31 C
Phnom Penh

ប៉ូលិស​អន្តោ​ប្រវេសន៍​ដក​ឯកសារ​មិន​ប្រក្រតី​ពីជន​បរទេស​ជិត​២​ម៉ឺន​គ្រួសារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ូលិស​អន្តោ​ប្រវេសន៍​រក​ឃើញ​ថា​ ជន​អន្តោ​ប្រវេសន៍​ជិត​២​ម៉ឺន​គ្រួសារ​កាន់កាប់​ឯកសារ​មិន​ត្រឹម​ត្រូវ​ជិត​៤​ម៉ឺន​ច្បាប់ ​ហើយ​សម្រេច​ ដក​ហូត​ឯកសារ​ទាំង​នោះ​តែ​ម្តង។​

ជន​អន្តោ​ប្រវេសន៍​ទាំង​នោះ​រួម​មាន៖ ​ជន​ជាតិ​ចិន ​ថៃ ​ឡាវ​ និង​វៀតណាម​ជាដើម ​ដែល​អ្នក​ខ្លះ​មក​រក​ស៊ី​និង​មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា។​

ឯកសារ​ជិត​៤​ម៉ឺន​ច្បាប់​ដែល​អគ្គ​នាយកដ្ឋាន​អន្ដោ​ប្រវេសន៍​ដក​ហូត​ពី​ជន​បរទេស​រស់​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​៥​ខែ​នេះ​រួម​មាន៖​ សៀវភៅ​ស្នាក់នៅ ​សៀវភៅ​គ្រួសារ​ សំបុត្រ​កំណើត ​សំបុត្រ​អាពាហ៍​ពិពាហ៍​ អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លិខិ​តឆ្លងដែន។​

មន្រ្តី​សង្គម​ស៊ីវិល​រិះគន់​ថា​ ការ​ដែល​ជន​បរទេស​អាច​ប្រើប្រាស់​និង​កាន់​កាប់​ឯកសារ​មិន​ប្រក្រតី​ទាំង​នោះ​បាន​ ដោយ​សារ​តែ​អំពើ​ពុករលួយ​ដែល​បង្ក​ឡើង​ដោយ​សមត្ថ​កិច្ច​ជំនាញ ​និង​ភាព​ធូររលុង​របស់​អាជ្ញាធរ​ មូលដ្ឋាន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស