28 C
Phnom Penh

កម្ពុជា និង ថៃ ព្រមព្រៀងបើកច្រកព្រំដែនចំនួនបួនទៀតដើម្បីបង្កើតទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិអះអាងថាកម្ពុជានិងថៃបានសំរេចរួមគ្នាក្នុងការបើកច្រកព្រំដែនចំនួនបួនទៀតដើម្បីសំរួល ដល់ការប្រាស្រ័យទាក់ទងគ្នារវាងពលរដ្ឋខ្មែរនិងពលរដ្ឋថៃ។

បណ្តាញសាព័ត៌មានដែលស្និទ្ធនឹងលោកហ៊ុន សែន បានដកស្រង់សំដីលោកឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិ ចុះផ្សាយកាលពីថ្ងៃសៅរ៍ម្សិលម៉ិញថាកម្ពុជា-ថៃ បានឯកភាពគ្នាដំឡើងច្រកចំនួន៤ទៀតនៅជាប់ព្រំដែននៃប្រទេសទាំងពីរ ឱ្យក្លាយទៅជាច្រកអន្តរជាតិជាលក្ខណៈទ្រង់ទ្រាយធំជាងមុននៅពេលខាងមុខនេះ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។

ច្រកព្រំដែនកម្ពុជា-ថៃ ចំនួន៤ នោះរួមមានច្រកភ្នំដី ក្នុងខេត្តបាត់ដំបង របស់ខ្មែរជាមួយនឹងច្រកខោឌីន ក្នុងខេត្តស្រះកែវរបស់ថៃ។

ទី២ គឺច្រកអានសេះ ក្នុងខេត្តព្រះវិហាររបស់កម្ពុជាជាមួយនឹងច្រកអានម៉ា ខេត្ត កេតវ័នឡាសុថានី ប្រទេសថៃ។

ទី៣៖ច្រកជប់គគីក្នុងខេត្តឧត្តរមានជ័យរបស់កម្ពុជាជាមួយនឹងច្រកសាយតាគូខេត្តបូរីរ៉ាំ ប្រទេសថៃ ហើយទី៤៖ ច្រកថ្មដារក្នុងខេត្តពោធិ៍សាត់ជាមួយនឹងច្រកបានថាសេនក្នុងខេត្តត្រាតរបស់ថៃ។

លោកបន្តថា ច្រកអន្តរជាតិភ្នំដី ក្នុងខេត្តបាត់ដំបង របស់កម្ពុជា ជាមួយច្រកខោឌីនក្នុងខេត្តស្រះកែវរបស់ថៃ ភាគីទាំងពីរនឹងបើកដំណើរការនៅថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ ហើយច្រកអន្តរជាតិថ្មី៣ទៀត នឹងបើកជាបន្តបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស