27 C
Phnom Penh

ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សិង្ហបុរី ​មិន​ពេញ​ចិត្ត​ការ​ចុះ​ផ្សាយ​របស់​Channel News Asia​ពី​ភាព​អវិជ្ជមាន​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​សិង្ហបុរី​ បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​សិង្ហបុរី​Channel News Asia​ពីភាព​អវិជ្ជមាន​នៃ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា។​

ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​សិង្ហបុរី​លោក​ងួន សុខវេង​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​នាយក​ប្រតិបត្តិ​នៃ​ទូរទស្សន៍​Channel News Asia​ កាល​ពី​ថ្ងៃទី​១២​មិថុនា​ថា ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​បែប​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា​ ហើយ​ថា ​ ​ការ​ផ្សាយ​របស់​ទូរទស្សន៍​សិង្ហបុរី​នេះ​ជា​ព័ត៌មាន​មិន​ពិត។​

ឯក​អគ្គ​រាជទូត​កម្ពុជា​ដដែល​បន្ត​ថា​ ព័ត៌មាន​នេះជា​ការ​ផ្សាយ​តែ​ផ្នែក​មួយ​ ហើយ​ការ​វិភាគ​ក៏​មិន​បាន​ស៊ី​ជម្រៅ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ និង​ការ​វិនិយោគ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ។​

ជាងនេះ​ទៅ​ទៀត​ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​សិង្ហបុរី​ បាន​ទាមទារ​ឲ្យ​ទូរទស្សន៍​ដ៏​មាន​ប្រជាប្រិយ​ភាព​របស់​សិង្ហបុរី​មួយ​នេះ​ ចុះ​ផ្សាយ​លិខិត​ប្រតិកម្ម​របស់​លោក​ទាំង​ស្រុង​នៅ​ក្នុង​គេហ​ទំព័រ​របស់ ​Channel News Asia​ ហើយ​រំពឹង​ថា​ នឹង​គ្មាន​អត្ថបទ​ដែល​វាយ​ប្រហារ​មក​លើ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អនាគត​ទៀត​ឡើយ។​

ទូរទស្សន៍​Channel News Asia ​កាល​ពី​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​បាន​ចុះ​ផ្សាយ​អត្ថបទ​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា​ «ការទូត​មូលប្បទាន​ប័ត្រ​របស់​ចិន»​ ដែល​ផ្សាយ​ពីភាព​អវិជ្ជមាន​នៃ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា៕​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស