36 C
Phnom Penh

គ.ជ.ប.សម្រេច អនុញ្ញាតឱ្យមានភ្ញៀវបរទេសចូលរួមពិនិត្យការបោះឆ្នោតនៅចុងខែកក្កដា ខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ.ជ.ប.សម្រេច អនុញ្ញាតឱ្យមានភ្ញៀវបរទេសចូលរួមពិនិត្យការបោះឆ្នោតនៅចុងខែកក្កដា ខាងមុខ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១១ ខែកក្កដា បានអនុញ្ញាតឲ្យមានភ្ញៀវបរទេសពិសេស ចូលរួមពិនិត្យមើលការបោះឆ្នោត។

សេចក្តីសម្រេចរបស់គ.ជ.ប.ឲ្យដឹងថា ភ្ញៀវបរទេសពិសេសសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៅឆ្នាំ២០១៨គឺជាគណៈប្រតិភូបរទេសដែលចូលរួមពិនិត្យមើលការបោះឆ្នោត ប៉ុន្តែពួកគាត់មិនមែនធ្វើឡើង ក្នុងនាមជាអ្នកសង្កេតការណ៍។

គ.ជ.ប.បញ្ជាក់ថា ភ្ញៀវពិសេសដែលមានបំណង មកពិនិត្យមើលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅកម្ពុជា ក្នុងរយៈពេលខ្លី ត្រូវធ្វើលិខិតជូនដំណឹងមកគ.ជ.ប. ឬតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

រហូតមកទល់ពេលនេះ បណ្តាប្រទេសលោកសេរីជាច្រើនបានដកខ្លួន ចេញពីការគាំទ្រដល់ដំណើរការបោះឆ្នោតនៅកម្ពុជា ហើយពួកគេក៏មិនបានបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជាដែរ។

រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបបាននាំមុខគេ ក្នុងការកាត់ផ្តាច់ជំនួយទាំងស្រុងដល់គ.ជ.ប.។

ជាងនេះទៅទៀត ពួកគេក៏បានជំរុញឲ្យបណ្តាប្រទេសផ្សេងៗទៀតកុំចូលរួមដាក់សម្ពាធ ដល់របបលោកហ៊ុន សែនដើម្បីឲ្យបង្វែស្ថានការណ៍វិលមករកភាពប្រក្រតីវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស