28.4 C
Phnom Penh

ភរិយា​របស់​លោក​រ៉ាត់ រត្នមុនី​នៅតែ​បន្ត​ទាមទារ​ឱ្យ​ស្ថាន​ទូតរុស្ស៊ី​អន្តរាគមន៍​ដោះ​លែង​ប្តី​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភរិយា​របស់​លោក​រ៉ាត់ រត្នមុនី​នៅតែ​ទទូច​ឱ្យ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​អន្តរាគមន៍​ដោះលែង​ប្តី​របស់​ខ្លួន​ដែល​កំពុង​ជាប់ឃុំ។​ អ្នកស្រី​ឡុង គឹមហ៊ាង​និយាយ​ថា​ អ្នកស្រី​នៅតែ​មាន​សង្ឃឹម​ក្នុង​ការ​រក​យុត្តិធម៌​សម្រាប់​ប្តី​របស់​អ្នក​ស្រី។ ​

អ្នកស្រី​ឡុង គីមហ៊ាង​និង​សាច់​ញាតិ​របស់​លោក​រ៉ាត់ រត្នមុនី​ កាលពី​ព្រឹកមិញ​នេះ​បាននាំ​គ្នា​ប្រមូល​ផ្តុំ​នៅ​មុខ​ស្ថាន​ទូតរុស្ស៊ី​ហើយ​នៅតែ​ស្រែក​ទាមទារ​ឱ្យ​ស្ថានទូត​មួយ​នេះ​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​ប្តី​ របស់​អ្នកស្រី​ឲ្យមាន​សេរីភាព​ឡើង​វិញ។ ​អ្នកស្រី​អះអាង​ថា ​វិធាន​ការ​របស់​របប​ក្រុង​ភ្នំពេញ​ធ្វើ​ឡើង​ដោយ​អ​យុត្តិធម៌​ប្រឆាំង​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ពី​កម្ពុជា។​

នេះ​ជាលើក​ទី​៨​ហើយ​ដែល​អ្នកស្រី​ឡុង គឹមហ៊ាន​និង​សាច់​ញាតិ​ព្រមទាំង​សហគមន៍​មួយ​ចំនួន​បាន​នាំ​គ្នា​មក​រក​កិច្ច​អន្តរាគមន៍​នៅ​មុខ​ស្ថានទូត​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​ប៉ុន្តែ​នៅមិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណាមួយ​ពី​ប្រទេស​រុស្ស៊ី​នៅ​ឡើយ​ទេ។​

មេដឹកនាំ​សហព័ន្ធ​សហជីព​សំណង់​កម្ពុជា​ លោក​រ៉ាត់ រត្នមុនី​ត្រូវ​បាន​សមត្ថ​កិច្ច​ថៃ​ចាប់​ខ្លួន​ និង​បញ្ជូន​មក​កម្ពុជា​តាម​សំណើ​របស់​សមត្ថកិច្ច​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​​ឆ្នាំ​មុន​ ពាក់​ព័ន្ធ   ​នឹង​ការ​ចូលរួម​ផលិត​ភាព​យន្ត​ឯកសារ​របស់​បណ្តាញ​ទូរទស្សន៍​Russia Today​ដែល​និយាយ​អំពី​ខ្សែ​ជីវិត​ពិត​របស់​ស្ត្រី​និង​ម្តាយ​នៅ​កម្ពុជា​មួយ​ចំនួន​ដែល​បាន​លក់កូន​ស្រី​ដើម្បី​ជីវភាព​រស់នៅ​របស់​ពួកគេ។​

លោក ​រ៉ាត់ រត្នមុនី​ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ ញុះញង់​ធ្វើ​ឲ្យ​មាន​ការ​រើស​អើង ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស