27.5 C
Phnom Penh

មន្ត្រី​ក្រសួង​បរិស្ថាន​ម្នាក់​ធ្វើ​អត្តឃាត​ដោយ​លោត​ពីលើ​អគារ​ដោយ​មិន​ដឹង​មូលហេតុ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​ក្រសួង​បរិស្ថាន​ម្នាក់​ធ្វើ​អត្តឃាត​ដោយ​លោត​ពី​លើ​អគារ ​មិន​ដឹង​ពី​មូលហេតុ​អ្វី​ឲ្យពិត​ប្រាកដ​នោះ​ឡើយ ​នៅ​ថ្ងៃ​ទី​១០​ខែ​មិថុនា​នេះ។

អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​បរិស្ថាន​លោក​នេត្រភក្ត្រា​ឲ្យ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ដឹង​ថា ​មន្រ្តី​ដែល​ធ្វើ​អត្តឃាត​នេះ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​វាយ​តម្លៃ​ការ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន​ឈ្មោះ ​អោម  សេងហួរ​ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ។​

ទោះជាយ៉ាង​ណា​ក៏​ដោយ​ អ្នកនាំ​ពាក្យ​រូប​នេះ​នៅ​មិនទាន់​ប្រាប់​ពីមូលហេតុ​នៃ​ធ្វើ​អត្តឃាត​នេះ​នៅ​ឡើយ​ទេ។ ​លោក​ថា​ ពេល​នេះ​ក្រុម​មន្ត្រី​នគរបាល​ជំនាញ​ដោយ​សហការ​ជាមួយ​មន្ត្រី​ក្រសួង​បរិស្ថាន​កំពុង​ធ្វើ​កោសល្យ​វិច័យ​លើ​សាកសព។​

ចំណែក​មនុស្ស​ដែល​ស្នឹទ្ធិ​នឹង​មន្រ្តី​ដែល​ធ្វើ​អត្តឃាត​រូប​នោះ​ឲ្យ​ដឹង​ថា​ លោក​អោម សេងហួរ​មាន​ជំងឺ​ប្រចាំ​កាយ។​

ទោះជាយ៉ាង​ណា​ក៏​ដោយ​ លោក​នេត ភក្រ្តា​ចាត់​ទុក​ថា​ មរណភាព​នេះ​ ជា​ការ​បាត់បង់​ធនធាន​មនុស្ស​មួយ​រូប​ព្រោះ​មន្រ្តី​រូប​នេះ​មាន​សមត្ថ​ភាព​ និង​មាន​ចរិត​ស្លូត​បូត៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស