32 C
Phnom Penh

​តុលាការ​​​​​​សម្រេច​​​​​​​ឲ្យ​ឧកញ៉ា សុខ ​​​​ប៊ុន អនុវត្ត​​​ទោស​ជាប់​​​​​​ពន្ធនា​គារ​​​​​​១០​ខែ​​ពីបទ​​ប្រើ​ហិង្សា​លើ​​ សាសា 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ​តុលាការ​​បាន​សម្រេច​​​​ឲ្យ​​​​​ឧកញ៉ា​អចលនទ្រព្យ​​ សុខ ប៊ុន អនុវត្ត​​​ទោស​​​​​​ជាប់​​​ពន្ធនាគារ​​​១០ខែ​ពីបទ​ប្រើ​អំពើ​ហិង្សា​យ៉ាង​ព្រៃផ្សៃ​លើ​អតីត​ពិធីការិនី​ទូរ​ទស្សន៍​ ឯក សុជាតា ហៅ សាសា កាលពី​ឆ្នាំ​មុន​ ដែល​​រូបភាព​វីដេអូ​​​នៃ​​​​​ការ​​​​ប្រើ​អំពើ​ហិង្សា​នោះ​បាន​បែក​ធ្លាយ​សុសសាយ និង​​​​បណ្តាល​​​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ទាមទារ​​រក​យុត្តិធម៌​​​​ក្នុង​​​ករណី​​​​​​ប្រើ​​​ “​អំពើ​ហិង្សា​​​​​​​នឹក​​​ស្មាន​មិន​ដល់​​នេះ”។

ប៉ុន្តែ​ទោះបី​ជា​​​សម្រេច​ឲ្យ​លោក សុខ ប៊ុន ជាប់ពិរុទ្ធភាព​ពីបទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​​ដែល​ត្រូវ​ជាប់​ពន្ធនា​​គារ​​ពី​២ឆ្នាំ​​ដល់​៥ឆ្នាំ​​​​យ៉ាង​​​ណា​​​ក្ដី ក៏​ចៅ​​ក្រម​​​​ជំនុំជម្រះ ស៊ លីណា បាន​ប្រាប់​​សាលា​​​​ដំបូង​រាជធានី​ភ្នំពេញ​​ថា ឧកញ៉ា​រូប​នេះ​​​​​នឹង​ត្រូវ​ជាប់ពន្ធនាគារ​​​​មិន​​​ដល់​​​​១ឆ្នាំ​​។

ចៅក្រម​ ស៊ លីណា បាន​ប្រកាស​ថា “​បន្ទាប់​​ពី​ពិនិត្យ​ពិច័យ និង​ពិចារណា​​សំណុំរឿង​នេះ​យ៉ាង​​​​ល្អិត​ល្អន់​​​​ផ្អែក​​​ទៅ​​​តាម​​​​​​​​​ច្បាប់ សាលា​ដំបូង​​​​រាជធានី​ភ្នំពេញ​បាន​​​សម្រេច​ផ្ដន្ទាទោស​ សុខ ប៊ុន​ ឲ្យ​ជាប់​ពន្ធនាគារ​​៣ឆ្នាំ។ គាត់​នឹង​​​​ត្រូវ​​​អនុវត្ត​ទោស​១០ខែ​ ហើយ​ទោស​​សេស​សល់​​​​នឹង​ត្រូវ​ព្យួរ​ជាមួយ​នឹង​ការ​ផាក​ពិន័យ​​៦​លាន​រៀល​”។

ចៅក្រម​រូប​នេះ​មាន​ប្រសាសន៍​ថា ការ​​​ផ្តន្ទា​​​ទោស​​​​​​​​​​លោក សុខ ប៊ុន ធ្វើ​​​​ឡើង​​​​​​ផ្អែក​​​​​​តាម​​​ការ​​​​​​ពិចារណា​​​លើ​​ប្រវត្តិស្អា​ត​ស្អំ​ដែល​​​គាត់​​​មិន​​​​​​​​ធ្លាប់​​​ប្រព្រឹត្ត​បទល្មើស​​​​​ពី​មុន​មក​។ ​ដោយ​​​​​​បាន​​​​ជាប់​ឃុំ​បណ្ដោះ​អាសន្ន​​​រយៈ​ពេល​ជិត​​៨​ខែ​​រួច​ទៅ​ហើយ​នោះ ឧកញ៉ា​រូប​នេះ​នឹង​មាន​ឆន្ទៈ​​​របស់​​​សមាជិកគណបក្ស​​​ប្រជាជន​​​កម្ពុជា​​​និង​​​​អ្នក​​​គាំទ្រ​​​​​​​​​ក្នុង​​​ការ​​​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​​​​ប្រសិន​​​បើ​​​មានការ​​​តវា៉​​​ដ៏​​​ធ​​​ំ​​​មួយ​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​”។

លោក ឡុង​​​ ឌី​​​ម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលារាជ​​​ធានី​​​បាន​​​បញ្ជាក់​​​ថា លោក​​​បាន​​​ទទួល​​​​​​លិខិត​​​នេះ​​​ហើយ​​​​​​ដែល​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ឲ្យ​​​”អាជ្ញាធរ​​​ទាំង​​​​​​ថ្នាក់​​​មូល​​​ដ្ឋាន​​​ និង​​​ថ្នាក់​​​ជាតិ​​​” ដោយ​​​អះ​​​អាង​​​ថា ​​​សន្តិ​​​សុខ​​​​​​កំពុង​​​ត្រូវ​​​បាន​​​ផ្តល់​​​ទៅ​​​ឲ្យ​​​តំណាង​​​រាស្ត្រ​​​ទាំង​​​អស់​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “វា​​​គឺជា​​​តួនាទី​​​​​​របស់​​​យើង​​​នៅ​​​ក្នុង​​​ការ​​​ផ្តល់​​​ការ​​​ការ​​​ពារ​​​និង​​​ធានា​​​សុវត្ថិភាព​​​ជូន​​​តំណាង​​​រាស្ត្រ​​​ទាំង​​​អស់ និង​​​លំនៅដ្ឋាន​របស់​​​​ពួក​​​គាត់​​​ មិន​​​ថា ​​​តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​ណា​​​ទេ​​​”។

លោក ខៀវ សុភ័គ អ្នកនាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​ថា លោក ​​​ស ខេង ​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​លិខិត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាត​ិ​​​​​​​ដោយ​​​ចេញ បទ​​​បញ្ជា​​​ឲ្យ​​​មន្ត្រី​​​ក្រសួង​​​ និង​​​នគរ​​​បាល​​​”បំពេញ​​​ភារកិច្ច​​​របស់​​​ខ្លួនដោយ​​​យោង​​​តាម​​​ច្បាប់​​​ដែល​​​មាន​​​ស្រាប់​​​”៕ស៊ុយឈាង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស