30 C
Phnom Penh

ក្រសួង​មហា​ផ្ទៃ​សម្រេច​ដក​មន្រ្តី​នគបាល​ចរាចរ​ម្នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ស ខេង​បាន​សម្រេច​ដក​ហូត​តំណែង​ឧត្តម​សេនីយ៍​ទោ​ម្នាក់​ពី​តួនាទី​ជា​អនុ​ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ចរាចរណ៍ ​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ឲ្យ​មក​នៅ​ជា​មន្ត្រី​ធម្មតា​វិញ។​

សេចក្តី​ប្រកាស​របស់​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កុម្ភៈ​ហើយ​ដែល​សារ​ព័ត៌មាន​The Cambodia Daily​ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ​ ឲ្យ​ដឹង​ថា​ ការ​សម្រេច​ដក​តួនាទី​លោក​ស៊ុយ វុឌ្ឍី​ជា​អនុ​ប្រធាន​នាយដ្ឋាន ​នគរបាល​ចរាចរណ៍ ​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ដោយសារ​មន្រ្តី​រូប​នេះ​បាន​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​វិន័យ​កង​កម្លាំង​នគរបាល​ជាតិ។

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ សារ​ព័ត៌មាន​The Cambodia Daily​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ថា​ តើ​មន្រ្តី​រូប​នេះ​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ៕​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស