34 C
Phnom Penh

សមត្ថកិច្ចថៃចាប់បានអាវុធជាច្រើនដែលឈ្មួញបំរុងលក់ខុសច្បាប់ ទៅឈ្មួញនៅក្បែព្រំដែនកម្ពុជា ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរថៃនៅខេត្តត្រាត កាលពីម្សិលមិញនេះ ចាប់បានរថយន្តមួយគ្រឿងពាក់ស្លាកសញ្ញាយោធា រត់ពន្ធកាំភ្លើងខុសច្បាប់ជាច្រើនដើម រួមមានកាំភ្លើងប្រភេទម៉ាក Tavor និងម៉ាក M-16 នៅកន្លែងឆែកឆេរមួយក្នុងតំបន់ខ្លងយ៉ៃ (Khlong Yai) ជិតព្រំដែនកម្ពុជា-ថៃ។

កាសែតថៃបាងកកប៉ុស្តិ៍ បានដកស្រង់សម្តីនាយទាហានកងទ័ពជើងទឹកលេខ ៥៣២ លោក កាសិម រ៉ដហ្យិន (Kasem Rodjeen) ឲ្យដឹងថា ម្ចាស់រថយន្តឈ្មោះ ចាយុទ្ធ ប្រាសស៊ឺត្រិត (Chayut Prasertrit) អាយុ៥៣ឆ្នាំ បានសារភាពថា លោកបានដឹកជញ្ជូនអាវុធទាំងនេះពីកំពង់ផែ ចាឡាឡៃ (Chalalai) នៅតំបន់ខ្លងយ៉ៃ ដើម្បីប្រគល់ទៅឲ្យអតិថិជន។

ក៏ប៉ុន្តែជនសង្ស័យ មិនបានប្រាប់ពីប្រភពអ្នកលក់និងអ្នកទិញអាវុធនោះនៅឡើយទេ។

អាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេតករណីរត់ពន្ធអាវុធខុសច្បាប់ទាំងនេះ ហើយជនសង្ស័យក៏បានសារភាពថា ខ្លួនធ្លាប់បានដឹកជញ្ជូនអាវុធខុសច្បាប់នេះពីមុនថែមទៀត។

ប្រភពដ៏គួឲ្យជឿទុកចិត្តកន្លងមកបានប្រាប់កាសែត The Cambodia Dialy ថា មន្រ្តីយោធាមានអំណាចរបស់កម្ពុជាមួយចំនួនបានរកស៊ីជួញដូរ អាវុធជាមួយឈ្មួញថៃដោយគ្មានការទប់ស្កាត់ឡើយ។

ពួកគេភាគច្រើនបានដឹកអាវុធពីព្រំដែនថៃនៅពេលយប់ចូលមកក្នុងទឹកដីកម្ពុជា។

អាវុធដែលមន្រ្តីយោធាកម្ពុជាតែងធ្វើការជួញដូរជាមួយជនជាតិថៃ ភាគច្រើនជាអាវុធសេរីថ្មីៗ និងមានតម្លៃខ្ពស់។

កាលពីឆ្នាំ២០១៤កន្លងទៅនេះ ចៅប្រុសរបស់លោក ហ៊ុន សែន ដែលមានអាយុប្រហែល ១៥ឆ្នាំ ធ្លាប់បានប្រកាសលក់អាវុធ តាមអនឡាញ ដោយដោយគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស