គ្រប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ត្រូវការថាមពលដ៏ច្រើនសម្រាប់សេចក្តីត្រូវការ ដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាដើម។ តាមទ្រឹស្ដីរាជរដ្ឋាភិបាលថានឹងប្រើថាមពលព្រះអាទិត្យជាប្រភពអគ្គិសនី។
ដំណាលពេលដែលរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ថាប្រទេសកម្ពុជាមានថាមពលអគ្គិសនីគ្រប់គ្រាន់ មិនត្រូវការនាំចូលពីក្រៅ ជាពិសេសពីប្រទេសថៃឡង់ដ៍ នោះ ប្រភពព័ត៌មាននានាផ្សាយថា ប្រទេសកម្ពុជាពឹងលើការនាំចូលភ្លើងអគ្គិសនីពីប្រទេសយៀកណាម ៣០០មេហ្គាវ៉ាត់ ពីប្រទេសលាវ ៣០០មេហ្គាវ៉ាត់ ផ្តើមនៅឆ្នាំ២០២៦ និងពីប្រទេសថៃ ១០០មេហ្គាវ៉ាត់ ដើម្បីបង្គ្រប់សេចក្តីត្រូវការប្រមាណ ១០៣០មេហ្គាវ៉ាត់។
តើអ្នកណានិយាយការពិត? អ្នកណាលាក់បាំងការពិតចំពោះពលរដ្ឋខ្មែរ?៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

