39 C
Phnom Penh

ដោយគ្មានការជួយជ្រោមជ្រែង ភាពយន្តខ្មែរ ប្រធានសមាគមភាពយន្តលាលែងពីតំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយគ្មានការជួយជ្រោមជ្រែង ភាពយន្តខ្មែរ ប្រធានសមាគមភាពយន្តលាលែងពីតំណែង ប្រធានសមាគមភាពយន្តកម្ពុជាបានប្រកាសលាលែងពីតំណែងរបស់លោកនៅពាក់កណ្តាលអាណត្តិ ក្រោយពី បានប្រឹងប្រែងដឹកនាំសមាគមនេះអស់រយៈពេលបីឆ្នាំ ដោយគ្មានការជួយជ្រោមជ្រែងពីអ្នកដឹកនាំនយោបាយខាងវប្បធម៌។ លោក ឆាយ បូរ៉ាដែលជាម្ចាស់ផលិតកម្មដើមត្នោតផងនោះ បាននិពន្ធ និងអ្នកដឹកនាំខ្សែភាពយន្តរហូតមានឈ្មោះល្បីដោយបានចូលរួមប្រកួតយករង្វាន់អូស្ការ។

លោកបានឲ្យដឹកថា លោកលាលែងពីតំណែងដោយសារ«វិស័យភាពយន្តខ្វះការគាំទ្រ» ជាពិសេសពីអ្នកដឹកនាំនយោបាយ។

ខ្សែភាពយន្តរឿង ៣កន្លះ របស់លោកដែលជារឿងលាតត្រដាងពីអំពើជួញដូរផ្លូវភេទ ជាពិសេសគឺការទិញ និងលក់ព្រហ្មចារីយ៍ស្ត្រីក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហាមមិនឲ្យចាក់បញ្ចាំងដោយយោងលើមូលហេតុថា ឈុតឆាកមួយចំនួនបង្ហាញពីភាពអវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។

ទោះជាយ៉ាងណារឿង៣កន្លះត្រូវបានអនុញ្ញាតឲ្យដាក់បញ្ចាំងនៅឆ្នាំ២០១៦ ដោយមានការកាត់ឈុតមួយចំនួនចោល។

បន្ទាប់ពីបានជាប់បោះឆ្នោតជាប្រធានសមាគមភាពយន្ត តាំងពីឆ្នាំ២០១៥មក លោក ឆាយ បូរ៉ា តែងលើកឡើងពីបញ្ហានិងស្ថានភាពវិស័យភាពយន្ត ជាពិសេសការតស៊ូមតិជាមួយស្ថាប័នពាក់ព័ន្ធដើម្បីពង្រឹងគុណភាព និងទីផ្សារភាពយន្តនិង ស្នើឲ្យពន្យារពេលការប្រមូលពន្ធលើការផលិតខ្សែភាពយន្ត ប៉ុន្តែត្រូវអ្នកមានអំណាចខាងការសម្រេចចិត្តវិស័យនយោបាយ បដិសេធ។

ការប្រកាសគួរឲ្យភ្ញាក់ផ្អើលតាំងពីថ្ងៃទី១១ខែវិច្ឆិកាមកនោះនាំឲ្យមានប្រតិកម្មបង្ហាញការសោកស្តាយជាច្រើនតាមបណ្តាញសង្គម ជាពិសេសនៅលើទំព័រហ្វេសប៊ុករបស់លោកតែម្តង៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស