តុលាការធម្មនុញ្ញថៃ នៅថ្ងៃសុក្រ ទី២៩ ខែសីហា សម្រេចជាឯកច្ឆន្ទបញ្ចប់តំណែងនាយករដ្ឋមន្ត្រីពីអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដោយសំឡេង ៦ ទល់នឹង ៣ ហើយរាប់ត្រឡប់ក្រោយរហូតដល់ថ្ងៃទី១ ខែកក្កដា កន្លងទៅ។
នេះមានន័យថា គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលដឹកនាំដោយអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ពីគណបក្សភឿថៃ ត្រូវបោះឆ្នោតក្នុងសភារើសនាយករដ្ឋមន្ត្រីថ្មី។ បើបេក្ខជនពីគណបក្សភឿថៃ ពុំមានការគាំទ្រគ្រប់ចំនួន ការបោះឆ្នោតជាតិ នឹងរៀបចំឡើងឆាប់ៗដើម្បីរើសមេដឹកនាំរដ្ឋាភិបាលថ្មី។
តាមសារព័ត៌មានផ្សាយព្រោងព្រាតជាភាសាបរទេស តុលាការធម្មនុញ្ញថៃ រកឃើញជាក់ស្តែងថា អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានបំពានក្រមសីលធម៌ក្នុងមុខតំណែង មានដូចជា ការមិនសុចរិតស្មោះត្រង់ លាក់កំបាំង និងបម្រើប្រយោជន៍ផ្ទាល់ខ្លួន ជាដើម។ អ្នកស្រីប្រាប់កាសែតថា អ្នកស្រីនៅតែបម្រើប្រជាជនថៃ ជានិច្ច មិនបោះបង់ឡើយ។ អ្នកស្រីបានថ្លែងអំណរគុណពលរដ្ឋថៃ ដែលបានផ្តល់សេចក្តីទុកចិត្តឲ្យបម្រើប្រយោជន៍ជាតិ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

