្រៃ​នប់​ ដើម្បី​ស្នើសុំ​ឲ្យ​ថ្នាក់​ដឹក​នាំ​រដ្ឋ​បាល​ស្រុក​ព្រៃ​នប់​ ជួយ​អន្តរាគមន៍​ទៅ​ប្រធាន​ក្រុម​ហ៊ុន​ឋាន​សួគ៌​ចំកាត់​ របស់​លោក​ឧប​រដ្ឋមន្ត្រី​​យឹម ឆៃលី​ ត្រូវ​ជា​ដន្លង​របស់​លោក​ហ៊ុន សែន​ឲ្យ​បើក​ទ្វារ​របង​ ដែល​ក្រុម​ហ៊ុន​នេះ​បាន​បិទ​ផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់។​  ពួក គេ សំណូម ពរ​ឲ្យ​ក្រុមហ៊ុន​របស់​អ្នក​មាន​អំណាច​មួយ​នេះ​បើក​ផ្លូវ​​ឲ្យ​​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ចូល​ឲ្យ​បាន​ទូលំ​ទូលាយ​ដូច​ដើម​វិញ។​

អគ្គ​លេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​លោក​ថេង សាវឿន​ដែល​ធ្វើការ​ងារ​ទាក់​ទង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ​ក្រុម​ហ៊ុន​ឋាន​សួគ៌​បាន​បិទ​ផ្លូវ​មិន​ឲ្យ​ពួកគាត់​ធ្វើ​ដំណើរ​ឆ្លង​កាត់ ​មាន​រយៈ​ពេល​ប្រមាណ​១​ខែ​កន្លង​មក​ហើយ។ ​លោក​ឲ្យ​ដឹង​ទៀត​ថា ​ការ​ទាមទារ​របស់​ពលរដ្ឋ​មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ​ដោយ​សារ​មន្ត្រី​រដ្ឋ​បាល​ស្រុក​ព្រៃនប់​ឆ្លើយ​ថា ​ ហួស​ពី​ដែន​សមត្ថ​កិច្ច​របស់​ថ្នាក់​ស្រុក​ដែល​ត្រូវ​ដោះ​ស្រាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស