37 C
Phnom Penh

លោក​ហ៊ុន សែន​ព្រមាន​តុលាការ​កុំ​ឲ្យ​ធ្វេស​ប្រហែស​ករណី​ទោស​ទណ្ឌ​របស់​លោក​គិត ធាង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ព្រមាន​ថា ​ទោះបី​មាន​មេទ័ព ​និង​តុលាការ​ចេញ​ការពារ​លោក​ឧកញ៉ា​គិត ធាង​ក៏ដោយ​ក៏​លោក​មិន​លើក​លែង​ឲ្យ​ជា​ដាច់ខាត។​

ការ​គំរាម​របស់​លោក​ហ៊ុន សែន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ។​

លោក​ហ៊ុន សែន​គំរាម​ថា ​តុលាការ​ក៏​មិន​រួច​ខ្លួន​ដែរ​ បើ​កាត់ក្តី​សំណុំ​រឿង​នេះ​មិន​បាន​ហ្មត់ចត់។​

លោក​អះអាង​ថា ​លោក​មិន​មែ​នព្រមាន​តុលាការ​ទេ​ ប៉ុន្តែ​លោក​មិន​សុខ​ចិត្ត​ ប្រសិន​បើ​តុលាការ​ហ៊ាន​ធ្វេស​ប្រហែស​លើ​រឿង​នេះ។​

លោក​បន្ត​ថា ​ទោះ​កងទ័ព​មួយ​កងពល​ ឬ​ពីរ​កងពល​ក៏​លោក​វ៉ៃ​ក្រវាត់​ចោល​ទាំងអស់​ ប្រសិន​បើ​ពួក​គេហ៊ាន​កាង​ពី​ក្រោយ​ករណី​គ្រឿង​ញៀន​នេះ។ ​

លោក​ហ៊ុន សែន ​គំរាម​ថា ​ក្រុម​គ្រឿង​ញៀន​ត្រូវ​តែ​មើល​ឲ្យ​ច្បាប់​អំពី​ចំណុច​នេះ។ ​ក្រុម​សង្គម​ស៊ីវិល​បាន​សាទរ​ចំពោះ​វិធាន​ការ​របស់​លោក​ហ៊ុន​ សែន​នៅពេល​នេះ ​ហើយ​ពួកគេ​បាន​សំណូម​ពរ​ឲ្យ​លោក​ហ៊ុន សែន​បន្ត​ធ្វើ​កិច្ចការ​នេះ​ឲ្យមាន​និរន្តរ​ភាព​យូរ​អង្វែង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស