26 C
Phnom Penh

មេ​ដឹកនាំ​កូរ៉េខាង​ត្បូង​ជំរុញ​ឲ្យមាន​ការ​បង្កើន​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​កាន់​តែខ្លាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក​មូន ចេអ៊ីន ​(Moon-Jae-In)​ អះ​អាង​ថា កូរេ៉​នឹង​បង្កើត​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក៏​ដូច​ជា​ប្រទេស​ជា​សមាជិក​ អាស៊ាន​ដទៃ​ទៀត ​ក្នុង​បុព្វ​ហេតុ​ពង្រីក​ឱកាស​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម។​

លោក​បាន​ថ្លែង​នៅ​ពេល​មក​ដល់​កម្ពុជា​ថា​ នៅពេល​ដែល​មាន​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ និង​ការ​ផ្លាស់​ប្តូរ​ទៅវិញ​ទៅមក​រវាង​ប្រទេស​ទាំង​ពីរ​ ពេល​នោះ​ឱកាស​ជា​ច្រើន​នឹង​បើក​ទ្វារ​សម្រាប់​​ក្រុមហ៊ុន​ និង​ពលរដ្ឋ​របស់​កូរ៉េ​មក​កាន់​កម្ពុជា។​

របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​ឲ្យ​ដឹង​ថា ​ឆ្នាំ​២០១៨​ ទំហំ​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ទាំង​២​មាន​ចំនួន​ជាង​៧​រយ​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ក្នុង​នោះ​ទំនិញ​របស់​កម្ពុជា​ដែល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​កូរ៉េ​ខាង​ត្បូង​មាន​ចំនួន​ជាង​២​រយ​លាន​ដុល្លារ​ហើយ​កូរ៉េ​បាន​នាំ​ចូល​មក​កម្ពុជា​មាន​ចំនួន​ជាង​៥​រយ​លាន​ដុល្លារ៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស