42.2 C
Phnom Penh

លោក​សុខ ឥសាន៖​ការ​និពន្ធ​ការ​ច្រៀង​ប្រមាថ​ជាតិ​សាសន៍​ឯង​មិន​មែន​ជា​សិទ្ធិ​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ព្រមាន​ថា​ ​ការ​និពន្ធ​ការ​សរសេរ​ ការ​ច្រៀង​ប្រមាថ​ជាតិ​សាសន៍​ឯង​មិនមែន​ជា​សិទ្ធិ​ទេ។​

ការ​ព្រមាន​របស់​អ្នក​នាំ​ពាក្យ​បក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥសាន​បែប​នេះ​ក្រោយ​ពេល​យុវជន​ម្នាក់​ដែល​ជា​អ្នក​ចម្រៀង​ រ៉ាប​ (Rap)​ ឈ្មោះ​ឈុន ឌីម៉ី​ឬ​ហៅ​ថា ​Dymey-Cambo​ដែល​ជា​ម្ចាស់​បទ​«សង្គមនេះ»​ បង្ហោះ​តាម​បណ្តាញ​សង្គម​និង​ត្រូវ​បាន​សមត្ថ​កិច្ច​កោះ​ហៅ​ទៅ​សាក​សួរ​ជា​ញឹកញាប់​ប៉ុន្តែ​សមត្ថ​កិច្ច​នៅ​មិនទាន់​អាច​ចាប់​ខ្លួន​ឬ​ចោទ​ប្រកាន់​យុវជន​រូប​នេះ​នៅ​ឡើយ​ទេ។​

លោក​សុខ ឥសាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​នៅថ្ងៃ​ទី​២២​ខែ​ឧសភា​នេះ​ថា ​ទោះ​លោក​មិន​សំដៅ​ទៅ​បុគ្គល​ណា​ម្នាក់​ ប៉ុន្តែ​លោក​ថា​ការ​កោះហៅ​ទៅ​សាកសួរ​ជា​នីតិវិធី​ដើម្បី​រក​យុត្តិធ៌ម​ហើយ​ថា​ បើមិ​នចង់​ឲ្យ​កោះហៅ​​កុំ​ធ្វើ​ល្មើ​ច្បាប់។ ​ ទោះ​យ៉ាង​ណា​ក្រោយ​សមត្ថ​កិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​តាម​សួរ​នាំ​និង​ព្រមាន​ជា​ញឹកញាប់​នោះ​លោក​ឈុន ឌីម៉ី​ឬ​ហៅ​ថា ​ឌីម៉ី​ខេមបូ​​បាន​​សម្រេច​ចិត្ត​លុប​វីដេអូ​ចម្រៀង​នោះ​ចេញ​ពី​​Facebook​ និង​Youtube​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​ឧសភា​ហើយ​លោក​ក៏​បាន​ស្នើ​ឲ្យ​លោក​សម រង្ស៊ី​លុប​វីដេអូ​ចម្រៀង​របស់​លោក​ចេញ​ពី​ទំព័រ​Facebook​របស់​លោក​សម រង្ស៊ី​ដែរ​ដោយ​សារ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​យក​ចម្រៀង​របស់​លោក​ទៅ​បង្ហោះ​Facebook​ឈ្មោះ​សម រង្ស៊ី។​

បទ​«សង្គម​នេះ​ឈុន ឌីម៉ី​សរសេរ​រៀបរាប់​និង​រិះគន់​បញ្ហា​សង្គម​ដែល​កំពុង​កើត​ឡើង​សព្វ​ថ្ងៃ​ជាពិសេស​គឺ​រឿង​អយុត្តិ​ធម៌​សង្គម​ដែល​បង្ក​ឡើង​ដោយ​មន្រ្តី​ពុករលួយ​និង​ឈ្មួញ​មាន​លុយ​មាន​អំណាច​ដែល​ធ្វើបាប​និង​ជិះ​ជាន់​ពល​រដ្ឋ​ក្រីក្រ។

ក្រុម​សង្គម​ស៊ីវិល​ចាត់ទុក​ការ​ព្រមាន​របស់​រដ្ឋាភិបាល​ទៅលើ​ការតែង​និពន្ធ​បទ​សង្គម​នេះ​ថា ​​ជា​ការ​រឹតត្បិត​ទៅលើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស