30 C
Phnom Penh

មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ចូល​គាល់​ព្រះមហាក្សត្រ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ដែល​ជា​ប្រមុខ​រដ្ឋ និង​ជា​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​អាស៊ាន ចូល​គាល់​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ក្នុង​ព្រះបរមរាជវាំង នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ នៅ​មុន​ការ​ចាប់ផ្តើម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន។

ថ្នាក់​ដឹកនាំ​ប្រទេស​អាស៊ាន​ទាំងអស់ ដោយ​រាប់​តាំង​ភាគី​កម្ពុជា​ផង​មាន​ចំនួន ៩​រូប ដែល​បាន​ចូល​គាល់​ព្រះមហាក្សត្រ​កម្ពុជា លើកលែងតែ​តំណាង​ប្រទេស​មីយ៉ាន់ម៉ា ប៉ុណ្ណោះ​ដែល​អវត្តមាន។

ថ្នាក់​ដឹកនាំ​ប្រទេស​អាស៊ាន​យាង និង​ចូល​គាល់​ព្រះបាទ​នរោត្តម សីហមុនី មាន​ដូចជា៖

  • លោក ហ្វើឌីណាន់ ម៉ាកូស (Ferdinand Marcos) ប្រធានាធិបតី​ហ្វីលីពីន
  • លោក ម៉ាលីគី អូស្មាន់ (Maliki Osman) រដ្ឋមន្ត្រី​ការបរទេស​ទី​ពីរ​របស់​សិង្ហបុរី
  • លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រី​ថៃ
  • លោក ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី​វៀតណាម
  • ព្រះចៅ​ស៊ុលតង់ ហាស់សាណាល់ បុលគីយ៉ាស់ (Hassanal Bolkiah) ព្រះមហាក្សត្រ​ប្រ៊ុយណេ
  • លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា
  • លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី​ឥណ្ឌូនេស៊ី
  • លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រី​ឡាវ
  • និង​លោក តាន់ ស្រ៊ី អាហ្សា អាហ្ស៊ីហ្សាន់ ហារុន (Tan Sri Azhar Azizan Harun) ប្រធាន​សភា​ជាន់​ទាប​របស់​ម៉ាឡេស៊ី។

    កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​លើក​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ មាន​រយៈពេល ៦​ថ្ងៃ ពោល​គិត​ចាប់ពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ដល់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ យ៉ាងណា របៀបវារៈ​សំខាន់ៗ​មួយ​ចំនួន​នៅ​មិន​ទាន់​ចាប់ផ្តើម​នៅឡើយ​ទេ​គិត​ត្រឹម​រសៀល​ថ្ងៃទី​១០ ខែ​វិច្ឆិកា៕

    © 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

    អត្ថបទទាក់ទង

    អត្ថបទអានច្រើន

    សេចក្ដីរាយការណ៍ពិសេស