34 C
Phnom Penh

មន្ត្រីពន្ធនាគារនិយាយថា ​​​ខេត្ត​​​ពោធិ៍សាត់​​​នឹង​​ចាប់​​​ផ្តើម​​​​​​សាង​​​សង់​​​​ពន្ធ​​នាគារ​​​​​​ថ្មី​​​នៅ​​​ខែ​​​ក្រោយ​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តី​​​ពន្ធនា​​​គារ​​​បាន​​​និយាយ​​​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា មន្ត្រី​​​ខេត្ត​​​ពោធិ៍សាត់​​​នឹង​​​បើក​​ការដ្ឋាន​​សាង​​​សង់​​​ពន្ធនា​​​គារ​​​ថ្មី​​​​​មួយ​​នៅ​​​​ខែ​​ក្រោយ​​​​​នេះ​​​នៅលើ​​​ផ្ទៃ​​ដី​ទំ​​​ហំ​​ប្រាំ​ពីរ​គីឡូម៉ែតស្ថិត​​​​​​​នៅ​​​​​​ក្រៅ​​​​​ក្រុង​​​ពោធិ៍សាត់​​​ដែល​​​អាច​​​ផ្ទុក​​​អ្នក​​​ទោស​​​បាន​​​ទ្វេ​​​​​​ដង​​​​​ បើ​​ប្រៀប​​ធៀប​​នឹង​ពន្ធនាគារ​​​​​​បច្ចុប្បន្្ន ដែល​​​ស្ថិត​​នៅ​​​​កណ្តាល​​​ក្រុង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​​​ ងួនឡាយ ​​​ប្រធាន​​​ពន្ធនា​​​គារ​​​ខេត្ត​នេះ​​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថាពន្ធនា​​​គារ​​​ថ្មី​​​​​​​​​​នេះ​​​នឹង​​​​​​ត្រូវ​​សាង​​​សង់​​​លើ​ផ្ទៃ​​​ដី​​​​ទំ​​​​​​ហំ​​​ប្រាំពីរ​ហិក​​​តា​​​

ហើយ​​​នឹង​​​អាច​​​ផ្ទុក​​​អ្នក​​​ទោស​​​​​​​​​​​​បាន​​​ចំនួន​​​៦០០​​​នាក់​​​ គឺកើន​​​ឡើង​​​ពី​​​ចំនួនអ្នក​​​ទោស​ប្រហែល​​​​​៣០០នាក់​​​ ដែលពន្ធនា​​​គារ​​​ខេត្ត​​​​មាន​​ស្រាប់​ស្ថិតនៅ​​​ក្នុង​​​​ក្រុង​​​ពោធិ៍សាត់​​​ អាច​​​ផ្ទុក​​​​​បាន​​​​នា​​​ពេល​​​បច្ចុប្ប​​​ន​​​្ន។ លោក​​បាន​​​មាន​ប្រ​សាសន៍​​​ថា “ពន្ធនា​​​គារ​​​របស់​​​ខ្ញុំ​​​នឹង​​​​​​ប្តូរទៅ​​​​​ពន្ធ​​នាគារ​​​​​ថ្មី​​​ដែល​​​ធំ​​ទូលាយ​​​ជាង​​​នេះ​​ ក្នុង​​ពេល​​ឆាប់ៗ​​នេះ”។​​​លោក​​​បាន​​​​​​បន្ថែម​​​​​​ទៀត​​​ថា ​​​ពន្ធនាគារ​​​បច្ចុប្បន្ន​​ត្រូវ​បាន​សាង​​​សង់​​​​​​ដំបូង​​​ក្នុង​​​ឆ្នាំ១៩៨២ ​​​ហើយ​​​អាច​​​ផ្ទុក​​​អ្នក​​​ទោស​​​បាន​​​ចំនួន​​​២២១នាក់​​​។​​

លោក​​ ងួនឡាយ ​​​​មានប្រសាសន៍បន្ត​ថា​​​ ទីតាំង​​​​​​​ដី​​​ពន្ធនា​​​គារ​​​បច្ចុប្បន្ន​​​​នេះ​ នឹង​​ត្រូវ​​​​​លក់​​​ឲ្យ​ទៅ​​​​​វិនិយោ​​​គិន​​​ឯក​​​ជន ​​​​​​ប៉ុន្តែ​ថាមិន​ទាន់​​មាន​​​​​​​​អ្នក​​​ទិញ​​​នៅ​​​ឡើយ​​​ទេ​​​។​​​ អង្គ​​​ការ​​​សិទ្ធ​​​ិមនុស្ស​​នានា​​​​​បាន​​​លើក​​​ឡើង​​​ថាការ​​​ចង្អៀត​​​​​ណែន​ណាន់​​តាន់​តាប់​​​នៅ​​​ក្នុង​​​ប្រព័ន្ធពន្ធនា​​​គារ​​​​របស់​​ប្រទេស​កម្ពុជា ​​ពេល​​​នេះ​​​​កាន់​​​​​​​​​តែ​​មាន​​​​ស្ថាន​ភាព​​​​អាក្រក់​​​ទៅៗ​​​​​ មួយ​​ផ្នែក​​​​ដោយ​​​សារ​​​តែ​​​មាន​​​​​​​​ការ​​ស្ទាក់​​​ស្ទើរ​​​ក្នុង​​​ការ​​ដោះ​​​​​លែង​​​ឲ្យ​​​នៅ​​ក្រៅ​​ឃុំ​​​​ ចំពោះ​​​​​​ជន​​​សង្ស័យ​​ណា​​​​ដែល​ត្រូវ​បាន​​​​ឃុំ​​​ខ្លួន​​​​​​ដោយ​​សារ​​តែ​​​​​​​​ការ​​​​ប្រ​​​ព្រឹត្ត​​​បទ​​​​ល្មើស​​មជ្ឈិម៕ប្រែសម្រួលដោយ ​​​ព្រំ​​​ ម៉ារ៉ាឌី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស