35 C
Phnom Penh

នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ចាប់ខ្លួន​ជន​សង្ស័យ​ជាង​១៥០​នាក់​ករណី​គ្រឿង​ញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្លាំង​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ចាប់​ខ្លួន​ជន​សង្ស័យ​១៥៥​នាក់​ ពាក់​ព័ន្ធ​ករណី​គ្រឿង​ញៀន​ក្នុង​កាស៊ីណូ​ឡាក់គី ​នៅ​ក្រុង​ប៉ោយប៉ែត។​

ការ​បង្ក្រាប​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន​អ្នក​ចែក​ចាយ​គ្រឿង​ញៀន​ចំនួន​៥​នាក់​មេការ​២​នាក់ ​បុគ្គលិក​៤​នាក់​និង​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ចំនួន​១៤៤​នាក់​ និង​រឹបអូ​បាន​វត្ថុតាង​មួយ​ចំនួន​ធំ។ ​ប៉ុន្តែ​សមត្ថ​កិច្ច​មិន​ទាន់​បង្ហាញ​ពី​ម្ចាស់​មេខ្លោង​ឬ​ថៅកែ​កាស៊ីណូ​នេះ​នៅ​ឡើយ​ទេ។​

ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​លោក​អាត់ ខែម​បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃទី​១៩​ខែ​មិថុនា​នេះ​ថា ​ប្រតិបត្តិ​ការ​បង្ក្រាប​របស់​កម្លាំង​នគរបាល ​បាន​ធ្វើការ​ស្រាវជ្រាវ​ជា​ច្រើន​ថ្ងៃ​ និង​ធ្វើ​ការ​សម្រប​សម្រួល​យ៉ាង​ម៉ត់ចត់​ពីព្រះ​រាជ​អាជ្ញា។ ​

លោក​បន្ត​ថា ​ពេល​នេះ​សមត្ថ​កិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ និង​វត្ថុតាង​ទៅ​សាលា​ដំបូង​ខេត្ត​ដើម្បី​ចាត់​ការ​តាម​និតិវិធី។​ នេះ​ជា​ការ​      បង្ក្រាប​កន្លែង​ចែក​ចាយ​គ្រឿង​ញៀន​ធំ​ទី៣​ហើយ​ ក្រោយ​ពីមាន​ការ​បង្រ្កាប​បន​ល្បែង​ស៊ីសង​ពីរ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ។​

លោក​ស ខេង​ក៏​បាន​ព្រមាន​ថា​​មន្ត្រី​ប៉ូលិស​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ហើយ​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​ករណី​ណាមួយ​ ដែល​ទាក់ទង​នឹង​គ្រឿង​ញៀន​នោះ​ទេ។​

លោក​បន្ត​ថា ​បើមាន​មន្ត្រី​ប៉ូលិស​ណាមួយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​មន្ត្រី​ប៉ូលិស​នោះ​នឹង​មិន​អាច​រួច​ខ្លួនពី​ទោស​ទណ្ឌ​នោះ​ឡើយ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស