31 C
Phnom Penh

រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ព្រមាន​បង្ហាញ​​មុខ​មន្ត្រី​ថ្នាក់​ក្រោម​ដែល​អត់​ទៅ​ធ្វើការ​ ប៉ុន្តែចាំ​បើក​ប្រាក់ខែ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ខៀវ កាញារីទ្ធ​ព្រមាន​បង្ហាញ​មុខ​មន្ត្រី​ថ្នាក់​ក្រោម​រូប​ណា​អត់​ទៅ​ធ្វើការ​ ប៉ុន្តែ​ចាំ​បើក​ប្រាក់ខែ។ ​

លោក​ខៀវ កាញារីទ្ធ​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២១​ឧសភា​ថា​​«ក្រោយពី​មាន​ការ​រអ៊ូ​រទាំ​របស់​មន្ត្រី​ក្រសួង​ព័ត៌មាន​ក្រសួង​ព័ត៌មាន​សុំឲ្យ​គ្រប់​អគ្គនាយក​ដ្ឋាន​បញ្ជូន​ឈ្មោះ​និង​រូបថត​មន្ត្រី​ណាខ្លះ​ដែល​មាន​តែ​ឈ្មោះ​មិន​មក​ធ្វើ​ការ​តែ​បើក​ប្រាក់​ខែ​ ដើម្បី​រួម​ចំណែក​អភិបាល​កិច្ច​ល្អ​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​ខ្ញុំ​បង្ហោះ​រូប​អ្នក​ដែល​ស៊ី​លើ​កម្លាំង​មន្ត្រី​ក្រសួង»​។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ​ លោក​ខៀវ កាញារីទ្ធ​នៅមិន​ទាន់​បញ្ជាក់​ថា​ នៅ​ក្នុង​ក្រសួង​របស់​លោក​មាន​មន្រ្តី​បែប​នេះ​ ប៉ុន្មាន​នាក់​ឬ​ប៉ុន្មាន​ភាគ​រយ​នោះ​ទេ។​

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក​ផុស សុវណ្ណ​បាន​ប្រាប់​ក្រុម​អ្នកសារ​ព័ត៌មាន​ថា​  ករណី​មន្ត្រី​មាន​តែ​​ឈ្មោះ​តែ​បើក​ប្រាក់​ខែ​ប្រហែល​មិន​ច្រើន​ទេ។​ លោក​ថ្លែង​ការ​ពារ​មន្រ្តី​មួយ​ចំនួន​ដែល​កំពុង​បំពេញ​ការងារ​ ប៉ុន្តែ​មិន​បាន​បង្ហាញ​វត្តមាន​នៅ​ក្រសួង។​លោក​និយាយ​ថា​  ក្រសួង​ព័ត៌មាន​ខុស​ពី​កន្លែង​ធ្វើការ​ឯកជន​ឬ​ក្រសួង​ផ្សេង​ទៀត​ ដែល​តម្រូវ​ឲ្យ​បុគ្គលិក​ចាំបាច់​ត្រូវ​មាន​វត្តមាន​នៅ​កន្លែង​ធ្វើការ។​ លោក​បន្ត​ថា​ ​ មន្ត្រី​ខ្លះធ្វើ​ការ​ច្រើន​កន្លែង​ដូច្នេះ​ពួក​គាត់​ធ្វើ​ការ​ពី​ចម្ងាយ​ដោយ​មិន​បាន​មក​ក្រសួង​រៀង​រាល់​ថ្ងៃ ​ប៉ុន្តែ​ពួក​គេ​បាន​ជួយ​ការងារ​ច្រើន​ដែរ។ ​

សារ​ព្រមាន​របស់​លោក​លោក​ខៀវ កាញារីទ្ធ​នៅពេល​នេះ​ទទួល​បាន​ការ​ស្វាគមន៍​ពី​សង្គម​ស៊ីវិល ​និង​អ្នក​ឃ្លាំ​មើល​សង្គម ​ប៉ុន្តែ​ពួក​គេ​គ្មាន​រំពឹង​ថា ​លោក​ខៀវ កាញារីទ្ធ​អាច​កែ​លម្អ​បញ្ហា​នេះ​បាន​ទេ​ព្រោះ​ពួក​គេ​យល់​ថា ​បញ្ហានេះ​គឺ​ក្លាយ​ទៅ​ជា​ទម្លាប់​របស់​មន្រ្តី​នៃ​រដ្ឋាភិបាល ​លោក​ហ៊ុន សែន​សព្វ​ថ្ងៃ​នេះ​ជា​យូរ​មក​ហើយ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស