30.8 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-ជប៉ុន​នៅ​ទីក្រុង​តូក្យូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី លោក ហ៊ុន ម៉ាណែត ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-ជប៉ុន ដើម្បី​អបអរ​សាទរ​ឆ្នាំ​ទី​៥០ នៃ​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​អាស៊ាន-ជប៉ុន នៅ​ទីក្រុង​តូក្យូ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែ​ធ្នូ និង​ដើម្បី​ជំរុញ​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​អាស៊ាន-ជប៉ុន តាមរយៈ​ការ​ចេញ​នូវ​សេចក្តី​ប្រកាស​ចក្ខុវិស័យ​រួម​នានា។

កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-ជប៉ុន ដើម្បី​អបអរ​សាទរ​ឆ្នាំ​ទី​៥០ នៃ​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​អាស៊ាន-ជប៉ុន នៅ​ទីក្រុង​តូក្យូ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ទៀត​ក្នុង​ការ​ជំរុញ​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​អាស៊ាន-ជប៉ុន តាមរយៈ​ការ​ចេញ​សេចក្តី​ប្រកាស​ចក្ខុវិស័យ​រួម​នានា។

នា​ឱកាស​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​សមភាគី​ជប៉ុន លោក គីស៊ីដា ហ៊្វូមីអូ នាយករដ្ឋមន្ត្រី​ជប៉ុន លើ​ការ​ពង្រឹង និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ជប៉ុន។

ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន សម្រាប់​គម្រោង​ចំនួន​បី ពាក់ព័ន្ធ​នឹង​ធារាសាស្ត្រ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​រដ្ឋាភិបាល​អេឡិចត្រូនិក ព្រមទាំង​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ទៀត​លើ​វិស័យ​ឌីជីថល ធនាគារ និង​ថាមពល។

នៅ​ក្រុង​តូក្យូ លោក ហ៊ុន ម៉ាណែត ក៏​នឹង​ចូលរួម​កិច្ចប្រជុំ​កម្រិត​ថ្នាក់​ដឹកនាំ​ប្រទេស​នៃ​សហគមន៍​បំភាយ​ឧស្ម័ន​សូន្យ​អាស៊ី (AZEC) ផង​ដែរ។ លោក ហ៊ុន ម៉ាណែត ក៏​នឹង​ជួប​ជាមួយ​លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី​ឡាវ និង​លោក ផាម មិញជីញ នាយករដ្ឋមន្ត្រី​វៀតណាម ព្រមទាំង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស