34.8 C
Phnom Penh

សមត្ថ​កិច្ច​ចាប់​ខ្លួន​អ្នក​កាសែត​ពីរ​នាក់​នៅ​ខេត្ត​កំពង់ធំ​ពាក់​ព័ន្ធ​ករណី​ជម្រិត​ទារ​ប្រាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថ​កិច្ច​នៅ​ខេត្ត​កំពង់ធំ​បាន​ចាប់​ខ្លួន​ និង​សម្រេច​បញ្ជូន​អ្នក​កាសែត​ពីរ​នាក់​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កាលពី​ថ្ងៃ​ម្សិលមិញ​តាម​ដីការ​របស់​តុលាការ។ ​តុលាការ​សម្រេច​ចាប់​និង​ ឃុំ​ខ្លួន​អ្នក​យក​ព័ត៌មាន​ពីរ​នាក់​នៅ​ខេត្ត​កំពង់ធំ​នោះ​ដោយ​តុលាការ​រក​ឃើញ​ថា​ ពួកគេ​មាន​ជាប់​ពាក់​ព័ន្ធ​ករណី​ជម្រិត​ទារ​ប្រាក់​ពី​មន្ដ្រី​អាជ្ញាធរ។​

ដីកា​ឃុំ​ខ្លួន​សម្រេច​ដោយ​​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​កំពង់ធំ​លោក​យុត ពន្លឺ​ដែល​សារ​ព័ត៌មាន​The Cambodia Daily​ទទួល​បាន​នៅ​ថ្ងៃ​នេះ ​ បញ្ជាក់​ថា​ តុលាការ​បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ហ៊ាង លីហាក់​ដែល​ជា​ភ្នាក់ងារ​សារ​ព័ត៌មាន​សំឡេង​សន្ដិភាព​ និង​ឈ្មោះ ​អាំង ប៊ុនហ៊ូវ ​ជា​ភ្នាក់ងារ​សារ​ព័ត៌មាន​វិថី​សន្ដិភាព។​

ជន​ត្រូវ​ចោទ​ទាំង​ពីរ​រូប​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​«កំហែង​យក»ដែល​ប្រព្រឹត្ត​នៅ​ហាង​កាហ្វេ​មួយ​កន្លែង​ក្នុង​ភូមិ​ទី​១​ សង្កាត់​កំពង់ធំ​ ក្រុង​ស្ទឹង​សែន ​ខេត្ត​កំពង់​ធំ ​កាលពី​ថ្ងៃ​ទី​៩ ​ខែ​មិថុនា ។​

អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​រូប​នេះ​រង​ការ​ចោទ​ប្រកាន់​ជម្រិត​ទារ​ប្រាក់ ចំនួន​ជាង​១​ពាន់​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ពី​នាយក​ដែន​ជម្រក​សត្វព្រៃ​អភិរក្ស​ព្រៃឡង់​លោក​លី ស្រេង៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស