28.4 C
Phnom Penh

លោក​​ហ៊ុន សែន​ជំរុញ​ឲ្យ​មន្រ្តី​ពិធី​ការ​ជំរុះ​មន្រ្តី​ដែល​ហែហម​លោក​ក្នុង​ពិធី​ផ្សេងៗ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​បាន​ជំរុញ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ចំនួន​ក្រុម​មន្រ្តី​ដែល​តែង​អែបអប​ និង​ហែ​ហម​លោក​ក្នុង​ពិធី​ថ្លែង​សុន្ទរកថា​ផ្សេងៗ។​ ជាង​នេះ​ទៅ​ទៀត​លោក​បាន​បន្ទោស​អាជ្ញាធរ​ដែនដី​ទាំងអស់​ថា ​មិន​ត្រូវ​មក​ចំណាយ​ពេល​អង្គុយ​ស្តាប់​លោក​នៅ​តាម​ពិធី​ផ្សេងៗ​នោះ​ទេ។​

ការ​ស្តី​បន្ទោស​របស់​លោក​ហ៊ុន សែន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​ជូន​និស្សិត​កាលពី​ព្រឹកមិញ​នេះ។ ​លោក​ហ៊ុន សែន​អះអាង​ថា​ អ្នក​ដែល​តែង​មក​អង្គុយ​ហែហម​ អម​ពី​ក្រោយ​លោក​នោះ​គួរតែ​នាំគ្នា​ទុក​ពេល​ទៅ​បម្រើ​ពលរដ្ឋ​វិញ​ប្រសើរ​ជាង។​

ទោះជាយ៉ាង​ណា​ក៏​ដោយ​ ក្រុម​មន្រ្តី​គ្រាគ់ៗ​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​ធ្លាប់​ប្រាប់សារ​ព័ត៌មាន​ The Cambodia Daily​ថា ​អ្នក​ដែល​តែង​អង្គុយ​ហែហម​អម​ដំណើរ​របស់​លោក​ហ៊ុន សែន​ភាគ​ច្រើន​តែង​ចំណាយ​លុយ​ច្រើន​ដល់​ក្រុម​យោធា ​ក្រុម​ប៉ូលិស​និង​ក្រុម​កង​អង្គរ័ក្ស​ដែល​តែង​ការពារ​លោក​ហ៊ុន សែន​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស