28.4 C
Phnom Penh

អ្នក​វិភាគ​លើក​ឡើង​ថា ​ប្រសិន​បើ​កម្ពុជា​ធ្វើឲ្យ​បាត់​បង់ ​EBA​ រោង​ចក្រ​នឹង​ចាប់​ផ្តើម​បិទ​បណ្តើរៗ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​វិភាគ​លើក​ឡើង​ថា ​ប្រសិន​បើ​កម្ពុជា​ធ្វើឲ្យ​បាត់​បង់ ​EBA​ រោង​ចក្រ​នឹង​ចាប់​ផ្តើម​បិទ​បណ្តើរៗ​ ហើយ​អ្នក​វិនិយោគ​លើ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ ស្បែក​ជើង​នឹង​រើ​រោងចក្រ​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត​ជាពិសេស​វៀតណាម​ ឬទៅ​រក​ស៊ី​នៅតាម​បណ្តា​រដ្ឋ​ដែល​មាន​លក្ខខណ្ឌ​ល្អ​ជាង​កម្ពុជា​ ទាំង​មាន​កម្ម​វិធី​អនុគ្រោះ​ពន្ធ​ EBA​អឺរ៉ុប​ផង​ ដូច​ជា​ឡាវ ​ឬ​បង់ក្លាដិស​(Bangladesh)។​

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លោក​គឹម សុខ​ដែល​កំពុង​រស់​នៅ​នីរទេស​ក្នុង​ប្រទេស​ហ្វាំងឡង់​(Finland)​អះអាង​ថា​ កម្ពុជា​ប្រាកដ​ជា​ប្រឈម​នឹង​ការ​បាត់បង់​ទីផ្សារ​ការងារ​រោងចក្រ​កាត់ដេរ ​ភាគ​ច្រើន​លើស​លប់​ក្នុង​ចំណោម​កម្លាំង​ពលកម្ម​ជាង​៨​សែន​នាក់​ដែល​កំពុង​ធ្វើការ​លើ​វិស័យ​នេះ​ដែល​ភាគ​ច្រើន​ជាស្រ្តី។​

លោក​បន្ត​ថា​ ប្រសិន​បើ​ស្រ្តី​ទាំង​នោះ​បាត់បង់​ការងារ​នោះ​ពួកគាត់​នឹង​បាត់បង់​ចំណូល ​កាល​ណា​បាត់​បង់​ចំណូល​ពេល​នោះ​សេដ្ឋ​កិច្ច​គ្រួសារ​របស់​ពួកគាត់​ជួប​ប្រទះ​ការ​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ហើយ​ដែល​ធ្វើឲ្យ​ពួក​គាត់​មិន​អាច​បញ្ជូន​កូន​ទៅ​សាលារៀន​បាន។​

លោក​បន្ត​ថា​ ស្ត្រី​ខ្មែរ​មិន​ត្រូវ​ការ​បុរស​ប្រភេទ​នេះ​មក​បន្ត​ដឹកនាំ​ជាតិ​នោះ​ឡើយ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស