32.7 C
Phnom Penh

មេបញ្ជាការ​កងយោធពល​ភូមិន្ទ​ថៃ ថា​ថៃ​នឹង​ដាក់​កម្លាំង​ទ័ព​ប្រចាំការ​នៅ​ព្រំដែន​ឃ្លាំមើល​មួយ​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រំដែន​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ ទំនង​ជា​នឹង​គ្មាន​ពេល​វិលត្រឡប់​ទៅ​កាន់​ស្ថានភាព​ធម្មតា​វិញ​ឆាប់​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​រាជាណាចក្រ​ថៃឡង់ដ៍ បាន​ថ្លែង​ប្រាប់​ជា​សាធារណៈ​ថា កងទ័ព​ថៃ នឹង​ដាក់​កម្លាំង​ទ័ព​ប្រចាំការ​តាម​ព្រំដែន​រយៈពេល​មួយ​ឆ្នាំ ដើម្បី​តាម​ឃ្លាំមើល​ស្ថានការណ៍​រហូត​ដល់​មាន​ការ​ធានា ១០០% ថា​គ្មាន​វិវាទ​ប្រដាប់​អាវុធ​ជាមួយ​ប្រទេស​កម្ពុជា តទៅទៀត។

តាម​កាសែត​ថៃ The Nation ឧត្ដមសេនីយ៍ ណាថាផន ណាក់ផានិត (Nattapon Nakpanich) ថ្លែង​នៅ​ថ្ងៃទី​៩ ខែ​មករា ថា ទីតាំង​ខ្លះ​ត្រូវ​សង់​របង​រនាំង​មាំៗ ទីតាំង​ខ្លះ​ត្រូវ​មាន​កាមេរ៉ា​សុវត្ថិភាព​ឃ្លាំមើល​ជាប់​ជានិច្ច ២៤​ម៉ោង។

លោក​បញ្ជាក់​ថា យោធា​ថៃ ត្រូវតែ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ជាពិសេស​ម្តុំ​ឆងបក និង​អានម៉ា ឬ​អានសេះ ខេត្ត​អ៊ុប៊ុនរាជធានី ជាប់​ខេត្ត​ព្រះវិហារ ខាង​ខ្មែរ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស