27 C
Phnom Penh

អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ត្រូវ​បាន​ដក​ពី​ដក​តំណែង​ក្រោយ​បែក​ធ្លាយ​បញ្ហា​ស្រី​កំណាន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​លោក​សួន បវរ​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ស្នើ​ទៅ​ព្រះ​មហា​ក្សត្រ​ដក​ចេញ​ពី​តំណែង​ដោយ​បញ្ជូន​ទៅកាន់​តំណែង​ផ្សេង​នៅ​ក្រសួង​មហា​ផ្ទៃ​ជំនួស​វិញ។​

លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាល​ពីថ្ងៃ​ម្សិលមិញ​ដែល The Cambodia Daily​ទើប​ទទួល​បាន​ ឱ្យ​ដឹង​ថា ​លោក​ហ៊ុន សែន​ បាន​សម្រេច​ស្នើ​ទៅ​ព្រះ​មហា​ក្សត្រ​ផ្ទេរ​តួនាទី​របស់​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​លោក​សួន បវរ​ឱ្យ​ទៅ​ទទួល​ការងារ​ផ្សេង​នៅ​ក្រសួង​មហា​ផ្ទៃ​ ហើយ​តែងតាំង​អភិបាល​រង​ខេត្ត​នេះ​១​រូប​គឺ​លោក​អ៊ុំ រាត្រី​ធ្វើ​ជា​អភិបាល​ខេត្ត​ជំនួស​វិញ។ ​លិខិត​របស់​លោក​ហ៊ុន សែន​មិន​បាន​បញ្ជាក់​ថា​ លោក​សួន បវរ​មាន​កំហុស​អ្វី​នោះ​ឡើយ ​គ្រាន់តែ​បញ្ជាក់​ថា​ ការ​ផ្លាស់​ប្តូរ​នេះ​ដើម្បី​ឱ្យ​ការងារ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង។​

 

យ៉ាង​នេះ​ក្តី ​លោក​សួន បវរ​ត្រូវ​បាន​រដ្ឋាភិបាល​ស្នើ​ដក​ចេញ​ពី​តំណែង​ គឺ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​មាន​ការ​បែក​ធ្លាយ​បញ្ហា​ស្រី​កំណាញ់​របស់​លោក​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ហើយ​ស្ត្រី​ដែល​អះអាង​ថា​ ជា​ប្រពន្ធ​ចុង​របស់​លោក​សួន បវរ​ថែម​ទាំង​បាន​នាំទាំង​គ្រួសារ​ទៅ​តវ៉ា​នៅ​បរិវេណ​សាលាខេត្ត​ ដោយ​ថា​ អភិបាល​ខេត្ត​រូប​នេះ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ និង​បាន​បំផ្លាញ​អនាគត​របស់​នាង​ផង​ដែរ៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស